Connect with us

ព័ត៌មានជាតិ

ប្រធានាធិបតី និងនាយករដ្ឋមន្រ្តីចិន អបអរសាទរCPPដែលឈ្នះការបោះឆ្នោត និងបន្តគាំទ្រការដឹកនាំរបស់សម្តេច ហ៊ុន សែន

បានផុស

នៅ

លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតី និងលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន នៅថ្ងៃទី២៥ ខែកក្តដា នេះ បានផ្ញើសារអបអសាទរដល់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាល ទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា​ កន្លងទៅនេះ។ ជាមួយនឹងការអបអរសាទរនេះ ថ្នាក់ដឹកនាំកំពូលរបស់ចិន ក៏បានសម្តែងការនូវគាំទ្រដល់ការដឹកនាំប្រទេសកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន ថែមទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារលិខិតដាច់ដោយឡែកពីគ្នាផ្ញើមកកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ស៊ី ជិនពីង (Xi Jinping) បានលើកឡើងថា៖«ខ្ញុំពិតជារីករាយណាស់ដែលដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧។ ក្នុងនាម គណៈកម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនិស្ដចិន និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរដល់សម្ដេច និងគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា»។

លោកប្រធានាធិបតីចិន ក៏បានលើកឡើងផងដែរថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេច ហ៊ុន សែន គឺប្រទេសកម្ពុជា សម្រេចបាននូវស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច ការកើនឡើងនៃកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបានលើកស្ទួយកិត្យានុភាពកម្ពុជាទាំងនៅលើឆាកអន្តរជាតិ និងក្នុងតំបន់។ លោក ស៊ី ជិនពីង (Xi Jinping) បានសង្កត់ធ្ងន់ថា ចិននឹងបន្តគាំទ្រដល់កម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសដែលត្រូវនឹងស្ថានភាពជាក់ស្តែងរបស់កម្ពុជា។

មិនតែប៉ុណ្ណោះ លោកប្រធានាធិបតីចិន ក៏បានបង្ហាញជំនឿថា នៅក្រោមភាពជាអ្នកដឹកនាំដ៏ខ្លាំងរបស់សម្តេចតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា នឹងបន្តសម្រេចបាននូវភាពជោគជ័យកាន់តែប្រសើរ សម្រាប់ភាពរុងរឿងរបស់ប្រទេសជាតិ និងសុខុមាលភាពប្រជាជន ដែលនឹងចូលរួមចំណែកក្នុងការកសាងនូវសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់។

ចំណែក លោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិនវិញ ក្រៅពីពាក្យពេជន៍ជូនពរដូចគ្នានឹងលោកប្រធានាធិបតីចិន លោក ក៏បានរំលេចនូវចំណងមិត្តភាពដ៏ល្អរវាងកម្ពុជា និងចិន ផងដែរ។ នៅក្នុងសារលិខិតផ្ញើមកកាន់សម្តេចតេជោ ហ៊ុន សែន  លោក លី ឈាង (Li Qiang) បានគូសបញ្ជាក់ថា ចិន និងកម្ពុជា គឺជាមិត្តដ៏ពិតប្រាកដដែលតែងតែជួយគ្នាក្នុងគ្រាលំបាក និងជាបងប្អូនល្អដ៏គួរឲ្យទុកចិត្ត ក្នុងការឆ្ពោះទៅកសាងសហគមន៍ចិន-កម្ពុជា ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ជាមួយនឹងការកសាងអនាគតរួមគ្នានៅក្នុងយុគសម័យថ្មី។

ចិន និងកម្ពុជា គឺមានទំនាក់ទំនងល្អជាមួយគ្នាជាយូរយារណាស់មកហើយ។ ទំនាក់ទំនងកម្ពុជា-ចិន កាន់តែវិវត្តល្អប្រសើរជាបន្តបន្ទាប់នារយៈពេលចុងក្រោយនេះ។ ទំនាក់ទំនងនេះ ត្រូវបានប្រសិទ្ធនាមថា កម្ពុជា និងចិន ជាមិត្តដែកថែប ហើយក៏បានដំឡើងទៅជាទំនាក់ទំនងត្បួងពេជ្រថែមទៀតផង។ សម្រាប់លោក ស៊ី ជិនពីង (Xi Jinping) ចិន និងកម្ពុជា គឺជាសហគមន៍មួយដែលមានអនាគតរួមគ្នា។

លោកបានអះអាងថា គណៈកម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនិស្ដចិន បានផ្សារភ្ជាប់យ៉ាងសំខាន់ ដើម្បីបង្កើតឲ្យមានកិច្ចសហប្រតិបត្តិការប្រកបដោយមិត្តភាពជាមួយគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា។ លោកអះអាងទៀតថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយសម្ដេចតេជោ ហ៊ុន សែន  ដើម្បីពង្រឹងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវការផ្ដាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការវាងភាគីទាំង២ និងនៅគ្រប់វិស័យសំដៅចូលរួមជាមួយគ្នាក្នុងការកសាង សហគមន៍ចិន-កម្ពុជា ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៤ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម