Connect with us

ព័ត៌មានជាតិ

ផលដំណាំស្រូវកសិករ​ក្នុង​ខេត្ត​បាត់ដំបងប្រឈម​ការ​ខូចខាត បាន​ហុច​ផល​ឡើងវិញ

បានផុស

នៅ

ផលដំណាំស្រូវនៅតាមបណ្តាស្រុកមួយចំនួន​ក្នុង​ខេត្ត​បាត់ដំបង កន្លងទៅប្រឈមការខូចខាតជាបណ្តើរៗ​ ដោយសារ​ផលប៉ះពាល់ពីភាពរាំងស្ងួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រឈមយ៉ាងធ្ងន់ធ្ងរលើឃុំចំនួន ៣ ក្នុង​ស្រុក​បាណន់ គឺ ឃុំស្នឹង ឃុំភ្នំសំពៅ និង ឃុំតាគ្រាម ហើយ​ប្រឈមខ្លាំង​គឺ​ឃុំ​ភ្នំសំពៅ។

មន្រ្តីកសិកម្មខេត្តបានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ មន្រ្តី​កសិកម្ម​បានចុះត្រួតពិនិត្យនិងវាយតម្លៃ​ផល​ប៉ះពាល់​លើដំណាំស្រូវដោយការរាំងស្ងួតដែលអូសបន្លាយកន្លងមក ចាប់តាំងពីចុងខែមិថុនា រហូតដល់ពាក់កណ្តាលខែកក្កដា។ នៅក្នុងស្រុកបាណន់ផលដំណាំស្រូវកសិកររងផលប៉ះពាល់ធ្ងន់ធ្ងរលើឃុំចំនួន ៣ គឺ ឃុំស្នឹង ឃុំភ្នំសំពៅ និង ឃុំតាគ្រាម ហើយ​ប្រឈមខ្លាំងគឺឃុំភ្នំសំពៅ ខណះដែលមិនមានទឹកភ្លៀងធ្លាក់ចំលើតំបន់ឃុំទាំង ៣ យូរថ្ងៃដែលបង្កឲ្យប្រភពដីស្ងួតក្នុងនោះក៏ខូចដល់ដំណាំផ្សេងៗផង។

មន្ត្រីជំនាញបានបើកទ្វារទឹកទំនប់ “កង្ហត” ទម្លាក់តាមប្រឡាយមេមួយចំនួនដែលទើបស្ថារនិងជួសជុលរួចទើបបាន​ជួយ​សង្គ្រោះ​ផលដំណាំស្រូវកសិករបានទាន់ពេល ស្របពេលភ្លៀង ២ ថ្ងៃកន្លងទៅនេះបាន​ធ្លាក់ស្រោចស្រព​លើតំបន់ទាំងនោះ​ផងដែរ។

ជាលទ្ធផលឃើញថា នៅឃុំភ្នំសំពៅភ្លៀងចាប់ផ្តើមធ្លាក់បន្តបន្ទាប់ធ្វើឲ្យស្រែនិងប្រឡាយមានទឹក​ស្រូវចាប់ផ្តើមដុះលូតលាស់​ឡើងវិញ។ ក្រោយពីមានភ្លៀងធ្លាក់កន្លងមកដំណាំស្រូវចាប់ផ្តើមដុះប្រសើរឡើងវិញ ហើយនឹងមិនបង្កឲ្យមាន​ផលប៉ះពាល់និងខូចខាតនោះទេ។

ប្រជាកសិករម្នាក់ៗត្រេកអរសប្បាយចិត្ត ខណះដែលពួកគាត់អស់ក្តីសង្ឃឹមប្រឈមការខូចខាតផលដំណាំស្រូវធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ ហើយពេលនេះបែរជាបានសង្គ្រោះឡើងវិញដោយមានអំណោយផលទឹកភ្លៀងបានធ្លាក់ជាប់ៗគ្នាធ្វើឲ្យដំណាំស្រូវចាប់ផ្តើមលូតលាស់យ៉ាងខៀវស្រងាតត់តែម្តង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ២ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម