Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមប្រមូលចំណូលថ្លៃជួលតូប ស្តង់នៅផ្សារដើមគរ សម្រាប់អាណត្តិ ១០ឆ្នាំបន្តទៀត

បានផុស

នៅ

ដើម្បីរួមចំណែកស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរាជធានីភ្នំពេញ ឲ្យបានល្អប្រសើរថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមប្រមូលចំណូលថ្លៃជួលតូប ស្តង់នៅផ្សារដើមគរ សម្រាប់អាណត្តិ ១០ឆ្នាំបន្តទៀត ដោយគិតចាប់ពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១ ដល់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០៣១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា យោងតាមសំណូមពររបស់អាជីវករលក់ដូរ នៅផ្សារដើមគរសំណើសុំបង់ថ្លៃអាណត្តិថ្មី ដោយរក្សាតម្លៃចាស់កាលពីឆ្នាំ ២០១១ ( ១០ឆ្នាំមុន) និងសុំបន្តសុពលភាពប័ណ្ណថ្មីរហូតដល់ឆ្នាំ ២០៣១ (ចាប់ ពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១ ដល់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០៣១) រដ្ឋបាលរាជធានីភ្នំពេញ បានឯកភាពតាមសំណូមពរ។

ទន្ទឹមនឹងនេះ គណៈកម្មការប្រមូលចំណូលថ្លៃជួល តូប ស្តង់ នឹងចាប់ផ្ដើមទទួលប្រាក់ពីអាជីវករចាប់ពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣ រៀងរាល់ម៉ោងធ្វើការនៅទីស្នាក់ការគណៈកម្មការផ្សារដើមគរ តាមរយៈគណនីលេខ ០០១០០០១៤៩៤៨៦៧ នៅធនាគារកាណាឌីយ៉ា ក.អ អ និងសូមយកប័ណ្ណកាន់កាប់តូប ស្តង់ចាស់ដែលអស់សុពលភាពមក ប្តូរយកប័ណ្ណកាន់កាប់តួបស្តង់ថ្មី។

ករណីហួសកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ចាត់ទុកថា អាជីវករបោះបង់សិទ្ធិកាន់កាប់តូប ស្តង់របស់ខ្លួន ដែលកំពុងប្រកបអាជីវកម្មបច្ចុប្បន្ន។ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមថា អាជីវករទាំងអស់ចូលរួមបង់ចំណូលថ្លៃជួល តូប ស្តង់ ស្របតាមសំណូមពររបស់ខ្លួន ដើម្បីចូលំរួមចំណែកក្នុងការអភិវឌ្ឍរាជធានីភ្នំពេញ ឲ្យបានរីកចម្រើនថែមទៀតតាមខ្លឹម សារ នៃសេចក្តីជូនដំណឹងនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម