Connect with us

ព័ត៌មានជាតិ

ខេត្តសៀមរាប CPP ឈ្នះដាច់ស្ទើរ ១២ ក្រុង/ស្រុក

បានផុស

នៅ

លទ្ធផលសំឡេងឆ្នោតបណ្តោះអាសន្ន សម្រាប់ខេត្តសៀមរាប គណបក្សប្រជាជនកម្ពុជា ឈ្នះស្ទើរដាច់ ១២ក្រុង/ស្រុក ខណៈគណបក្សហ្វ៊ុនស៊ិនប៉ិច អាចនឹងទទួលបានសំឡេងបន្តិចបន្តួចប៉ុណ្ណោះ។ ទោះជាយ៉ាងណា​ក្តីលោកបញ្ជាក់​ទៀតថា នេះជា​លទ្ធផល​សំឡេងឆ្នោតបណ្តោះអាសន្ន ប៉ុណ្ណោះ ហើយនៅពេលដែលរាប់សន្លឹកឆ្នោតរួចនឹងផ្តល់​ព័ត៌មានបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នឹម វ៉ាន់សំ  ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានឲ្យដឹងថា គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត មានមន្ត្រីការិយាល័យបោះឆ្នោត សរុបចំនួន ៩១២៦នាក់  សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ខេត្តសៀមរាប  និងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៦១៨៨៣៥នាក់  មានការិយាល័យបោះឆ្នោត ចំនួន ១៥២១ការិយាល័យ មានអ្នកសង្កេតការណ៍ជាតិ ,សមាគម និងអង្គការ សរុប ៦៦៧៨នាក់ ស្រីចំនួន ៥ពាន់១៤នាក់  និង មានគណបក្សនយោបាយឈរឈ្មោះចំនួន១៤ មានបេក្ខជនសរុប ១៦៨នាក់ ស្រី ៧១នាក់ និង កម្លាំងសន្តិសុខ មានចំនួនសរុប ៤ពាន់នាក់ ទាំងនគរបាល និង ប្រជាការពារ ។ 

លោកបានបញ្ជាក់ទៀតថា ក្នុងព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ  នីតិកាលទី៧ ឆ្នាំ២០២៣នេះ  ដែលបានចាប់ដំណើរការពីម៉ោង៧,០០នាទី មកដល់ម៉ោង១៥,០០នាទី បានដំណើរការទៅដោយរលូន នៅតាម​ការិយាល័យនិមួយៗ  ដែលមានប្រជាពលរដ្ឋទូទាំងខេត្ត បានអញ្ជើញមកចូលរួមធ្វើការបោះឆ្នោតស្មើ ៧៩,៧០ %  មកដល់ពេលបញ្ចប់ការបោះឆ្នោតនៅតាមការិយាល័យទូទាំងខេត្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម