Connect with us

ព័ត៌មានជាតិ

លោក​ឃួ​ង ស្រេង កោតសរសើរ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំង​ប្រដាប់អាវុធ ដែល​បានឱ្យ​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​ល្អ គ្មាន​អំពើ​ហិង្សា និង​គ្មាន​បញ្ហា​អសន្តិសុខ

បានផុស

នៅ

ភ្នំពេញ​ ៖ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​ថ្លែង​នូវ​ការ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ជូន​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ​-​អង្គភាព​ជំនាញ អាជ្ញាធរ មូលដ្ឋាន ប្រជាពលរដ្ឋ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី និង​ភារកិច្ច​ប្រកបដោយ ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​ចូលរួម​ថែរក្សា​ការពារ​សន្តិសុខ សុវត្ថិភាព របៀបរៀបរយ និង​សណ្តាប់ធ្នាប់​សាធារណៈ នៅ​តាម ការិយាល័យ​បោះឆ្នោត នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ញ៉ាំងឱ្យ​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៧ នៃ​រដ្ឋសភា កាលពី​ថ្ងៃអាទិត្យ ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​កន្លងទៅ​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​ល្អ ប្រសើរ គ្មាន​អំពើហិង្សា និង​គ្មាន​បញ្ហា​អសន្តិសុខ​ណាមួយ ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​លិខិត​ថ្លែងអំណរគុណ​១​ច្បាប់​របស់លោក​ឃួ​ង ស្រេង បាន​ឱ្យ​ដឹង​ថា ក្នុងនាម​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ថ្លែង​នូវ​ការ កោតសរសើរ និង​វាយ​ត​ម្ព​ខ្ពស់ ជូន​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ​-​អង្គភាព​ជំនាញ អាជ្ញាធរ មូលដ្ឋាន ប្រជាពលរដ្ឋ និង​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី និង​ភារកិច្ច​ប្រកបដោយ ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ចូលរួម​ថែរក្សា​ការពារ​សន្តិសុខ សុវត្ថិភាព របៀបរៀបរយ និង​សណ្តាប់ធ្នាប់​សាធារណៈ នៅតាម ការិយាល័យ​បោះឆ្នោត​ទាំង ២.២០៦ ការិយាល័យ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ញ៉ាំងឱ្យ​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៧ នៃ​រដ្ឋសភា កាលពី​ថ្ងៃអាទិត្យ ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​ល្អ ប្រសើរ គ្មាន​អំពើហិង្សា និង​គ្មាន​បញ្ហា​អសន្តិសុខ​ណាមួយ ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ឡើយ​។

ជា​មួយ​គ្នា​នេះ ខ្ញុំ​ក៏​សូម​សម្ដែង​នូវ​មនោសញ្ចេតនា​គោរព​ស្រឡាញ់ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ទាំងអស់ ដែល​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុង​អត ៨៥,៧៥% នៅ​រាជធានី​ភ្នំពេញ ក្នុងឋានៈ​ជា​ម្ចាស់ឆ្នោត និង​ជា​ម្ចាស់​នៃ​ជោគវាសនា​អនាគត​របស់​ប្រទេសជាតិ ដើម្បី​អនុវត្ត សិទ្ធិ និង​ករណីយកិច្ច​រប​ស់​ខ្លួន​ដោយ​សេរី ស្របតាម​រដ្ឋធម្មនុញ្ញ ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន ដែល​នេះ សបញ្ជាក់ ឱ្យឃើញ​យ៉ាងច្បាស់​ថា “​ប្រព័ន្ធ​បោះឆ្នោត និង​ដំណើរការ​នៃ​ការបោះឆ្នោត​នៅ​ប្រទេស​កម្ពុជា បាន​គោរព​យ៉ាង​ខ្ជាប់ខ្ជួន តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ជាស​កល សេរី ត្រឹមត្រូវ តម្លាភាព និង​យុត្តិធម៌​” ហើយ​កាន់​ត បង្ហាញឱ្យឃើញថា “​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវការ​រស់នៅ និង​ប្រកប​ធុរកិច្ច​ក្រោម​ដំបូល​នៃ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ ជានិច្ច​និរន្តរ៍​យ៉ាងពិត​ប្រាកដ​”។

ជាថ្មី​ម្ដងទៀត ខ្ញុំ​សូម​យក​ឱកាស​ដ៏​ថ្លៃថ្លា​នេះ ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​សូម​ប្រសិទ្ធ​ពរជ័យ សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ បវរ​មហាប្រសើរ​ជូន​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ​-​អង្គភាព​ជំនាញ អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ និង​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ទូទាំង​រាជធានី​ភ្នំពេញ សូម​បាន​សមប្រកប​តែ​នឹង​ពុទ្ធពរ ទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម