ព័ត៌មានជាតិ
ពលរដ្ឋក្នុងខេត្តបាត់ដំបង ប្រើប្រាស់សិទ្ធិរបស់ខ្លួនបន្តជ្រើសរើសគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេស
នៅក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ គឺប្រជាពលរដ្ឋជាច្រើន រស់នៅតាមបណ្តាស្រុកនានាក្នុងខេត្តបាត់ដំបង បានប្រើប្រាស់សិទ្ធិរបស់ខ្លួនដោយបន្តជ្រើសរើសគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍរីកចម្រើនបន្តទៀត។

អ្នកស្រី ហ៊ន ស៊ុនលី ដែលជាជនពិការ បានរៀបរាប់ថា សន្លឹកឆ្នោតរបស់គាត់មួយសន្លឹក គឺមានតម្លៃណាស់។ ដូច្នេះហើយទើបអ្នកស្រីព្យាយាមជិះលើរទេះធ្វើដំណើរ ទៅកាន់ការិយាល័យបោះឆ្នោត ដែលមានចម្ងាយប្រមាណជិត ២ គីឡូម៉ែត្រ ដើម្បីចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ក្នុងការបោះឆ្នោតជូនដល់គណបក្សដែលខ្លួនស្រលាញ់។

អ្នកស្រី បានបន្តថា នៅក្នុងគ្រួសាររបស់អ្នកស្រី មានអ្នកមានឈ្មោះបោះឆ្នោតចំនួន ៤នាក់ ហើយអ្វីដែលសំខាន់ក្នុងថ្ងៃបោះឆ្នោតនេះ គោលបំណងធំរបស់អ្នកស្រី គឺមិនចង់ឲ្យមានការផ្លាស់ប្តូរថ្មីគណបក្សដឹកនាំរាជរដ្ឋាភិបាលនោះឡើយ គឺចង់ឲ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសជាតិបន្តទៀត។
អ្នកស្រីយល់ឃើញថា ការឆ្លងកាត់របបខ្មែរក្រហមដ៏សែនឈឺចាប់ គឺគ្មានអ្នកណាចេញមុខរំដោះទឹកដី ដូចសម្តេចតេជោ ហ៊ុន សែន នោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រជាពលរដ្ឋបានសុខសប្បាយរហូតមកដល់ពេលនេះ ព្រមទាំងមានការអភិវឌ្ឍលើគ្រប់វិស័យ និងធ្វើឲ្យប្រទេសមានការរីកចម្រើនយ៉ាងក្រៃលែង។ ហេតុដូច្នេះហើយ ទើបអ្នកស្រីសម្រេចចិត្តជ្រើសរើសគណបក្សប្រជាជនកម្ពុជាដដែល ដោយមិនបានផ្លាស់ប្តូរទៅរកគណបក្សដទៃណាឡើយ។
ដោយសារគុណបំណាច់ដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជានេះហើយ ទើបធ្វើឲ្យលទ្ធផលនៃការរាប់សន្លឹកឆ្នោតបឋម នៅយប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ក្នុងខេត្តបាត់ដំបង មាន៨ អាសន: គឺគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ ៨លើ៨អាសន:។
នេះគឺជោគជ័យដោយសារប្រជាពលរដ្ឋ មានការជឿជាក់យ៉ាងមុតមាំទៅលើគណបក្សប្រជាជនកម្ពុជាពិសេសលើការដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានប្រឹងប្រែងដឹកនាំប្រទេសឲ្យមានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច