ព័ត៌មានជាតិ
មន្ត្រីបច្ចេកទេសប្រកាសបើកទ្វារទឹកចេញពីទំនប់វារីអគ្គិសនីកំចាយនៅព្រឹកនេះ
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត បានចេញសេចក្ដីប្រកាសពីការបើកទ្វារទឹកទំនប់វារីអគ្គិសនីកំចាយ ដើម្បីរំដោះទឹកចេញពីទំនប់ ដោយសារស្ថានភាពអាកាសធាតុមានភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់។
យោងតាមសេចក្ដីប្រកាសថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេសទំនប់វារីអគ្គិសនីកំចាយ នឹងធ្វើការបើកទ្វារទឹកចំនួន១ កម្ពស់២ម៉ែត្រ នៅវេលាម៉ោង១០និង០០ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ ដើម្បីរំដោះទឹកចេញទំនប់ ដូច្នេះស្ថានភាពទឹកព្រែកនឹងមានកម្ពស់លើសពីធម្មតា។
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត បញ្ជាក់ថា តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ភ្លៀងនឹងបន្តធ្លាក់ចាប់ពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅផ្ទៃសមុទ្រមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រមាន កម្ពស់ខ្ពស់៕
អត្ថបទ៖ សុខុម


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ