ព័ត៌មានជាតិ
បើកវគ្គបណ្តុះបណ្តាលដល់ប្រតិបត្តិករទេសចរឥតគិតថ្លៃ ដើម្បីស្តារវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ
ក្រសួងទេសចរណ៍ សហការជាមួយសមាគមទីភ្នាក់ងារធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក (PATA) នឹងរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញបន្ថែម ក្រោមកម្មវិធីភាពធន់នៃគោលដៅទេសចរណ៍ (Tourism Destination Resilience) ចំពោះអ្នកជំនាញទេសចរណ៍ គ្រូបង្គោល អ្នកវាយតម្លៃបង្គោលជាតិ គ្រូបច្ចេកទេស មន្ត្រីបង្គោល និងម្ចាស់អាជីវកម្មធន់តូច និងមធ្យម ក្នុងវិស័យទេសចរណ៍ ដែលធ្លាប់ទទួលបានការបណ្តុះបណ្តាលតាមយន្តការអាស៊ាន (MRA) ដើម្បីចូលរួមចំណែកក្នុងការអនុវត្តផែនការស្តារឡើងវិញនៃវិស័យទេសចរណ៍ ក្រោយវិបត្តិក្ខវីដ-១៩ ក៏ដូចជាពង្រឹង និងបង្កើនសមត្ថភាព ជំនាញទេសចរណ៍បន្ថែមដោយឥតគិថ្លៃ។

បើតាមក្រសួងទេសចរណ៍ វគ្គបណ្តុះបណ្តាលនេះ នឹងចាប់ផ្តើមពីថ្ងៃទី ១០-១១ ខែសីហា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា អត្ថប្រយោជន៍ដែលទទួលបានក្រោយពេលបញ្ចប់វគ្គសិក្សា រួមមាន៖ រៀបចំរបាយការណ៍ហិរញ្ញវត្ថុជាប្រចាំ(Prepare routine financial statement)។ ធ្វើប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់ការលក់សេវាកម្ម (Process a financial transaction for services rendered)។ ធ្វើប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់ការទិញសេវាកម្ម ឬទំនិញ(Process transactions for purchase of goods and services)។ គ្រប់គ្រងការកត់ត្រាការចំណាយ (Manage payroll records)។ ផ្សព្វផ្សាយសេវាកម្ម និងផលិតផលទេសចរណ៍ (Promote tourism products and services)។ ផលិត និងលក់ផលិតផល និងសេវាទេសចរណ៍ (Source and package tourism products and service), បង្កើន និងធ្វើបច្ចុប្បន្នភាពចំណេះដឹងផ្នែកឧស្សាហកម្ម ទេសចរណ៍ (Develop and update tourism industry knowledge)។
សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ ក្រោមការគាំទ្រពីអង្គការជាតិ និងអន្តរជាតិ តែងតែបើកបណ្តុះបណ្តាលបដិសណ្ឋារកិច្ចជូនដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍នៅតាមរាជធានីខេត្តនៅទូទាំងប្រទេស ដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍ដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ គេហកិច្ច ចុងភៅ សហគមន៍ទេសចរណ៍/អេកូទេសចរណ៍ និងជំនាញឆុងកាហ្វេ និងជំនាញផ្សេងទៀតជាច្រើន៕
អត្ថបទ ៖ ផល ធារិត


-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង