ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ផ្តាំឲ្យឯកឧត្តម ហ៊ុន ម៉ាណែត ពេលក្លាយជានាយករដ្ឋមន្ត្រី ការពារឲ្យ ខាងតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញសង្គម Twitte បានផ្តាំឱ្យឯកឧត្តម ហ៊ុន ម៉ាណែត ពេលក្លាយជានាយករដ្ឋមន្ត្រី ការពារឱ្យខាងតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍនិងភាពសុខសាន្តរបស់ប្រជាជន។ សម្តេចបានសរសេរថា “វាជាការគាប់ជួនមួយដែលថ្ងៃនេះខ្ញុំបានប្រកាសថា ហ៊ុន ម៉ាណែតនឹងក្លាយជានាយករដ្ឋមន្ត្រីក្រោយសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសម្រាប់គណៈរដ្ឋមន្ត្រីនាថ្ងៃ២២សីហា២០២៣ខាងមុខនេះ។

ល្ងាចនេះទូរទស្សន៍បាយ័ន្តចាក់ផ្សាយរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មីភាគ៧២គឺចំពេលដែលម៉ាណែត ចាកផ្ទៃម្តាយថ្ងៃ២០តុលា១៩៧៧។ ជីវិតកូនពិតជាកម្សត់ណាស់តែកូនជាមួយម្តាយបានខិតខំរស់ដើម្បីជួបជុំជាមួយពុកវិញ។

ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា កូនត្រូវតែការពារឱ្យខាងតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍនិងភាពសុខសាន្តរបស់ប្រជាជន”។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យដឹងពីការដកខ្លួនរបស់សម្តេចពីតំណែងនាយករដ្ឋមន្ត្រីកម្ពុជា ទុកឲ្យឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្តនៅក្នុងអាណត្តិថ្មីនេះ។ ក្រោយពីដកខ្លួននេះ សម្ដេចតេជោ ក៏បានប្រកាសឲ្យដឹងថា នឹងឈរឈ្មោះនៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយគ្រោងគ្រងតំណែងជាប្រធានព្រឹទ្ធសភា៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត