Connect with us

ព័ត៌មានជាតិ

ពលរដ្ឋក្នុងឃុំកោះសំពៅរង់ចាំភ្លើងប្រើយូរឆ្នាំហើយ ​សុំឱ្យអាជ្ញាធរជួយដោះស្រាយ​

បានផុស

នៅ

ពលរដ្ឋមួយចំនួននៅក្នុងឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង ​ស្នើឱ្យអាជ្ញាធរឃុំតភ្ជាប់​បណ្ដាញ​អគ្គិ​សនីប្រើប្រាស់ដូចភូមិផ្សេងៗ។

លោក លឹម យន់ ​ប្រជាពលរដ្ឋរស់នៅក្នុងភូមិអំពៅព្រៃដែរប្រាប់ថា ភ្លើងរដ្ឋសម្រាប់ប្រើប្រាស់ នៅក្នុងឃុំ​កោះសំពៅពុំទាន់មាននោះទេ ​ដោយលោកស្នើឱ្យអាជ្ញាធរថ្នាក់លើជួយដោះស្រាយតណ្ដាញអគ្គិសនី ដើម្បីឱ្យ​ប្រជា​ពលរដ្ឋប្រើប្រាស់ និងសម្រាលការលំបាករបស់ប្រជាពលរដ្ឋ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពលរដ្ឋម្នាក់សុំមិនប្រាប់ឈ្មោះ រស់នៅក្នុងភូមិអំពៅព្រៃ ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង ប្រាប់ថា ខ្លួនចង់បានភ្លើងប្រើដូចភូមិផ្សេងៗ ខណៈក្នុងផ្ទះគ្មានភ្លើងប្រើគ្រប់គ្រាន់​ដោយសារ​ផ្ទះ​របស់​លោកប្រើអំពូលសូឡា ​ហើយមានភ្លើងតែពេលមានពន្លឺថ្ងៃ។

លោកថា រូបលោកបានឃើញ​អាជ្ញាធរ​ដាក់បង្គោលភ្លើងតាមដងផ្លូវក្នុងភូមិប្រមាណ ៣ ទៅ ៤ ឆ្នាំមកហើយ ​តែនៅតែ​មិនទាន់​មាន​ភ្លើងប្រើទៀត។​

​មេឃុំកោះសំពៅ លោក ម៉ម សំបូរ ប្រាប់ថា អគ្គិសនីបានតបណ្ដាញមកដល់ឃុំឬស្សីស្រុកហើយ ហើយបន្តិចទៀតនឹងតមកដល់ឃុំកោះសំពៅ ហើយថា លោកបានសួរខាងអគ្គិសនីរួចហើយ ប៉ុន្តែមិនដឹងពី​ពេល​វេលាជាក់លាក់នៅថ្ងៃណានោះទេ។

​បណ្ដាញជាតិចាប់ផ្ដើមលាតសន្ធឹងទូទាំងប្រទេស ប្រមាណ ៩៩ ភាគរយ នៃភូមិសរុបទាំងអស់ បានទទួលភ្លើងនៃបណ្ដាញជាតិតែ១ ខណៈខ្នងផ្ទះជិត ៩០ ភាគរយ រដ្ឋកំពុងធ្វើផែនការតភ្ជាប់។

រាជរដ្ឋាភិបាលមានគោលនយោបាយផ្គត់ផ្គង់ថាមពលអគ្គិសនីឱ្យបានគ្រប់គ្រាន់ ទូទាំងប្រទេស ក្នុង តម្លៃសមរម្យ និងធានាឱ្យមាននិរន្តភាពដើម្បីកាត់បន្ថយភាពក្រីក្រ ការពារបរិស្ថាន និងអភិវឌ្ឍ សេដ្ឋកិច្ចសង្គមជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៧ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម