Connect with us

ព័ត៌មានជាតិ

លោក កើត រិទ្ធិ៖ មេធាវីត្រូវការពារក្តីជូនជនក្រីក្រដោយ​ទំនួល​ខុសត្រូវ មិនមែនគ្រាន់តែបង្គ្រប់កិច្ច

បានផុស

នៅ

លោក កើត រិទ្ធិ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌មាន​ប្រសាសន៍​ថា ក្នុង​នាម​ជា​មេធាវី​មួយ​រូប​ដែល​ជា​អ្នក​ការពារ​ក្តី​ជូន​ដល់​ជន​ក្រីក្រ ត្រូវ​​តែ​ការពារ​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់មិន​មែន​ការ​ពារ​គ្រាន់​តែ​បង្គ្រប់​កិច្ច​ គឺត្រូវ​យក​សមត្ថភាព​ពិត​របស់​ខ្លួន​ទៅ​ការពារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​តាម​រយៈ​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌បាន​លើក​ឡើង​ថា ការ​ធ្វើ​ជា​មេធាវីដែល​ចាំ​ជួយ​ការពារ​ក្តី​ជូន​ជន​ក្រីក្រ គឺ​ត្រូវ​យក​សមត្ថភាព​ដែល​ខ្លួន​មាន​ទៅ​ការ​ពារ​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ដើម្បី​ទទួល​បាន​លទ្ធផល​​ល្អ​។ ម្យ៉ាងវិញទៀត ប្រសិនបើជាមេធាវីមួយរូបដែលអាចដោះស្រាយរឿងក្តីបានដោយជោគជ័យ ដូច្នេះនាពេល​នោះ​នឹងអាច​​ទទួល​បាន​ការ​គោរព​ពី​សំណាក់​មហាជននិងមនុស្ស​នៅក្នុងសង្គម​។

ជាក់ស្ដែង​ បើ​រឿង​ក្តី​មួយ​ដែល​រង​ភាព​អយុត្តិធម៌​ ​ការ​រំលោភ​បំពាន ហើយ​មេធាវីជួយ​ដោះស្រាយ​ដោយ​មិន​ទាមទារ​កម្រៃសម្រាប់ខ្លួនឯង​ ហើយគិតទៅដល់ប្រយោជន៍រួមដូច្នេះពួកគេនឹងទទួល​បាន​​ការ​គោរព និង​ការ​វាយ​តម្លៃ​ល្អ​ពី​សង្គម​ជាតិ​។ លើស​ពី​នេះ​ទៀត ​បើ​ការ​គោរព​កាន់​តែ​មាន​ភាព​ទូលំទូលាយ និង​រីក​ចម្រើន​ជា​បន្តបន្ទាប់​នោះ​ វិជ្ជាជីវៈ កិត្យានុភាព របស់​មេធាវី នឹង​កើត​មាន​ឡើយ​ដោយ​ឯកឯង​ជា​ពុំ​ខាន។

ទន្ទឹម​នេះ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ រូប​នេះ បាន​អះអាង​ថា «​ខ្ញុំ​មិន​មាន​ភាព​ស្មុគស្មាញ​និង​បែប​បទ​នីតិវិធី​ទេ សំខាន់​នៅ​ពេល​ដែរ​មាន​តម្រូវ​ការ​មេធាវី គណៈ​មេធាវី​ត្រូវ​តែ​យក​ការ​ទទួល​ខុស​ត្រូវ ហើយ​ផ្តល់​មេធាវី​ដោះ​ស្រាយ​ជូន​ជន​​ក្រី​ក្រ ឱ្យ​បាន​ឆាប់​បំផុត​»

ម្យ៉ាង​វិញ​ទៀត លោក​ថាគ្មាន​អ្វី​ដែល​ជា​បញ្ហា ឬ​ឧបសគ្គ​នៅ​ក្នុង​ការ​​ប្រើប្រាស់​មូលនិធិ​របស់​រាជរដ្ឋាភិបាល​ដើម្បី​ជួយ​ជន​ក្រីក្រ​​នោះ​ទេ ដូច្នេះ​ក្រុម​ការងារ​ដែល​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​តែ​បម្រើ​ការងារ​មួយ​នេះ​ឱ្យ​បាន​ល្អ​បំផុត​ ព្រោះ​នេះ​គឺ​ជា​ប្រយោជន៍​​របស់​ជន​ក្រី​ក្រ ក៏​ដូច​ជា​ប្រយោជន៍​ក្នុង​ការ​ផ្ដល់​សេវា​យុត្តិធម៌​ដល់​ជន​ក្រីក្រ។

លោក កើត​ រិទ្ធិ ក៏​បាន​គូស​បញ្ជាក់​បន្ថែម​ថា ​«ត្រឹម​តែ​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល មិន​អាច​គ្រប់គ្រាន់​នោះ​ទេ លុះត្រាតែ​មាន​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​មហាជន​ជាដើម​ ទើប​ធ្វើ​ឱ្យ​ការ​ផ្តល់​សេវា​មេធាវី​ជូន​ជន​ក្រី​ក្រ​ កាន់​តែ​មាន​ភាព​រស់​រវើក និង​ការ​ជឿ​ទុក​ចិត្ត​ពី​ជន​រួម​ជាតិ»។

​មួយ​វិញ​ទៀត​ ប្រសិន​បើ​មនុស្ស​ម្នាក់​ៗ មាន​ការ​រួបរួម​គ្នា ដោយ​មិន​យក​ថវិកា នោះ​អាច​ឆ្លុះ​បញ្ចាំង​បាន​ពី​ការ​ខិត​ខំ រួម​គ្នា ដើម្បី​ឧត្ដមភាព និង​កិត្យានុភាព​នៃ​វិជ្ជាជីវៈ​មេធាវី​ពី​គ្រប់​ជ្រុង​ទាំង​អស់​ដើម្បី​សម្រេច​បាន​នូវ​ទិស​ដៅ​រួម​គ្នា​មួយ​។

បច្ចុប្បន្ននេះមានការរៀបចំឱ្យមាន«ក្រុមមេធាវី​ស័្មក្រចិត្តតេជោ ហ៊ុន សែន» នៅទូទាំងរាជធានី-ខេត្តដោយក្នុងនោះ គឺមានទាំងបញ្ជីរាយឈ្មោះ ក៏ដូចជាទំនាក់ទំនងរបស់មេធាវីនៅតាមរាជធានី-ខេត្តនីមួយៗ ដើម្បីឱ្យកាន់តែមានភាពងាយស្រួលដល់ការបម្រើសេវាជូនប្រជាពលរដ្ឋផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ខេត្ត​កែប​ត្រៀម​តំបន់​ត្រជាក់​៣​កន្លែង ដើម្បី​បង្កភាព​សប្បាយរីករាយជូនពលរដ្ឋ និង​អ្នកទេសចរណ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម៨ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម៨ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

សន្តិសុខសង្គម៨ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៦ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម