Connect with us

ព័ត៌មានជាតិ

លោក សួន សេរី​រដ្ឋា ៖ ជ័យជំនះរបស់បក្សប្រជាជនកម្ពុជា បង្ហាញថា ប្រជាជនពេញចិត្ត និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ពេញទំហឹង

បានផុស

នៅ

លោក សួន សេរី​រដ្ឋា ប្រធាន​ក្រុមប្រឹក្សាភិបាល​វេទិកា​សន្ដិភាព​កម្ពុជា និង​ជា​អ្នកតាមដាន​នយោបាយ បានលើកឡើងថា ជ័យជំនះដ៏ច្រើនលើសលប់របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ គឺបានបង្ហាញថា ប្រជាជនកម្ពុជា ដែលរស់នៅក្រោមដំបូលសន្តិភាព ពេញចិត្ត ជឿជាក់ គោរពស្រលាញ់ និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ពេញទំហឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ បន្ទាប់ពីលទ្ធផលក្រៅផ្លូវការត្រូវបានគេផ្សព្វផ្សាយថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលប់ សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ​ដោយអាចគ្រប់គ្រង ១២០អាសនៈលើ ១២៥អាសនៈ។

តាមរយៈបណ្ដាញសង្គមតេលេក្រាម លោក សួន សេរី​រដ្ឋា នៅថ្ងៃទី ២៤ ខែកក្កដានេះ បានសរសេរថា ក្នុងនាមសមាជិក-សមាជិកា នៃវេទិកាសន្តិភាពកម្ពុជា និងក្នុងនាមរូបលោកផ្ទាល់ សូមចូលរួមអបអរសាទរនូវជ័យជំនះនាំមុខរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងឆ្លាតវៃរបស់ សម្តេចតេជោ ហ៊ុន សែន នៅក្នុងព្រឹត្តិការណ៍បោះឆ្នោតសភាជាតិ នីតិកាលទី ៧ នាថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។

លោក សួន សេរី​រដ្ឋា បានសរសេរបន្តថា «ជ័យជំនះនៃការនាំមុខរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតប្រកួតប្រជែង ជាមួយនិងគណបក្សចំនួន ១៧ទៀត ក្នុងនីតិកាលទី ៧ នេះ បានបង្ហាញថា ប្រជាជនកម្ពុជា ដែលរស់នៅក្រោមដំបូលសន្តិភាព ពេញចិត្ត ជឿជាក់ គោរពស្រលាញ់ និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ពេញទំហឹង ហើយពួកគាត់បានបោះឆ្នោតដើម្បីសន្តិភាព និងរង់ចាំបន្តទទួលនូវការអភិវឌ្ឍ នៅក្រោមម្លប់សន្តិភាពនៃសម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៏សន្តិភាពនៃកម្ពុជា»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ២ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម