ព័ត៌មានជាតិ
កម្ពុជា-អូស្ត្រាលី មានទំហំពាណិជ្ជកម្មទ្វេភាគីជិត ២៦០លានដុល្លារ
នៅក្នុងឆមាសទី១ ឆ្នាំ ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអូស្រ្តាលីសម្រេចបានប្រមាណជាង ២៥៨លានដុល្លារ ដែលចំនួននេះ ធៀបនឹងឆ្នាំ ២០២២ មានទំហំប្រហាក់ប្រហែលគ្នា។ នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

របាយការណ៍ដដែលបានឱ្យដឹងថា រយៈពេល ៦ខែ ពោលគឺចាប់ពីខែ មករា ដល់ខែ មិថុនា ឆ្នាំ ២០២៣ ការនាំចេញរបស់កម្ពុជា ទៅអូស្រ្តាលី មានតម្លៃជាង ១៨០លានដុល្លារ និងការនាំចូលមកវិញមានចំនួនជាង ៧៧លានដុល្លារអាមេរិក។
ក្នុងដំណើរទៅបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅអូស្រ្តាលី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង បានលើកឡើងកាលពីខែ ឧសភា ឆ្នាំ ២០២៣ថា អូស្រ្តាលីមានតម្រូវការលើផលិតផលច្រើនប្រភេទ រួមមាន វាយណភណ្ឌ ឧបករណ៍អគ្គិសនី គ្រឿងបង្គុំផ្សេងៗ ជាពិសេសផលិតផលកសិកម្មចំនួន ៩ប្រភេទ ដូចជា ផ្លែប័រ ម្ទេស ល្ង ដំឡូងជ្វា មៀន ស្វាយ ស្វាយចន្ទី ស្ករត្នោត និងចំណិតចេកក្រៀម ដែលបានសិក្សាដោយកម្មវិធីចង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ដ្រាលី (CAVAC) ដែលជាឱកាសសម្រាប់ពាណិជ្ជករកម្ពុជានាំចេញទៅអូស្រ្តាលី។ ហើយអូស្រ្តាលី ក៏បានចាប់អារម្មណ៍ក្នុងការនាំចេញសម្ភារៈ និងម្ហូបអាហារផ្សេងៗមកកម្ពុជាផងដែរ។

នាឱកាសចុះទស្សនកិច្ច ទៅកាន់តំបន់ឧស្សាហកម្ម កសិដ្ឋានមួយចំនួននៅអូស្រ្តាលី និងបានជួបពាណិជ្ជករអូស្ត្រាលីផងនោះ អ្នកឧកញ៉ា លឹម ហេង រំពឹងថា ការនាំចេញនាំចូលរវាងប្រទេសទាំងពីរ នឹងកាន់តែមានភាពល្អប្រសើរឡើង។ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបាន គូសបញ្ជាក់ថា កម្ពុជា-អូស្រ្តាលី នឹងបង្កើនការធ្វើពាណិជ្ជកម្ម តាមរយៈកិច្ចព្រមព្រៀង RCEP ឱ្យកាន់តែមានប្រសិទ្ធភាព បន្ទាប់ពីកិច្ចព្រមព្រៀងនេះ បានដាក់ឱ្យអនុវត្តអស់រយៈពេលជាង ១ឆ្នាំមកនេះ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២២កន្លងទៅនេះ ទំហំពាណិជ្ជកម្ម ទ្វេភាគីរវាងកម្ពុជានិងអូស្ត្រាលី បានកើនឡើងជាលំដាប់ពីចំនួន២០៥លានដុល្លារ ក្នុងឆ្នាំ២០១៩ ដល់៥២៣លានដុល្លារ ក្នុងឆ្នាំ២០២២។ នេះជាការលើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជំនួបជាមួយលោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មីប្រចាំកម្ពុជា កាលពីខែមីនា ឆ្នាំ២០២៣៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ