ព័ត៌មានជាតិ
មុខរបរពេញនិយមទាំង ៧ កំពុងដំណើរការស្ទើរគ្រប់ច្រកល្ហកនៅកម្ពុជា
ជំនួញដែលប្រើដើមទុនតិច និងពេញនិយមនៅកម្ពុជា មានច្រើនណាស់ ក្នុងនោះមានបូករួមទាំងប្រភេទលក់អាហារតាមចិញ្ចើមផ្លូវ និងតូបតាមផ្ទះជាដើម។ បើគ្រាន់តែក្រឡេកមើលប្រភេទអាជីវកម្មម្ហូបអាហារ ឬភេសជ្ជៈ ក៏សម្បូរបែបណាស់ទៅហើយ មិនមែនមានត្រឹមតែអាហារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងមានអាហារតំបន់អាស៊ី និងបរទេសទៀតផង។ នៅពេលនេះ កម្ពុជាថ្មី សូមលើកយកតែប្រភេទអាជីវកម្មម្ហូបអាហារ និងភេសជ្ជៈខ្នាតតូចចំនួន ៧ ដែលគេនិយមប្រកបរបររកស៊ីប្រភេទនេះ នៅទូទាំងប្រទេស។

១. តូបកាហ្វេ តាមចិញ្ចើមផ្លូវ
បើនិយាយពីការលក់ភេសជ្ជៈ គឺយើងអាចសង្កេតឃើញថា ជាមុខរបរទូទៅទីមួយ ដែលមានគ្រប់ទីកន្លែង មិនថាជាការ លក់ភេសជ្ជៈតាមរទេះរុញ តាមតូប ឬជាការលក់លក្ខណៈតាមហាងធំៗនោះទេ។ តាមដងផ្លូវសាធារណៈ មិនថាផ្លូវធំ ផ្លូវលំ អ្វីនោះទេ ការដំណើរការរបរលក់កាហ្វេតាមតូបតូចៗ មានសឹងគ្រប់ទីកន្លែង។ អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ កន្លងមក កាហ្វេម៉ាស៊ីន ធ្លាប់តែមាននៅតាមហាងកាហ្វេធំៗ ប៉ុន្តែបច្ចុប្បន្ន គេនិយមបើករបរនេះជាលក្ខណៈខ្នាតតូចវិញ ដោយរួមបញ្ចូលការលក់ភេសជ្ជៈកំប៉ុងទូទៅ និងមានជាកាហ្វេឆុងដៃ ឬតែ ជាជម្រើសបន្ថែមជូនអតិថិជនខ្លួនទៀតផង។


២. តូបប្រហិត
អាហារតាមចិញ្ចើមផ្លូវមួយប្រភេទនេះ ទីណាក៏មានដែរ មានចាប់តាំងពីតាមផ្សារទំនើប រហូតដល់តាមចិញ្ចើមផ្លូវ។ ថ្វីបើ គេហៅតូបប្រហិត ប៉ុន្តែមិនមានមានតែអាហារមួយប្រភេទនេះទេ ព្រោះជាទូទៅ ស្ទើរគ្រប់កន្លែងដែលបើករបរមួយប្រភេទ នេះ តែងបន្ថែមជម្រើសដែលជាចំណូលចិត្តរបស់យុវវ័យទូទៅ ដូចជាបុកល្ហុង សាច់ចង្កាក់អាំង អាហារបំពង ពងទាកូន ពងមាន់អាំង និងអ្វីផ្សេងទៀតជាដើម ដោយមិនភ្លេចបញ្ចូលការលក់ភេសជ្ជៈកំប៉ុងនោះទេ។ អាហារប្រភេទនេះ មិនបាច់ដើររកនាំហត់ កន្លែងណាក៏មានលក់ដែរ ដោយសារតែវាជាអាហារពេញនិយមសម្រាប់ប្រជាជនតំបន់អាស៊ី ពិសេសមិនបាច់ត្រូវចំណាយដើមទុនច្រើន។

៣. សាច់ចង្កាក់អាំង
សាច់ចង្កាក់អាំង ជាអាហារពេលល្ងាចដ៏ពេញនិយមសម្រាប់មនុស្សគ្រប់វ័យ ហើយអាហារប្រភេទនេះ មានលក់ជា លក្ខណៈតាមរទេះ និងបើកជាតូបតូចៗជាដើម ដោយក្នុងនោះ មានទាំងជាប្រភេទបន្លែ សាច់ គ្រឿងក្នុង ប្រហិតជាដើម ដែលមានលក់ទូទៅ នៅតាមដងផ្លូវសាធារណៈ ឬតាមកន្លែងប្រជុំជន ដូចជាផ្សារ សាលារៀន ឬកន្លែងដើរលេងជាដើម។ អាហារប្រភេទនេះ ក៏មានលក់ផងដែរនៅហាងអាហារសាច់អាំងបែបចិន ដែលមានសាច់ចង្កាក់ និងបន្លែ សម្រាប់អាំង លក់ដូចគ្នា គ្រាន់តែហាងអាហារបែបចិន សម្បូរបែបជាងប៉ុណ្ណោះ។


៤. គុយទាវស៊ុប បាយឆា មីឆា តាមរទេះ
បើនិយាយពីបើកអាជីវកម្មលក់គុយទាវ បាយឆា មីឆា គឺអាចរាប់ចាប់តាំងពីការលក់តាមភោជនីយដ្ឋាន តាមផ្ទះ ឬក៏តាម ផ្សារ ដែលជាការលក់ទូទៅបំផុតនៅតាមទីតាំងជាក់លាក់ ប៉ុន្តែវាក៏ជាអាជីវកម្មពេញនិយមមួយផងដែរនាពេលរាត្រី ដែល គេច្រើនលក់តាមរទេះរុញ ដោយរាប់ចាប់ពីការជិះលក់តាមភូមិ ដល់ការលក់លក្ខណៈខ្នាតតូច នៅតាមដងផ្លូវសាធារណៈ។ មុខរបរនេះ ច្រើនតែលក់ពីល្ងាចទល់ពាក់កណ្តាលអាធ្រាត្រ ឬឈានដល់ទាបភ្លឺតែម្តង ហើយជាទូទៅ អាជីវកម្មខ្នាតតូចប្រភេទនេះ តែងមានបន្ថែមនូវសេវាកម្មភេសជ្ជៈ ដូចជាទឹកក្រឡុក ឬបង្អែមផ្លែឈើជាដើម។

៥. អាហារបំពង
បើនិយាយពីអាហារបំពង មានសម្បូរបែបណាស់ រាប់ចាប់តាំងពីស្លាបមាន់ ភ្លៅមាន់បំពង ដែលយកគំរូតាមហាងលំដាប់ ដូចជា KFC Lotteria អីជាដើម រហូតដល់អាហារបំពងបែបក្រឡុកម្សៅគ្រឿង។ អាហារបំពងប្រភេទនេះ មិនជាពិបាក ក្នុងការប្រកបរបររកស៊ីនោះទេ ដោយសារតែគ្រឿងដែលយកមកប្រើ មានលក់ស្រាប់នៅលើទីផ្សារ រួមមានទឹកជ្រលក់ សាច់ ម្សៅបំពង និងគ្រឿងម្សៅគ្រប់រសជាតិ។ របរប្រភេទនេះ គ្រាន់តែត្រូវការឱ្យអ្នកលក់ មានបច្ចេកទេសលាយម្សៅ បំពង និង ផ្សំរសជាតិប៉ុណ្ណោះ។

៦. ភីហ្សាតាមរទេះ
ដោយសារតែភីហ្សា ជាអាហារបែបអឺរ៉ុបដ៏ពេញនិយម សម្រាប់ប្រជាពលរដ្ឋនៅប៉ែកអឺរ៉ុប និងសម្រាប់ពលរដ្ឋតំបន់អាស៊ី ផងដែរ។ កន្លងមក វាមានតែតាមហាងធំៗ ប៉ុន្តែក្រោយមក អាហារប្រភេទនេះ ក៏មានលក់នៅតាមផ្លូវសាធារណៈ ដើម្បីជាការបន្ថែមជម្រើសដល់អ្នកចូលចិត្តទទួលអាហារប្រភេទនេះ អាចរកទិញខាងក្រៅបាន ក្នុងទំហំនិងតម្លៃសមល្មមមួយ គ្រាន់តែរសជាតិ មិនអាចដូចទៅនឹងភីហ្សាដែលយើងធ្លាប់ទទួលទាននៅក្នុងហាងភីហ្សាតែប៉ុណ្ណោះ។

៧. តូបម្ជូរ
ពីមុន ការលក់ម្ជូរ យើងធ្លាប់តែឃើញគេលក់តិចតួច តាមរទេះ ទូលលក់ ឬមានជាទូកញ្ចក់តូចមួយសម្រាប់លក់ ប៉ុន្តែបច្ចុប្បន្ន របរមួយនេះ ទទួលបានភាពជោគជ័យណាស់ និងមានការបើកជាកន្លែងលក់ទ្រង់ទ្រាយធំ រហូតដល់ពង្រីកការ លក់ជាសាខាទៀតផង។ អាជីវកម្មមួយប្រភេទនេះ ក៏មិនសូវជាខុសពីរបរខាងលើប៉ុន្មានដែរ មិនជាចំណាយដើមទុនច្រើន ប៉ុន្មាននោះទេ៕



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ