Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន ដកខ្លួនពីតំណែងនាយករដ្ឋមន្រ្តី តែគ្រោងគ្រងតំណែងប្រធានព្រឹទ្ធសភានៅដើមឆ្នាំក្រោយ

បានផុស

នៅ

នៅរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យដឹងពីការដកខ្លួនរបស់សម្តេចពីតំណែងនាយករដ្ឋមន្រ្តីកម្ពុជា ទុកឲ្យឯកឧត្តមបណ្ឌិត ហ៊ុន សែន បន្តនៅក្នុងអាណត្តិថ្មីនេះ។ ក្រោយពីដកខ្លួននេះ សម្ដេចតេជោ ក៏បានប្រកាសឲ្យដឹងថា នឹងឈរឈ្មោះនៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ​សភាដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយគ្រោងគ្រងតំណែងជាប្រធានព្រឹទ្ធសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសម្តេចតេជោ គឺគ្រោងគ្រងតំណែងជាប្រធានព្រឹទ្ធសភានាពេលខាងមុខនេះ គឺមានការគាំទ្រពីសំណាក់សមាជិកគណបក្សប្រជាជនកម្ពុជា និងក៏មានការស្រុះស្រួលគ្នាជាមួយសម្តេច សាយ ឈុំ ដែលប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ននេះផងដែរ។ សម្តេចតេជោ បានអះអាងថា សម្តេចវិបុលសេនាភក្តី ឈាយ ឈុំ បានសុំលាលែងពីតំណែងជាប្រធានព្រឹទ្ធសភាដោយសារបញ្ហាសុខភាព។ ដូច្នេះហើយ សម្តេចតេជោ នឹងបន្តកាន់តំណែងនេះ ដែលតំណែងជាប្រធានព្រឹទ្ធសភា នឹងអនុញ្ញាតឲ្យសម្ដេចតេជោក្លាយជាប្រមុខរដ្ឋស្ដីទីនៅពេលអវត្តមានព្រះមហាក្សត្រ។

សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវធ្វើឡើងរយៈពេល៦ឆ្នាំម្ដង ហើយត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ សប្ដាហ៍ទី៨ យ៉ាងយូរ មុនដំណាច់ឆ្នាំទី៦ នៃនីតិកាលព្រឹទ្ធសភា លើកលែងតែក្នុងករណីដែលមានចែងក្នុងបញ្ញត្តិមាត្រ១០២ថ្មីនៃរដ្ឋធម្មនុញ្ញ។ ដោយឡែក ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៥នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤​ ខាងមុខ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣៧ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៥៧ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម