Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន​ សែន ៖ ពលរដ្ឋចេញទៅបោះឆ្នោតរហូតដល់ ៨៤.២១ភាគរយ គឺពិតជាបានចូលរួមនៅក្នុងចលនាប្រជាធិបតេយ្យនៅកម្ពុជា

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរ បានចូលរួមនៅក្នុងចលនាប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការចេញទៅបោះឆ្នោតជ្រើសតាំង​ តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ រហូតដល់ ៨៤.២១ភាគរយ ដែលនេះបើយោងតាមលទ្ធផលបណ្ដោះអាសន្នពី គ.ជ.ប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារជាសំឡេងនៅល្ងាចនេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣នេះ គឺជាការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ ដែលធ្វើឡើងនៅក្នុងក្របខណ្ឌទូទាំងប្រទេស ខណៈពេលដែលមានការព្យាយាមរារាំងពីក្រុមប្រឆាំងជ្រុលនិយម ដើម្បីកុំឲ្យប្រជាជនទៅបោះឆ្នោត ឬទៅគូសបំផ្លាញសន្លឹកឆ្នោតចោល។ ប៉ុន្តែលទ្ធផលបណ្ដោះអាសន្នដែលទទួល​បានពី គ.ជ.ប បានបង្ហាញថា ចំនួនប្រជាពលរដ្ឋដែលចេញទៅបោះឆ្នោតមានរហូតដល់ ៨៤.២១ភាគរយ និងអាចមានការកើនឡើងថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា បើប្រៀបធៀបនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីឆ្នាំ ២០២២ ដែលប្រជាជនចេញទៅបោះឆ្នោតតែ ៨០.៣២ភាគរយប៉ុណ្ណោះ ខណៈការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ មានប្រជាជនចេញទៅបោះឆ្នោត ៨៤.២១ភាគរយឯណោះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះថា «បើប្រៀបធៀបនឹងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០២២ ដែលមានប្រជាជនចេញទៅបោះឆ្នោតចំនួន ៨០.៣២ភាគរយ ក្នុងពេលដែលភ្លើងទៀន ពេលនោះចូលរួមបោះឆ្នោត និងពេលនេះខាងភ្លើងទៀន និងមេអ្នកបង្កើតភ្លើងទៀន អំពាវនាវកុំឲ្យប្រជាជនទៅបោះឆ្នោត ឃើញថា អត្រាមានការខុសគ្នា ពីមុនភ្លើងទៀនចូលរួមការបោះឆ្នោត ដែលមានការលើកទឹកចិត្តពីសំណាក់ភ្លើងទៀនផង ប៉ុន្តែប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតត្រឹមតែ ៨០.៣២ភាគរយ»។

តែសម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ដែលគណបក្សភ្លើងទៀនមិនបានចូលរួម ហើយមានការអំពាវនាវពីក្រុមជ្រុលនិយមពីក្រៅប្រទេស មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត និងគូសសន្លឹកឆ្នោតចោលជាដើមនោះ បែរមានប្រជាពលរដ្ឋទៅចូលរួមការបោះឆ្នោតរហូតដល់ជាង ៨៤ភាគរយទៅវិញ។

បើតាមសម្ដេចតេជោ ហ៊ុន សែន ចំណុចទាំងនេះ គេអាចសន្និដ្ឋានបានថា ប្រជាពលរដ្ឋ បានចូលរួមនៅក្នុងចលនាប្រជាធិបតេយ្យនៅកម្ពុជា ហើយពួកគាត់ពិតជាចង់បាននូវសេចក្ដីសុខ និងភាពរីកចម្រើនជាមួយនឹងសន្តិភាព ដែលបាននិងកំពុងមាន។ ម្យ៉ាងទៀត ចង់ចាកចេញពីក្រុមជ្រុលនិយម ដែលពួកគេតែងតែចង់បំផ្លាញសន្តិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម៣ នាទីutes មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២១ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានជាតិ៤១ នាទីutes មុន

កម្ពុជានឹងមានភ្លៀងកក់ខែ គ្របដណ្តប់លើផ្ទៃដី១០-១៥% ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០

ព័ត៌មានជាតិ៤៥ នាទីutes មុន

កសិករនៅស្រុកកំរៀង ប្រមូលផលត្របែកម្ដង ១០០ គីឡូក្រាម ពី​ចម្ការ​ត្របែកជាង ៥០០ ដើម

Sokha Hotels

ព័ត៌មានពេញនិយម