ព័ត៌មានជាតិ
ស្លាប់១៤៥នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រយៈពេល ២៧ ថ្ងៃ
តាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ក្នុងរយៈពេល២៧ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២៥៤ លើក ធ្វើឲ្យមនុស្សស្លាប់ចំនួន១៤៥ នាក់ របួសចំនួន៣៥៧ នាក់ របួសធ្ងន់ចំនួន២២៤ នាក់។
ដោយឡែកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន០៣ លើក ក្នុងនោះស្លាប់ចំនួន០២នាក់ របួសចំនួន០៤ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន០៣ នាក់ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមរាជធានី ខេត្ត ចំនួន០៣។
លោកឧត្តមសេនីយ៏ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិបានឲ្យដឹងដែរថា សម្រាប់ថ្ងៃទី២៧ ខែមករា នេះដែរ នគរបាលចរាចរណ៏ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន៩៤៧ គ្រឿង ក្នុងនោះមានម៉ូតូចំនួន៧០២ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន២៤៥ គ្រឿង។
ក្នុងចំណោមម៉ូតូល្មើសទាំង៧០២ គ្រឿងនោះ បើកបរដោយអត់មួកសុវត្ថិភាពចំនួន៦៣៨ នាក់, បើកបរល្មើសសញ្ញាចំនួន២៨ គ្រឿង, ស្រវឹងចំនួន០៧ នាក់, បើកបរដោយអត់ស្លាកលេខចំនួន១៩ គ្រឿង និងបើកបរប្រើទូរស័ព្ទចំនួន០៩ នាក់។
ចំណែករថយន្តទាំង២៤៥ គ្រឿងនោះ មានរថយន្តតូចចំនួន២១៨ គ្រឿង និងរថយន្តធំចំនួន២៧ គ្រឿង ហើយក្នុងចំណោមយានយន្តទាំងនោះ មានល្មើសល្បឿនចំនួន៨១ គ្រឿង, អត់មានប័ណ្ណបើកបរចំនួន០៥ នាក់, ល្មើសញ្ញាចំនួន១៣ គ្រឿង, បត់ជែងចំនួន០១ គ្រឿង, បើកបរអត់ដាក់ខ្សែក្រវ៉ាត់ចំនួន៩៧ នាក់, លើសចំណុះចំនួន១១ គ្រឿង, បើកបរក្នុងស្ថានភាពស្រវឹងចំនួន០៤ នាក់, អត់ស្លាកលេខចំនួន០៧ គ្រឿង និងបើកបរប្រើទូរសព្ទចំនួន២៦ នាក់។
ចំណែករយៈពេល២៧ថ្ងៃ ក្នុងខែមករានេះ មានយានយន្តល្មើសចំនួន២៥១៧៤ គ្រឿង ត្រូវបានពិនិត្យ និងពិន័យ ក្នុងនោះម៉ូតូចំនួន១៨៥៧១ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន៦៦០៣ គ្រឿង ក្នុងនោះរថយន្តតូចចំនួន៥៣០៨ គ្រឿង និងរថយន្តធំចំនួន១២៩៥ គ្រឿង៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក