ព័ត៌មានជាតិ
បុរសម្នាក់ បង្កើតសារមន្ទីរតាំងវត្ថុបុរាណ សម្រាប់ឱ្យកូនខ្មែរ និងអន្តរជាតិ ស្គាល់ពីប្រវត្តិសាស្រ្តខ្មែរ
លោក លី ប៉េងហេង បានចំណាយថវិកាផ្ទាល់ខ្លួន និងប្រើរយៈពេលជាង២០ឆ្នាំ សម្រាប់ដើរប្រមូលទិញវត្ថុបុរាណខ្មែរជាច្រើនប្រភេទ ខ្លះផលិតតាំងពីជាង៦០ឆ្នាំមុន ដើម្បីបង្កើតជាសារមន្ទីរមួយនៅក្រុងសៀមរាប ជាកន្លែងឱ្យភ្ញៀវជាតិ និងអន្តរជាតិបានចូលទស្សនា។

លោក លី ប៉េងហេង មានឈ្មោះហៅក្រៅ ៣ ថា លោកតា ៧មករា, តាឆ្កួត ឬ តាអេតចាយ បានប្រមូលទិញវត្ថុបុរាណជាច្រើនដូចជា ឡាន ម៉ូតូ កង់ ចង្កៀងប្រេងកាត ប្រាក់សម័យមុន នាឡិកា ម៉ាស៊ីនថតរូប ទូរស័ព្ទ វិទ្យុ ឧបករណ៍តន្រ្តី និងវត្ថុបុរាណជាច្រើនទៀត ដែលខ្លះត្រូវបានផលិតតាំងពីជាង ៦០ឆ្នាំមុន រួចតម្គល់ទុកនៅក្នុងសារមន្ទីររបស់លោក ឈ្មោះថា “សារមន្ទីរ វិមានសុខា” ដែលជាសារមន្ទីរសាងសងរបៀបជាផ្ទះវីឡាក្នុងសម័យកាលបារាំង។
ការប្រមូលទិញវត្ថុបុរាណទាំងនេះ គឺកើតចេញពីការស្រឡាញ់របស់លោក ហើយលោកចាប់ផ្តើមប្រមូលតាំងពីឆ្នាំ១៩៩៨មកម្ល៉េះ ហើយលោកបានដើរទិញវត្ថុបុរាណទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ មិនតែប៉ុណ្ណោះ វត្ថុបុរាណដែលមានអាយុកាលជាង ៣០០ឆ្នាំមុន ក៏មាននៅទីនោះដែរ។

ជាមួយនឹងការដើរប្រមូលទិញវត្ថុបុរាណជាច្រើន លោក លី ប៉េងហេង ក៏បានបង្កើតសារមន្ទីរ វិមានសុខា ឡើងមក នៅក្នុងក្រុងសៀមរាប ជាតំបន់ប្រវត្តិសាស្រ្តខ្មែរ និងជាខេត្តដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនបានទៅទស្សនានៅទីនោះ ក៏ជាខេត្តដ៏ស័ក្តិសមបំផុតក្នុងការតាំងនូវវត្ថុបុរាណទាំងអស់នេះ។ បើក្រឡេកមកចាប់អារម្មណ៍ជាមួយនឹងឈ្មោះសារមន្ទីរនេះ គឺលោក លី ប៉េងហេង បានយកឈ្មោះកូនរបស់លោក គឺវិមាន និងឈ្មោះរបស់ភរិយាលោក សុខា មកដាក់ឈ្មោះឱ្យសារមន្ទីរមួយនេះ។

សារមន្ទីរ វិមានសុខា មានទីតាំងស្ថិតនៅ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ ចំណាយពេលតែ ៥នាទីពីក្រុងអង្គរ និង១០នាទី ពីព្រះអង្គចេក ព្រះអង្គចម ប៉ុណ្ណោះ។ សារមន្ទីរនេះ ចូលតាមផ្លូវច្រកទី២ ពីវត្តថ្មី (ហៅវត្តក្បាលខ្មោច)។ សម្រាប់អ្នកដែលមានការចាប់អារម្មណ៍ និងស្រឡាញ់វត្ថុបុរាណរបស់ខ្មែរ ឬ ចង់វិលទៅមើលពីទិដ្ឋភាពក្នុងសម័យបុរាណ អាចចូលទស្សនានៅសារមន្ទីរមួយនេះ ដោយភ្ញៀវជាតិចំណាយត្រឹមតែម្នាក់ ១ម៉ឺនរៀលប៉ុណ្ណោះ ភ្ញៀវអន្តរជាតិចំណាយ ២ម៉ឺនរៀល។
សូមជម្រាបថា លោក លី ប៉េងហេង ជាបុរសម្នាក់ដែលចំណាយប្រាក់ផ្ទាល់ខ្លួនដើរប្រមូលទិញវត្ថុបុរាណខ្មែរគ្រប់ទិសទី និងបង្កើតជាសារមន្ទីរមួយដល់កូនខ្មែរជំនាន់ក្រោយបានទស្សនា និងស្វែងយល់ពីមួយផ្នែកមួយនៃប្រវត្តិសាស្ត្ររបស់ខ្មែរ។ ការចូលទស្សនាវត្ថុបុរាណទាំងអស់នេះ ក៏ជាចំណេះដឹងថ្មីមួយសម្រាប់កូនខ្មែរ ដែលមិនបានស្គាល់ ឬ ដឹងអំពីវត្ថុប្រើប្រាស់របស់ខ្មែរកាលពីសម័យមុន។ ជាងនេះទៀត សារមន្ទីរមួយនេះ ក៏ជាផ្នែកមួយជួយលើកស្ទួយវប្បធម៌ខ្មែរ ទេសចរណ៍ និងផ្សព្វផ្សាយឱ្យភ្ញៀវអន្តរជាតិបានយល់ដឹងបន្ថែម អំពីកម្ពុជាថែមទៀតផង៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ