Connect with us

ព័ត៌មានជាតិ

អគ្គលេខាធិការ​ដ្ឋាន​ក្រសួង​មហាផ្ទៃ​ មាន​តួនាទី​និង​ភារកិច្ច​អ្វី​ខ្លះ?

បានផុស

នៅ

រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ស្តី​ពីការ​រៀបចំ​និងការ​ប្រព្រឹត្តិទៅ​នៃ​ក្រសួង​មហាផ្ទៃ ដែល​មាន​គោលបំណង​កំណត់​អំពី​តួនាទី ​ភារកិច្ច និង​រចនាសម្ព័ន្ធ​របស់​ក្រសួង។ ក្នុង​នោះ​មាន​ការ​បែងចែក​រចនាសម្ព័ន្ធ​​មាន៖

១- អគ្គលេខាធិការដ្ឋាន
២- អគ្គនាយកដ្ឋានរដ្ឋបាល
៣- អគ្គស្នងការដ្ឋាននគរបាលជាតិ
៤- អគ្គាធិការដ្ឋាន
៥- អគ្គនាយកដ្ឋានពន្ធនាគារ
៦- អគ្គនាយកដ្ឋានអន្តោប្រវេសន៍
៧- អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
៨- អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ
៩- បណ្ឌិត្យសភានគរបាលកម្ពុជា (ថ្នាក់ស្មើអគ្គនាយកដ្ឋាន)
១០- អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
១១- ក្រុមប្រឹក្សានីតិកម្ម (ថ្នាក់ស្មើអគ្គនាយកដ្ឋាន)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ

ដោយឡែក​​​អគ្គលេខាធិការដ្ឋានដែល​ស្ថិតនៅក្រោម​រចនាសម្ព័ន្ធ​ក្រសួង​មហាផ្ទៃ មាន​តួនាទី​ធ្វើជា​សេនាធិការ​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​មាន​ភារកិច្ច​ដូច​ខាងក្រោម៖

– ទទួល​ពិនិត្យ និង​ចាត់ចែង​នូវរាល់​លិខិត​ចេញ-ចូល ដែល​អង្គភាពចំណុះ​ទីស្តីការក្រសួង​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​នានា​ផ្សេងទៀត ផ្ញើជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
– ពិនិត្យ​រាល់​ឯកសារ ដែលចុះហត្ថលេខា​ដោយរដ្ឋលេខាធិការ តាម​ការប្រគល់សិទ្ធិពីរដ្ឋមន្ត្រី
– បញ្ជូន​បញ្ជា​របស់រដ្ឋមន្ត្រី​ទៅបណ្តាអង្គភាព​ចំណុះក្រសួងមហាផ្ទៃ និងសាលារាជធានីខេត្ត
– ទំនាក់ទំនងសាធារណៈ សហការ​ពិនិត្យដោះស្រាយ​ទទួល បញ្ជូនលិខិតស្នាមរដ្ឋបាល ឯកសារ​ផ្សេងៗ​ទៀត ពីក្រសួងមហាផ្ទៃទៅក្រសួង​ស្ថាប័ននានាតាមការកំណត់របស់ក្រសួង
– ទំនាក់ទំនង សម្របសម្រួលជាមួយខុទ្ទកាល័យរបស់រដ្ឋមន្ត្រី ស្ថាប័នពាក់ព័ន្ធ និងប្រព័ន្ធ ផ្សព្វផ្សាយនានាក្នុងការ​អនុវត្តបទ​បញ្ជារបស់រដ្ឋមន្ត្រី
– សហការ សម្របសម្រួលជាមួយអង្គភាព​ចំណុះក្រសួង រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្ក លក្ខណៈ​ជូនទីប្រឹក្សា ជំនួយការរដ្ឋមន្រ្តី និងទីប្រឹក្សា ជំនួយការក្រសួង បំពេញការងារ​តាមការ​ប្រគល់ ភារកិច្ចរបស់រដ្ឋមន្ត្រីស្រប​តាមជំនាញ និងបទពិសោធន៍
– ទំនាក់ទំនង សហការសម្របសម្រួលការងារ​អន្តរជាតិ ជាមួយស្ថានទូត ក្រសួងមហាផ្ទៃ ក្រសួង​សន្តិសុខ​ជាតិ នៃបណ្តាប្រទេសនានា ទាំងក្នុងតំបន់ និងសកលលោក ដែលពាក់ព័ន្ធការងាររដ្ឋបាល ដែនដី និងនគរបាលជាតិ តាមការកំណត់របស់ក្រសួងមហាផ្ទ
– សិក្សាគោលការណ៍ និងរៀបចំផែនការ​សកម្មភាពព័ត៌មាន​វិទ្យា​របស់ក្រសួង​ដែលពាក់ព័ន្ធ និង​វិស័យសន្តិសុខ អភិបាលកិច្ច និង​ការអភិវឌ្ឍ
– ប្រមូល​ព័ត៌មាន ទិន្នន័យ តាមដាន​សារព័ត៌មាន និង​ឯកសារផ្សេងៗ ដែលត្រូវផ្សព្វផ្សាយលើ គេហទំព័រ ដើម្បីបកស្រាយបំភ្លឺ​និងឆ្លើយតប
– តាមដាន​ការប្រតិបត្តិនូវរាល់​លិខិតបទដ្ឋានគតិយុត្ត បទបញ្ជា សេចក្តី​ជូនដំណឹង ផែនការ ណែនាំ​របស់​រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដែលត្រូវផ្សព្វផ្សាយទូលំទូលាយជូនមន្ត្រីរាជការស៊ីវិល និង មន្ត្រី​នគរបាលជាតិ
– រៀបចំដំណើរបេសកកម្ម ទស្សនកិច្ចក្នុង និងក្រៅប្រទេសជូនថ្នាក់ដឹកនាំក្រសួង
– រៀបចំកិច្ចប្រជុំ​សន្និបាត សន្និសីទ សិក្ខាសាលា ពិធី​បុណ្យផ្សេងៗ និង​ទទួលបដិសណ្ឋារកិច្ច​ភ្ញៀវ​ជាតិ និងអន្តរជាតិ
– រៀបចំសេចក្តីព្រាង​លិខិតបទដ្ឋាននានា ដែលមានការពាក់ព័ន្ធដល់សមត្ថកិច្ចរបស់ក្រសួង​មហាផ្ទៃ ដាក់​ជូនថ្នាក់​ដឹកនាំក្រសួង ពិនិត្យ​និងសម្រេច
– ការពារសន្តិសុខ​សណ្តាប់ធ្នាប់ រៀបចំតុបតែង ថែរក្សា​អនាម័យ​បរិវេណ​ទីស្ដីការ​ក្រសួងមហាផ្ទៃ
– គ្រប់គ្រង​ឯកសារ ការងារ​បុគ្គលិក ការងារភស្តុភារ និង​គណនេយ្យរបស់​ថ្នាក់ដឹកនាំ​ក្រសួង មន្ត្រី​រាជការស៊ីវិល និងមន្ត្រីនគរបាលជាតិ ស្ថិត​ក្នុង​ក្របខ័ណ្ឌ​អគ្គលេខាធិការដ្ឋាន​តាម​ការ​កំណត់​របស់​ក្រសួង
– គ្រប់គ្រងមន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិ ក្រោមឱវាទ ធ្វើការវាយតម្លៃស្នើសុំតែង តាំងមុខតំណែង ផ្ទេរភារកិច្ច ដំឡើងឋានន្តរស័ក្តិ ថ្នាក់ លើកសរសើរ ឬដាក់វិន័យ តាមបែបបទ និងនីតិវិធី ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពិនិត្យនិងសម្រេច
– ធ្វើ​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ និង​ទិសដៅ​បន្តរបស់​ក្រសួងមហាផ្ទៃ និង​អគ្គលេខា- ធិការដ្ឋាន​តាមការកំណត់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
– ទទួល​អនុវត្តភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រគល់ឱ្យ អគ្គលេខាធិការដ្ឋាន​ដឹកនាំ​ដោយ​អគ្គលេខាធិការ​មួយ​រូប និង​មាន​អគ្គលេខាធិការរង​មួយ​ចំនួន​ជា​ជំនួយការ​តាម​ការ​កំណត់។

អគ្គលេខាធិការដ្ឋាន មានរចនាសម្ព័ន្ធដូចខាងក្រោម៖

១- នាយកដ្ឋានកិច្ចការរដ្ឋបាល
២- នាយកដ្ឋានសរុប និងស្ថិតិ
៣- នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ
៤- នាយកដ្ឋានព័ត៌មានវិទ្យា
៥- លេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ ។

ការរៀបចំតួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងរបៀបរបបធ្វើការងារ​របស់ការិយាល័យចំណុះឱ្យនាយកដ្ឋាននិង​លេខាធិការដ្ឋាន​នៃ​អគ្គលេខាធិការដ្ឋាន ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាឲ្យអ្នកគ្រប់គ្រង Galaxy Navatra និងដឹកនាំផលិត លុបបទ«សែកមន្ត» ដើម្បីកែសម្រួលនិងកាត់ប្លង់តុក្កតាឡាប៊ូប៊ូចេញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេ​បញ្ជាការ​កូរ៉េ​ខាង​ត្បូង៣​រូប ត្រូវ​បញ្ឈរ​ជើង​ និង​យោធា​១០​នាក់ ត្រូវ​ហាម​មិន​ឲ្យ​ចេញ​ក្រៅ​ប្រទេស

សន្តិសុខសង្គម១៧ ម៉ោង មុន

ឃាត់ខ្លួនមេតុងទីនម្នាក់ ក្រោយបោកលុយកូនក្រុមជាង១៣ម៉ឺនដុល្លារ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី ព្រមានជប៉ុន ក្រោយឮដំណឹង គ្រោងបញ្ជូនមីស៊ីល យកទៅប្រើក្នុងសង្គ្រាមអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី ព្រមាន​ហ៊ាន​ប្រើ​គ្រប់​មធ្យោបាយ នៅ​ក្នុង​សង្គ្រាម​ជាមួយ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម