ព័ត៌មានជាតិ
ខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ នឹងត្រូវផ្អាកការផ្គត់ផ្គង់អគ្គិសនី រយៈ ៤ថ្ងៃ ចាប់ពីស្អែកនេះទៅ
នៅតាមខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ នឹងត្រូវផ្អាកការផ្គត់ផ្គង់អគ្គិសនីតាមពេលវេលា ដែលអគ្គិសនីកម្ពុជាបានកំណត់។ ការអនុវត្តការផ្គត់ផ្គង់នេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ក្នុងការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា រយៈពេល ៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ។

យោងតាមសេចក្តីជូនដំណឹង អគ្គិសនីកម្ពុជា បញ្ជាក់ថា ក្នុងចំណោមខណ្ឌដែលត្រូវផ្អាកការផ្គត់ផ្គង់នោះ ក៏មានខេត្តកណ្តាលមួយផងដែរ ដោយតំបន់មួយចំនួនក្នុងស្រុកកៀនស្វាយ នឹងត្រូវផ្អាកការផ្គត់ផ្គង់ដូចរាជធានីភ្នំពេញដែរ។



អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង