ព័ត៌មានជាតិ
លោក ទេព នីថា ៖ បើនិយាយខុសច្បាប់ ដោយបំពានលើគេ បំពានលើច្បាប់ នឹងមានទោសហើយ
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានបញ្ជាក់ថា ការនិយាយខុសច្បាប់បំពានលើគេ ឬការបំពានលើច្បាប់ នោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ហើយមិនមែនទាក់ទងតែការបោះឆ្នោតមួយនោះទេ។
ការបញ្ជាក់បែបនេះ គឺឆ្លើយតបនឹងសំណួរបស់អ្នកសារព័ត៌មាន ដែលបានសួរថា ប្រសិនបើមានការប្រកាសលទ្ធផលបោះឆ្នោតរួចរាល់ គណបក្សនយោបាយណាមួយ ឬអ្នកនយោបាយណាម្នាក់ បានផ្ដល់បទសម្ភាសន៍ដោយមិនទទួលស្គាល់ ហើយបានលើកឡើងដូចករណីអ្នកនយោបាយម្នាក់ កាលពីឆ្នាំ ២០២២នោះ ថាតើ គ.ជ.ប នឹងមានជំហរបែបណា ដើម្បីអន្តរាគមន៍ករណីនោះ?
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពី ការសរុបព្រឹត្តិការណ៍ទូទៅ នៃដំណើរការបោះឆ្នោត នៅយប់ថ្ងៃអាទិត្យនេះថា ប្រសិនបើបុគ្គលណានិយាយខុសច្បាប់ ដោយបំពានទៅលើអ្នកដទៃ ឬបំពានលើច្បាប់ នោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ហើយ។
លោកថ្លែងបែបនេះថា «ខ្ញុំគ្រាន់តែចង់និយាយទេថា ការមានយោបល់ គឺនិយាយអីក៏ដោយ គឺយើងមានច្បាប់ ចឹងទេបើនិយាយខុសច្បាប់ ដោយបំពានលើគេ បំពានលើច្បាប់ ហ្នឹងមានទោសហើយ មិនមែនទាក់ទងតែការបោះឆ្នោតទេ»។
មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានរំលឹកករណីអ្នកនយោបាយមួយរូប ដែលនិយាយកាលពីឆ្នាំ ២០២២កន្លងទៅនេះ គឺប៉ះពាល់ទៅដល់ច្បាប់ និងប៉ះពាល់ស្ថាប័នអនុវត្តច្បាប់ ព្រមទាំងប៉ះពាល់ដល់ភាពត្រឹមត្រូវនៃការបោះឆ្នោត ដែលនាំឲ្យមានការបាត់បង់ជំនឿទុកចិត្ត ទៅលើការបោះឆ្នោត។
លោក ទេព នីថា បានបញ្ជាក់ទៀតថា «អញ្ចឹងទេ ប៉ះពាល់ស្ថាប័នណា ប៉ះពាល់បុគ្គលណា គេមានសិទ្ធិប្ដឹងបាន អ្នកមានសិទ្ធិនិយាយ និយាយ តែអ្នកមានសិទ្ធិប្ដឹង ក៏ប្ដឹងបើប៉ះពាល់គេ»។
ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នៅថ្ងៃអាទិត្យទី ២៣ ខែកក្កដា ឆ្នាំ ២០២៣នេះ តាមតួលេខបណ្ដោះអាសន្ននៃអ្នកបោះឆ្នោត ដែល គ.ជ.ប ទទួលបានបង្ហាញថា អ្នកបោះឆ្នោតសរុបមានចំនួន ៨,២១៣,២៦០នាក់ ស្មើនឹង ៨៤.៥៨ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៩,៧១០,៦៥៥នាក់៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់