Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង សរសើរថ្នាក់ដឹកនាំ អាជ្ញាធរ កងកម្លាំង ដែលខិតខំបំពេញការងារ ញ៉ាំងឲ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន គ្មានហិង្សា

បានផុស

នៅ

សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កោតសរសើរ​ចំពោះ​ថ្នាក់​ដឹកនាំ សមាជិក អាជ្ញាធរ​មាន​សមត្ថកិច្ច និង​កងកម្លាំង​អនុវត្ត​ច្បាប់​គ្រប់​លំដាប់ថ្នាក់ នៃ​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការ​បោះឆ្នោត ដែល​បាន​ខិតខំ​បំពេញ​ការងារ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ញ៉ាំង​ឲ្យ​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៧ នៃ​រដ្ឋសភា ប្រព្រឹត្ត​ទៅ​ដោយ​រលូន គ្មាន​ការ​គំរាមកំហែង និង​គ្មាន​អំពើ​ហិង្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​សរសេរ​នៅ​លើ​ផេក​ហ្វេស​ប៊ុក​ផ្លូវការ កាលពី​ថ្ងៃ​ទី ២៤ ខែ​កក្កដា ឆ្នាំ ២០២៣ នេះ​ថា ក្នុង​នាម​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការ​បោះឆ្នោត និង​ក្នុងនាម​សម្ដេច​ផ្ទាល់ សម្ដេច សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​ថ្នាក់​ដឹកនាំ សមាជិក អាជ្ញាធរ​មាន​សមត្ថកិច្ច និង​កងកម្លាំង​អនុវត្ត​ច្បាប់​គ្រប់​លំដាប់​ថ្នាក់ នៃ​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការ​បោះឆ្នោត ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំង​កាយ និង​ប្រាជ្ញា​ស្មារតី បំពេញ​ការងារ​ប្រកប​ដោយ​ការ​យកចិត្តទុកដាក់ និង​ទទួល​ខុសត្រូវ​ខ្ពស់ ញ៉ាំង​ឲ្យ​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៧ នៃ​រដ្ឋសភា ប្រព្រឹត្ត​ទៅ​ដោយ​រលូន ក្នុង​បរិយាកាស​សន្តិសុខ សណ្ដាប់ធ្នាប់ ល្អ​ប្រសើរ សុវត្ថិភាព គ្មាន​ការ​ភ័យខ្លាច គ្មាន​ការ​គំរាមកំហែង និង​គ្មាន​អំពើ​ហិង្សា។

សម្ដេច​ក្រឡា​ហោម សរសេរ​ទៀត​ថា ជោគជ័យ​ដ៏​ត្រចះត្រចង់​ប្រកប​ដោយ​អត្ថន័យ​នេះ បាន​នាំ​មក​នូវ​មោទនភាព និង​កិត្យានុភាព​ថ្មី ជូន​ជាតិ​មាតុភូមិ​យើង ជាពិសេស​បង្កើត​នូវ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត​សម្រាប់​កម្ពុជា នៅ​ក្នុង​ដំណើរការ​រៀបចំ​ព្រឹត្តិការណ៍​ជាតិ​របស់​ខ្លួន ដែល​ពី​ការ​បោះឆ្នោត​មួយ​ទៅ​ការ​បោះឆ្នោត​មួយ ឆ្លុះ​បញ្ចាំង​កាន់តែ​ច្បាស់​ពី​ភាព​ចាស់ទុំ និង​បទពិសោធន៍ ប្រកប​ដោយ​ភាព​ជា​ម្ចាស់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​កងកម្លាំង​អនុវត្ត​ច្បាប់​គ្រប់​លំដាប់ថ្នាក់។

សម្ដេច ស ខេង សរសេរ​បន្ថែម​ថា លទ្ធផល​ដែល​សម្រេច​បាន​យ៉ាង​ត្រចះត្រចង់​នេះ មិន​ត្រឹមតែ​ជា​ជោគជ័យ​ថ្មី​មួយទៀត​ក្នុង​វិស័យ​សន្តិសុខ​សាធារណៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជោគជ័យ​នេះ​បាន​រួម​ចំណែក យ៉ាង​សំខាន់​មិន​អាច​ខ្វះ​បាន ក្នុង​ក្របខណ្ឌ នៃ​ការ​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

ជាមួយ​គ្នា​នេះ សម្ដេច​ក្រឡា​ហោម ក៏បាន​សរសេរ​ទៀត​ថា បរិយាកាស​ប្រកប​ដោយ​ភាព​អំណោយ​ផល និង​មាន​តម្លៃ​នេះ បាន​បង្ក​លក្ខណៈ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ​យើង​គ្រប់​និន្នាការ​នយោបាយ បាន​អញ្ជើញ​ទៅ​បោះឆ្នោត​យ៉ាង​ច្រើន​កុះករ​ប្រមាណ ៨៤.៥៨% ក្នុង​ចំណោម​អ្នក​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​សរុប​ទូទាំង​ប្រទេស។ ប្រជាជន​គ្រប់​ច្រកល្ហក បាន​អនុវត្ត​យ៉ាង​ពេញលេញ​នូវ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ខ្លួន ក្នុង​នាម​ជា​ពលរដ្ឋ​ល្អ ស្រប​តាម​គោលការណ៍ នៃ​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដូច​មាន​ចែង និង​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ជា​ចុង​ក្រោយ សម្ដេច​ក្រឡា​ហោម បាន​ជូនពរ​ថ្នាក់​ដឹកនាំ សមាជិក និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ព្រមទាំង​កងកម្លាំង​អនុវត្ត​ច្បាប់​គ្រប់​លំដាប់​ថ្នាក់ នៃ​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ សម្រាប់​ការ​បោះឆ្នោត សូម​ប្រកប​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ ដើម្បី​បន្ត​រួមចំណែក​បង្កើត​ស្នាដៃ និង សមិទ្ធផល​ថ្មីៗ បន្ថែម​ទៀត ជូន​ជាតិ​មាតុភូមិ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម