ព័ត៌មានជាតិ
វេទិកាសន្តិភាពកម្ពុជា៖ អត្រាអ្នកទៅបោះឆ្នោតច្រើនបញ្ជាក់ថា ពលរដ្ឋយល់ច្បាស់នូវតម្លៃនៃការបោះឆ្នោត
វេទិកាសន្តិភាពកម្ពុជា បានមើលឃើញថា តាមរយៈអត្រានៃអ្នកចូលរួមបោះឆ្នោតច្រើនលើសលប់ បានបញ្ជាក់ថា ប្រជាពលរដ្ឋម្ចាស់ឆ្នោត បានយល់កាន់តែច្បាស់នូវតម្លៃនៃការបោះឆ្នោត និងបានបង្ហាញនូវភាពរស់រវើកនៃលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។

តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៥ ខែកក្កដា វេទិកាសន្តិភាពកម្ពុជា យល់ឃើញថា ទិន្នន័យជាបឋមរបស់ គ.ជ.ប ចំនួនប្រជាពលរដ្ឋទៅបោះឆ្នោតរហូតដល់ជាង៨លាននាក់ ស្មើនឹង៨៤.៥៨% គឺជាអត្រាខ្ពស់បើធៀបនឹងអត្រាអ្នកចូលរួមបោះឆ្នោតជាតិចំនួនបួនលើកកន្លងមក ចាប់តាំងពីឆ្នាំ២០០៣។
វេទិកាសន្តិភាព បានចាត់ទុកអត្រាដ៏ខ្ពស់នេះបានឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោត និងបង្ហាញយ៉ាងច្បាស់នូវភាពរស់រវើកនៃលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២៣ ហើយចំណុចទាំងនេះ ជាភស្តុតាងដ៏រឹងមាំដែលអាចបញ្ជាក់ថា ប្រជាពលរដ្ឋពិតជាបានយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃការបោះឆ្នោត ដែលសន្លឹកឆ្នោតមួយសន្លឹករបស់ពលរដ្ឋអាចផ្ដល់មកវិញនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

បើតាមការសង្កេតរបស់វេទិកាសន្តិភាព ដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ គឺបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងសម្ងាត់ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាពិសេសស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
ទន្ទឹមនេះ បរិយាកាសនៃការបោះឆ្នោត គឺប្រព្រឹត្តទៅដោយសន្តិសុខ សុវត្ថិភាព មានសណ្តាប់ធ្នាប់ល្អ មិនមានអំពើហិង្សា ឬការគំរាមកំហែងណាមួយកើតឡើងឡើយ ក្រោមការសង្កេតការណ៍ជាតិ-អន្ដរជាតិ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក៏ដូចជាសមាគម អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងអ្នកសង្កេតការណ៍មកពីគណបក្សនានា។ ជាមួយគ្នានេះដែរ វេទិកាសន្តិភាពកម្ពុជា ក៏បានចូលរួមអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះក្នុងការបោះឆ្នោតជាសកលនេះ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា