Connect with us

ព័ត៌មានជាតិ

អែម សុ​វណ្ណា​រី ទម្លាយ​គោលដៅ​ឆ្នាំ​២០២១​កើតឡើង​បណ្តើរៗ​ហើយ

បានផុស

នៅ

បន្ទាប់ពី​មិនបាន​ឡើង​ប្រកួត​កាលពី​ឆ្នាំ​២០២0 កីឡាការិនី​ខ្មែរ​-​អាមេរិក បានបង្ហាញ​គោលដៅ​សំខាន់​របស់ខ្លួន​ប្រចាំឆ្នាំ​២០២១​។

សុ​វណ្ណា​រី ឲ្យ​ដឹង​ថា គោលដៅ​សំខាន់​ទាំង​នោះ​បាន​កើតមាន​បណ្តើ​រៗ​ហើយ ហើយ​រំពឹង​ថា នឹង​កើតមាន​ឲ្យ​សម​តាម​បំណង​ថែម​ទៀ​តម្រាប់​រយៈពេល​ដែល​នៅ​មាននៅ​ច្រើន​ខែ​ក្នុង​ឆ្នាំ​ថ្មី​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«​មែន​ទែន​ទៅ សម្រាប់​អាជីព​ប្រដាល់​របស់ខ្ញុំ​តាំងពីដើម​មក​គឺ​បាន​ឡើង​ប្រកួត​តែម្តង​ប៉ុណ្ណោះ​ក្នុង​មួយៗ​ឆ្នាំ​។ ខ្ញុំ​មិន​ចង់​ប្រកួត​តែម្តង​ក្នុង​មួយឆ្នាំ​ទេ គឺ​ហោចណាស់​ក៏​ចាប់ពី​ពីរ​ប្រកួត​ឡើង​ក្នុង​មួយឆ្នាំ​»​។ កីឡាការិនី​ខ្មែរ​-​អាមេរិក សុ​វណ្ណា​រី​បាន​ប្រាប់​ឲ្យ​ដឹង​។

«​សម្រាប់​ឆ្នាំ​២០២១​នេះ គោលបំណង​របស់ខ្ញុំ​គឺ​ធ្វើយ៉ាងណា​ឲ្យ​រវល់​ច្រើនជាង​ឆ្នាំមុនៗ ហើយ​យ៉ាងហោចណាស់​ក៏បាន​ឡើង​ប្រកួត​ពីរដង​»​។

ទើបតែ​ចូល​ខែ​ទី​១​នៃ​ឆ្នាំ​២០២១​ប៉ុណ្ណោះ អែម សុ​វណ្ណា​រី ទទួលបាន​ឱកាស​ឡើង​ប្រកួត​ដែល​នេះ​ជា​គោលបំណង​របស់​នាង​បាន​កើតមាន​បណ្តើរៗ​ហើយ​។ នាង​ត្រូវ​តទល់​ជាមួយនឹង​កីឡាការិនី​កូរ៉េខាងត្បូង Choi Jeong Yun នៅ​ព្រឹត្តិការណ៍​ប្រកួត ONE: UNBREAKABLE II នា​រាត្រី​ថ្ងៃ​សុក្រ ទី​២៩ ខែមករា នៅ​កីឡដ្ឋាន Singapore Indoor Stadium ប្រទេស​សិង្ហ​បុរី​។

Choi Jeong Yun បាន​ប្រកួត​ឈ្នះ​២​លើក​ជាប់​គ្នា​នៅ​សង្វៀន​ក្នុងប្រទេស​កំណើត​។ លើក​ទី​១ នាង​បាន​ផ្តួល​មិត្ត​រួម​ជាតិ Jiyeon Lee ដោយ​កណ្តាប់ដៃ​ក្នុង​ទឹក​ទី​១ និង​លើក​ទី​១ និង​លើក​ទី​២​បាន​ប្រើ​ក្បាច់​ឃ្លេ​ឲ្យ​មិត្ត​រួម​ជាតិ Young Joo Lee ឲ្យ​ចុះចាញ់​ក្នុង​ទឹក​ទី​១​។

ការប្រកួត​នៅ​សង្វៀន ONE កីឡាការិនី Choi Jeong Yun បាន​ចាញ់​កីឡាការិនី​ប្រេ​ស៊ី​ល Maira Mazar នៅ​ព្រឹត្តិការណ៍ ONE: INSIDE THE MATRIX IV ក្នុង​ទឹក​ទី​៣​កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​។

​អែម សុ​វណ្ណា​រី បាន​បង្ហើប​ឲ្យ​ដឹង​ពី​គោលដៅ​សំខាន់​មួយទៀត​ក្នុង​ឆ្នាំ​ថ្មី​នេះ​ថា ក្រៅពី​អាជីព​ប្រដាល់​គុន​ចម្រុះ​ដែល​កំពុង​មានឈ្មោះ​ប្រកួត​នៅ​ស្ថាប័ន​អន្តរជាតិ ONE Championship នាង​សង្ឃឹម​អភិវឌ្ឍ​ជំនាញ​ជឺ​ជី​តស៊ូ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។

​នៅ​ឆ្នាំ​២០២១​នេះ ខ្ញុំ​ក៏​ចង់​សម្រេច​បាន​នូវ​ខ្សែក្រវាត់​ជឺ​ជី​តស៊ូ​កម្រិត​ពណ៌​ស្វាយ​»​។ នេះ​ជា​ការ​បញ្ជាក់​របស់ សុ​វណ្ណា​រី​។

​អែម សុ​វណ្ណា​រី មាន​ឈាមជ័រ​ជា​ខ្មែរ​ដែល​កើត​នៅ​ក្រុង ឡុង​ប៊ិច ស្ថិតនៅ​តំបន់​ប្រជុំជន Los Angeles នៃ​រដ្ឋ​កាលីហ្វ័​ញ្ញ៉ា សហរដ្ឋអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៤ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៣៩ នាទីutes មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម