Connect with us

ព័ត៌មានជាតិ

ចាប់ពីខែសីហា ការបញ្ចូលថាមពលយាន្តអគ្គិសនី ត្រូវគិតថ្លៃ ​១៦០០រៀល/១គីឡូវ៉ាត់ម៉ោង

បានផុស

នៅ

ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តទៅ រាល់ការប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយាន្តអគ្គិសនី ស្ថិតក្រោមការគ្រប់គ្រង និងផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងត្រូវគិតតម្លៃ​១៦០០រៀល ក្នុង ១គីឡូវ៉ាត់ម៉ោង។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការយកកម្រៃ លើសេវាបញ្ចូលថាមពល​យានយន្ត​អគ្គិសនី នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ៦៣៧៦ សហវ.ល.ស.អទច ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០២៣ ស្តីពីការអនុញ្ញាតឱ្យ ក្រសួងសាធារណការ និងដឹកជញ្ជូន យកកម្រៃសេវាសាធារណៈ លើការបញ្ចូល​ថាមពល​យានយន្តអគ្គិសនី រវាងប្រតិបត្តិករ និងអ្នកប្រើប្រាស់ទាំងអស់ ដើម្បីឱ្យមានគណនេយ្យភាព ប្រសិទ្ធភាព ប្រកបដោយ​និរន្តភាព។ ​

អាស្រ័យហេតុនេះ រាល់ការប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយាន្តអគ្គិសនី ដែលស្ថិតក្រោម​ការគ្រប់គ្រង និងផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងត្រូវគិតកម្រៃចាប់ពីដើមខែក្រោយនេះ ពោលគឺថ្ងៃទី០១ ខែសីហា ឆ្នាំ​២០២៣ តទៅ។
ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា សាធារណជននឹងចូលរួមអនុវត្តតាម សេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១០ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម