Connect with us

ព័ត៌មានជាតិ

សហគ្រាសនាំចូលបារី នឹងត្រូវបង់ពន្ធអាករ​លើតម្លៃបន្ថែម ១០ភាគរយ ចាប់ពីខែសីហាតទៅ

បានផុស

នៅ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលដៅពង្រឹងការអនុវត្តអាករលើតម្លៃបន្ថែមឱ្យមានតម្លាភាព និងសង្គតិភាព ក៏ដូចជាការណែនាំដល់គ្រប់ម្ចាស់សហគ្រាសដែលប្រកបអាជីវកម្មនាំចូលបារី ឬចែកចាយបន្តទាំងអស់អំពី​នីតិវិធីនៃ​ការអនុវត្តអាករលើតម្លៃបន្ថែម (អតប)។ នេះបើយោងតាមការចេញផ្សាយរបរស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ​វត្ថុកាល​ពីថ្ងៃទី ២៥ ខែកក្តដា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពដដែលបានបញ្ជាក់ថា ចំពោះបារីដែលនាំចូលសម្រាប់គោលដៅលក់ក្នុងស្រុក សហគ្រាសត្រូវ​អនុវត្តអាករលើតម្លៃបន្ថែមដូចទំនិញនាំចូលជាប់អាករដទៃផ្សេងទៀតដែរ ដោយត្រូវប្រមូល អតប តាមអត្រា ១០ ភាគរយ រាល់ការផ្គត់ផ្គង់បារី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ អតប ដែលបានបង់នៅពេលនាំចូល ឬទិញក្នុងស្រុក ត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលសម្រាប់កាត់កងជាមួយអាករលើធាតុចេញ។

ជាមួយគ្នានេះចំពោះបារីដែលនាំចូលសម្រាប់គោលដៅនាំចេញ សហគ្រាសត្រូវបានបន្តអនុញ្ញាតឱ្យបង់ អតប តែម្ដងគត់នៅពេលនាំចូលជាការស្រេច ដូចដែលបានអនុវត្តនាពេលកន្លងមករួចមកហើយ។សហគ្រាសត្រូវដាក់​លិខិតប្រកាស និងបង់ប្រាក់អាករស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រំពឹងថា គ្រប់សហគ្រាសដែលប្រកបអាជីវកម្មនាំចូលបារី ឬចែកចាយបន្តបារីនាំចូល​ទាំងអស់ នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ​ឱ្យមានប្រសិទ្ធភាពខ្ពស់។

បើតាមក្រសួងសេដ្ឋកិច្ច សេចក្ដីណែនាំនេះ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តទៅ៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ១៣ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា១៤ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

Sokha Hotels

ព័ត៌មានពេញនិយម