ព័ត៌មានជាតិ
ទូតចិន មើលឃើញថា ការរៀបចំការបោះឆ្នោតនៅកម្ពុជា ប្រកបដោយវិជ្ជាជីវៈ និងស្របតាមច្បាប់របស់កម្ពុជា
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ការរៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នៅកម្ពុជា កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ បានប្រព្រឹត្តទៅប្រកបដោយវិជ្ជាជីវៈ និងបានអបអរសាទរចំពោះប្រជាពលរដ្ឋកម្ពុជា ដែលបានសម្ដែងឆន្ទៈរបស់ខ្លួនដ៏ច្រើនលើសលប់។

ការលើកឡើងនេះ គឺនៅក្នុងកិច្ចប្រជុំដែលរៀបចំឡើងដោយ គ.ជ.ប ដឹកនាំដោយលោក នុត សុខុម អនុប្រធាន គ.ជ.ប ជាមួយអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ កាលពីព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣។
សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ លោក នុត សុខុម អនុប្រធាន គ.ជ.ប បានថ្លែងអំណរគុណ ចំពោះអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិទាំងអស់។ លោកថា ការបោះឆ្នោតជ្រើសតាំង តំណាង រាស្ត្រ នីតិកាលទី ៧ កាលពីថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ គឺ ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស ដែលមានចំនួន ២៣,៧៨៩ការិយាល័យ បានបើកដំណើរការទាំងអស់។
ចំពោះអ្នកដែលបានចេញទៅបោះឆ្នោត សរុបនៅទូទាំងប្រទេស មានចំនួន ៨,២១៣,២៦០នាក់ ស្មើនឹង ៨៤.៥៨ភាគរយ ដែលជាតួលេខបណ្តោះអាសន្ន នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន ៩,៧១០,៦៥៥នាក់។ អនុប្រធាន គ.ជ.ប បានវាយតម្លៃថា ជាទូទៅការបោះឆ្នោតប្រកបដោយ សេរី យុត្តិធម៌ ស្ថិតក្នុងបរិយាកាសស្ងប់ស្ងាត់ សន្តិភាព គ្មានអំពើហិង្សា និងប្រព្រឹត្តទៅដោយរលូន។
នៅក្នុងឱកាសនោះដែរ លោក វ៉ង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមើលឃើញថា ការរៀបចំការបោះឆ្នោតប្រកបដោយវិជ្ជាជីវៈ និងសូមអបអរសាទរចំពោះប្រជាពលរដ្ឋកម្ពុជា ដែលបានសម្តែងនូវឆន្ទៈ និងអនុវត្តសិទ្ធិរបស់ខ្លួន ដោយចេញទៅបោះឆ្នោត់មានចំនួន យ៉ាងច្រើនបានដល់ ៨៤,៥៨ភាគរយ។ ចំពោះដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត បានប្រព្រឹត្តទៅស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។
លោក វ៉ង វិនធៀន បានលើកឡើងថា គណបក្សនយោបាយទាំង ១៨ បានឃោសនាបោះឆ្នោតដោយសេរី នៅទូទាំងប្រទេស ក្នុងរយៈពេល ២១ថ្ងៃកន្លងមកនេះ។ លោកថា ប្រជាពលរដ្ឋទទួលបានព័ត៌មានគ្រប់គ្រាន់ ក្នុងការជ្រើសរើសគណបក្សនយោបាយ ដែលខ្លួនពេញចិត្ត។
ឯកអគ្គរដ្ឋទូតចិន បានបញ្ជាក់ទៀតថា លទ្ធផលនៃការបោះឆ្នោត គឺអាចទទួលយកបាន ហើយប្រទេសចិនគាំទ្រនូវជម្រើសរបស់ប្រជាជនកម្ពុជា ក្នុងការការពារឯករាជ្យ និងអធិបតេយ្យភាពរបស់ខ្លួន ដោយមិនមានការជ្រៀតជ្រែកពីភាគីបរទេស៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ