Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ចែករំលែកទស្សនៈផ្ទាល់ខ្លួនលើការអនុវត្តគម្រោងស្ទែម ផ្ដោតលើទិដ្ឋភាពខេត្តកំពង់ស្ពឺ

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន​គណៈកម្មការ​ទី ៧ នៃ​រដ្ឋសភា ចែករំលែក​នូវ​ទស្សនៈ​ផ្ទាល់ខ្លួន​លើ​ការ​អនុវត្ត​គម្រោង​ស្ទែម ដោយ​ផ្ដោត​លើ​ទិដ្ឋភាព​ខេត្ត​កំពង់ស្ពឺ ដែល​តម្រូវ​ឲ្យ​មាន​ការ​សហការ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ និង​មិន​អាច​រំលង​បាន​នោះ គឺ កិច្ចសហការ​ពី​សហគមន៍​មូលដ្ឋាន​ផ្ទាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចែករំលែក​ទស្សនៈ​នេះ ខណៈដែល ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន​គណៈកម្មការ​ទី ៧ នៃ​រដ្ឋសភា បាន​អនុញ្ញាត​ឲ្យ​ក្រុមការងារ នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា ធ្វើ​បទ​បង្ហាញ​អំពី​របាយការណ៍ ស្ដីពី​ លទ្ធផលគម្រោង​ស្រាវជ្រាវ នៃ​គម្រោង​សាកល្បង​អនុវត្ត​គំរូ​ស្ទែម នៅ​សាលា​ក្នុង​ខេត្ត​កំពង់ស្ពឺ នា​ថ្ងៃ​ទី ២៥ ខែ​កក្កដា ឆ្នាំ ២០២៣ នេះ។

ឯកឧត្ដម ហ៊ុន ម៉ានី បាន​ផ្ដល់​នូវ​អនុសាសន៍ និង​ចែករំលែក​ទស្សនៈ​ផ្ទាល់ខ្លួន​លើ​ការ​អនុវត្ត​គម្រោង​ស្ទែម ដោយ​ផ្ដោត​លើ​ទិដ្ឋភាព​ខេត្ត​កំពង់ស្ពឺ​តែម្ដង ដែល​តម្រូវ​ឲ្យ​មាន​ការ​សហការ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ មិន​អាច​រំលង​បាន​នោះ គឺ កិច្ចសហការ​ពី​សហគមន៍​មូលដ្ឋាន​ផ្ទាល់។

នា​ឱកាស​នោះ ឯកឧត្ដម ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​តាក់តែង​កិច្ចការ​ស្រាវជ្រាវ​នេះ​ឡើង​ផង​ដែរ។

ជាមួយ​នោះ ឯកឧត្ដម ហ៊ុន ម៉ានី បាន​លើក​ទឹកចិត្ត​ឲ្យ​ក្រុម​ការងារ បន្ត​សិក្សា ពិចារណា ស្នើសុំ​ការ​ពិភាក្សា និង​ណែនាំ​បន្ថែម​ពី ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​គម្រោង​កាន់តែ​មាន​ភាព​ស៊ី​សង្វាក់​ជាមួយ​ស្ថានភាព​ជាក់ស្ដែង និង​ឆ្លើយតប​ទៅ​នឹង​គោលនយោបាយ និង​ចក្ខុវិស័យ​របស់​ក្រសួង៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម