Connect with us

ព័ត៌មានជាតិ

លទ្ធផលបណ្តោះអាសន្ន៖ គណបក្សប្រជាជន ទទួលបានជាង ៦លាន៣៩ម៉ឺនសំឡេង ស្មើ៨២.៣០%

បានផុស

នៅ

លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជាតិ អាណត្តិទី៧ បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានជាង ៦លាន៣សែនសំឡេង ស្មើនឹងជាង ៨២ភាគរយ។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលទទួលបានសំឡេងគាំទ្រនាំមុខគេ។

លទ្ធផលបណ្តោះអាសន្នដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញថា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ៦ ៣៩៨ ១៩៣សំឡេង ស្មើនឹង ៨២.៣០ភាគរយ នៃសំឡេងសន្លឹកឆ្នោតបានការទាំងអស់។

តាមលទ្ធផលប្រកាសដោយ គ.ជ.ប បានបង្ហាញថា អ្នកចេញទៅចូលរួមបោះឆ្នោត ឆ្នាំ២០២៣នេះ មានចំនួន ៨ ២១៤ ២២៨នាក់ ស្មើនឹង ៨៤,៥៩ភាគរយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម