ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី កំណត់ទីតាំងភ្នំសំខាន់ៗក្នុងផែនការអភិវឌ្ឍបន្តទៀត
ក្នុងផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី និងចក្ខុវិស័យឆ្នាំ ២០៤០ រដ្ឋបាលខេត្តមណ្ឌលគិរីបានកំណត់ទីតាំងភ្នំសំខាន់ៗនៅក្នុងភូមិសាស្រ្តក្រុង ១ ស្រុក ៤ ដើម្បីអភិវឌ្ឍខេត្តឱ្យកាន់តែមានភាពរីកចម្រើនបន្តបន្ទាប់ទៀត។

ខេត្តមណ្ឌលគិរីត្រូវបានរដ្ឋាភិបាលចាត់ទុកជាខេត្តយុទ្ធសាស្ត្រមួយនៅភាគឦសានក្នុងប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងក្របខ័ណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ព្រមទាំងមានសក្ដានុពលតភ្ជាប់ទំនាក់ទំនងជាមួយបណ្ដាញគមនាគមន៍ និងសេដ្ឋកិច្ចនៃមហាអនុ តំបន់ទន្លេមេគង្គផងដែរ។
ខេត្តមណ្ឌលគិរីក៏ជាខេត្តមួយដែលមានភាពល្បីល្បាញ និងសក្ដានុពលផ្នែកធនធានធម្មជាតិ និងវប្បធម៌ដ៏សម្បូរបែបសម្រាប់បម្រើដល់វិស័យទេសចរណ៍។



ស្របពេលជាមួយគ្នានេះ ដើម្បីកាន់តែងាយស្រួលនៅក្នុងការអភិវឌ្ឍន៍និងថែរក្សាតំបន់តំបន់ទាំងនោះ រដ្ឋបាលខេត្តក៏បានកំណត់ទីតាំងភ្នំសំខាន់ៗមួយចំនួនសម្រាប់ផែនការអភិវឌ្ឍក្នុងនោះរួមមាន៖
-ក្រុងសែនមនោរម្យ មានភ្នំដោះក្រមុំ, ភ្នំបាយឆៅ
-ស្រុកកែវសីមា មានភ្នំកែវសីមា, ភ្នំគូស
-ស្រុកអូររាំង មានភ្នំអណ្តូងស្នេហ៍, ភ្នំយោគយៅ(ភ្នំ ខ្លា), ភ្នំណល់ទឹត, ភ្នំចុតម្លុង, ភ្នំរតាប់, ភ្នំឡាវវីក, ភ្នំកុងក្លែ, ភ្នំអូមត្រូន, ភ្នំគង់ក្វាច់, ភ្នំដាញ, ភ្នំគង់ក្លេល, ភ្នំស្រេះចត, ភ្នំរលូវឆែ, ភ្នំព្រឹក(តំបន់ទេសចរណ៍សត្វទោច), ភ្នំបារាំងសុំ, ភ្នំគង់រញូង
-ស្រុកពេជ្រាដា មានភ្នំណាមលៀរ, ក្នំលុប្រាណ, ភ្នំមុសរលូង, ភ្នំអូរទេរ
-ស្រុកកោះញែក មានភ្នំណាមរ៉ាម, ភ្នំក្អន, ភ្នំក្រោល


ក្រៅពីការកំណត់ទីតាំងភ្នំសំខាន់ៗ រដ្ឋបាលខេត្តក៏បានកំណត់ទីតាំងផ្សេងៗមួយចំនួនទៀត ព្រមទាំងកំណត់ទីតាំង ការកសាងបញ្ជី និងចុះបញ្ជីសារពើភណ្ឌ តំបន់ការពារទេសភាពដែលជាអត្តសញ្ញាណបរិស្ថាន សង្គម និងវប្បធម៌ របស់ខេត្តមណ្ឌលគិរី និងតំបន់ដែលមានទេសភាពពិសេសផ្សេងៗទៀតដែលត្រូវការពារ៕

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៤ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ