ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន លើកពេលជួបកម្មករ ទៅក្រោយពេលមាននាយករដ្ឋមន្ត្រីថ្មី
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការចុះជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ-កម្មការិនី នឹងត្រូវលើកពេលទៅជួបនៅក្រោយការបង្កើតដ្ឋាភិបាលថ្មី ដែលនឹងអាចមានលទ្ធភាពខ្ពស់បំផុត មាននាយករដ្ឋមន្ត្រីថ្មី នឹងចុះទៅសួរសុខទុក្ខ។

តាមរយៈសារជាសំឡេងផ្ញើជូនកម្មករ-កម្មការិនី នៅព្រឹកថ្ងៃទី ២៦ ខែកក្កដានេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កាលពីចុះជួបកម្មករ-កម្មការិនីនៅតាមបណ្ដារោងចក្រ មុនពេលបោះឆ្នោត គឺសម្ដេចបានសន្យាជាមួយកម្មករ-កម្មការិនីថា បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ គឺនៅត្រឹមថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ សម្ដេច នឹងចាប់ផ្ដើមចុះសួរសុខទុក្ខបន្តទៀតនៅ ១០គោលដៅ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តផងដែរ។
ប៉ុន្តែដោយសារតែបញ្ហាកត្តាពេលវេលា និងកត្តាទិដ្ឋភាពនៃការរៀបចំរាជរដ្ឋាភិបាលថ្មី គឺកិច្ចការនេះ សម្ដេចសូមអភ័យទោស ចំពោះកម្មករ-កម្មការិនីទាំងអស់ ដែលបានមិនចុះសួរសុខទុក្ខតាមការសន្យា។ តែយ៉ាងណាក៏ដោយ ការចុះជួបសួរសុខទុក្ខនេះ នឹងត្រូវធ្វើឡើងនៅក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ព្រោះថា ឥឡូវនេះស្ថិតនៅក្នុងដំណាក់កាលនៃរាជរដ្ឋាភិបាលចាំផ្ទះ ខ្ញុំចង់ឲ្យអ្វីបានកើតឡើងនូវដំណាក់កាលនៃរាជរដ្ឋាភិបាលថ្មី ដែលនឹងត្រូវទៅជួបចំពោះក្មួយៗកូនៗចៅៗ ជាកម្មករ-កម្មការិនីទាំងអស់ ដូច្នេះសូមបញ្ជាក់ឡើងវិញថា យើងនឹងជួបគ្នានៅក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី ដែលនឹងអាចមានលទ្ធភាពខ្ពស់បំផុតមាននាយករដ្ឋមន្ត្រីថ្មី នឹងទៅសួរសុខទុក្ខ ចំពោះកម្មករ-កម្មការិនីរបស់យើង ជំនួសនាយករដ្ឋមន្ត្រីចាស់ ដែលនេះគឺជាលទ្ធភាពនៃការកើតឡើងនៃរាជរដ្ឋាភិបាលថ្មី ដែលមានទាំងនាយករដ្ឋមន្ត្រីថ្មី»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៀតថា សម្ដេច មិនទៅណានោះទេ ដោយសម្ដេច នឹងបកស្រាយរឿងនេះ នៅថ្ងៃទី ៣ ខែសីហាខាងមុខនេះ នៅក្នុងពេលសម្ពោធផ្លូវក្រវ៉ាត់ក្រុង៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?