ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ាណែត ៖ ពលរដ្ឋខ្មែរ បានបង្ហាញឆន្ទៈរបស់ខ្លួនយ៉ាងច្បាស់ តាមរយៈការទៅបោះឆ្នោតយ៉ាងច្រើនកុះករ
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនតំណាងរាស្រ្ដមណ្ឌលភ្នំពេញ បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរ បានបង្ហាញនូវឆន្ទៈរបស់ខ្លួនយ៉ាងច្បាស់ តាមរយៈការអញ្ជើញទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ យ៉ាងច្រើនកុះករ និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យឈ្នះភ្លូកទឹកភ្លូកដី ដើម្បីបម្រើប្រជាពលរដ្ឋតទៅអនាគត។

ការលើកឡើងនេះ បន្ទាប់ពីប្រជាពលរដ្ឋខ្មែរ បានចេញទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ កាលពីថ្ងៃអាទិត្យទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ រហូតដល់ ៨,២១៣,២៦០នាក់ ដែលស្មើនឹង ៨៤.៥៨ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,៧១០,៦៥៥នាក់។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក និងតេលេក្រាមនៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣នេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរថា «ខ្ញុំមានតែពាក្យពីរម៉ាត់ជូនចំពោះប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ដែលបានទៅចូលរួមបោះឆ្នោត៖ ១) អរគុណចំពោះលោកតាលោកយាយ លោកអ៊ំពូមីងបងប្អូនទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោត ជូនគណបក្សដែលខ្លួនស្រឡាញ់ និងជាពិសេសចំពោះការស្រឡាញ់ និងការទុកចិត្តចំពោះគណបក្សប្រជាជនកម្ពុជា និង ២) ប្តេជ្ញាចិត្តបន្តចូលរួមបម្រើប្រទេសជាតិ និងប្រជាជន ឲ្យបានកាន់តែល្អប្រសើរទៅថ្ងៃអនាគត»៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា