ព័ត៌មានជាតិ
លទ្ធផលបណ្តោះអាសន្ន ៖ ខេត្តសៀមរាប CPP ឈ្នះដាច់ចំនួន ១១ ក្រុងស្រុក
លទ្ធផលសំឡេងឆ្នោតបណ្តោះអាសន្ន សម្រាប់ខេត្តសៀមរាប គណបក្សប្រជាជនកម្ពុជា ឈ្នះដាច់១១ក្រុង/ស្រុក តែចាញ់គណបក្សហ្វ៊ុនស៊ិនប៉ិច ១ស្រុក គឺស្រុកបន្ទាយស្រី។

លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានឲ្យដឹងថា គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត មានមន្ត្រីការិយាល័យបោះឆ្នោត សរុបចំនួន ៩១២៦នាក់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ខេត្តសៀមរាប និងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៦១៨៨៣៥នាក់ មានការិយាល័យបោះឆ្នោត ចំនួន ១៥២១ការិយាល័យ មានអ្នកសង្កេតការណ៍ជាតិ ,សមាគម និងអង្គការ សរុប ៦៦៧៨នាក់ ស្រីចំនួន ៥ពាន់១៤នាក់ និង មានគណបក្សនយោបាយឈរឈ្មោះចំនួន១៤ មានបេក្ខជនសរុប ១៦៨នាក់ ស្រី ៧១នាក់ និង កម្លាំងសន្តិសុខ មានចំនួនសរុប ៤ពាន់នាក់ ទាំងនគរបាល និង ប្រជាការពារ ។
លោកបានបញ្ជាក់ទៀតថា ក្នុងព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ ដែលបានចាប់ដំណើរការពីម៉ោង៧,០០នាទី មកដល់ម៉ោង១៥,០០នាទី បានដំណើរការទៅដោយរលូន នៅតាមការិយាល័យនិមួយៗ ដែលមានប្រជាពលរដ្ឋទូទាំងខេត្ត បានអញ្ជើញមកចូលរួមធ្វើការបោះឆ្នោតស្មើ ៧៩,៧០ % មកដល់ពេលបញ្ចប់ការបោះឆ្នោតនៅតាមការិយាល័យទូទាំងខេត្ត។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និយាយដោយឡែក ប្រជាពលរដ្ឋខេត្តសៀមរាប ក៏បានអញ្ជើញទៅបំពេញកាតព្វកិច្ចរបស់ខ្លួនជាពលរដ្ឋ ក្នុងការបញ្ចេញនូវសិទ្ធិលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស គោរពសិទ្ធិមនុស្ស ក្នុងការបោះឆ្នោតដែលប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ