Connect with us

ព័ត៌មានជាតិ

ផ្ទះ​ឈើ​ប្រក់​ក្បឿង​មួយ​ខ្នង​ ត្រូវ​ភ្លើង​ឆេះ​អស់ កាល​យប់មិញ​នៅ​ស្រុក​អង្គរ​បូរី​

បានផុស

នៅ

​ផ្ទះ​ឈើ​ប្រក់​ក្បឿង​មួយ​ខ្នង​មាន​ទំហំ​៤​ម៉ែត្រ X ៥​ម៉ែត្រ ត្រូវ​បាន​ភ្លើង​ឆេះ​អស់​គ្មាន​សល់​បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់ ​នៅ​ស្រុក​អង្គរ​បូរី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុការណ៍​នេះ​ កើតឡើង​នៅ​យប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​២៣​និង​១០​នាទី ស្ថិតនៅ​ភូមិ​កំពង់​ពោធិ៍ ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរ​បូរី ខេត្ត​តាកែវ ដែល​ម្ចាស់ផ្ទះ​ឈ្មោះ ស្រូ​យ ភឿន អាយុ​៤២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ អឹម ឃឿន អាយុ ៤០​ឆ្នាំ​។ ម្ចាស់ផ្ទះ​បាន​រៀបរាប់ថា ពេល​កំពុង​លង់លក់​និង​ដំណេក​ក៏​កើតមាន​អគ្គិភ័យ ដែល​ករណីនេះ​អាច​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​ក្នុងផ្ទះ​។ គាត់​បន្តថា ចំពោះ​ការ​ខាត់​បង់​ក្រៅពី​ផ្ទះមួយ​ខ្នង​ នៅ​មាន​ទ្រព្យសម្បត្តិ​សរុប​ជា​ប្រាក់​ប្រហែលជា​១​លាន​៥០​ម៉ឺន​រៀល​ទៀត​។​

​លោក យ៉ុ​ន ប៊ុន​យ៉ុង អធិការនគរបាល​ស្រុក​អង្គរ​បូរី​ បាន​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ជំនាញ​អគ្គីភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរ​បូរី សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ផ្ទោល រួមជាមួយ​ប្រជា​ការពារ​ភូមិ​និង​ប្រជាពលរដ្ឋ​ក្បែរៗ​នោះ​បាន​ចេញ​ជួយ​អន្តរាគមន៍ ក្នុង​នោះ​កម្លាំង​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​០២​ឡាន ទើប​អគ្គិភ័យ​ខាងលើ​រលត់​ជា​ស្ថាពរ​មិន​ឆេះ​ឆ្លង​រាលដាល​ដល់​ផ្ទះ​ក្បែរ​ខាង ដោយ​ប្រើ​ពេល​មួយ​ម៉ោង​កន្លះ​ក្នុង​ការ​ទប់ស្កាត់​ហេតុការណ៍​នេះ​ បាន​១០០​ភាគរយ​៕

អត្ថបទ៖ វីរៈ

សូមចុចអាន៖ ​លោក ណ​យ វ៉ាន់ណេត រស់នៅ​យ៉ាង​សាមញ្ញ​ក្រោយ​ស្ងប់ស្ងាត់​សិល្បៈ​ដោយសារ​កូ​វីដ​-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ វិនាទី មុន

រដ្ឋមន្ត្រីក្រសួងអប់រំ អំពាវនាវសាធារណជនចូលរួមសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១ ឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ថៃ នៅសល់ខេត្តតែ៨ប៉ុណ្ណោះ ដែលគ្របដណ្តប់ដោយផ្សែងពុលគ្រោះថ្នាក់

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៩ នាទីutes មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ជនជាតិថៃ ៥​នាក់ ត្រូវ​បាន​ក្រុម​ហាម៉ាស​ដោះលែង ក្រោយ​ជាប់​ឃុំខ្លួន​អស់ ១៥​ខែ

ព័ត៌មានជាតិ២៤ នាទីutes មុន

ទស្សនកិច្ចទៅកាន់ហ្វីលីពីន សម្ដេចធិបតិ និងសមភាគី នឹងចូលរួមក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម