Connect with us

ព័ត៌មានជាតិ

ដឹង​អ្វី​ខ្លះ​ពី​រាជធានី​ភ្នំពេញ ភូមិសាស្រ្ត​ កន្លែង​ដើរលេង​ ផ្សារ​ល្បីៗ​ទាក់ទាញ​អ្នក​ទេសចរ​?

បានផុស

នៅ

រាជធានី​ភ្នំពេញ​នៅ​តែ​​​រក្សា​បាន​នូវ​អត្តសញ្ញាណ​​នៃ​ទីក្រុង​ប្រវត្តិសាស្ត្រ​​ដែល​ជា​បេះដូងនៃ​​ព្រះ​រាជា​​ណា​ចក្រ​​​កម្ពុជា និង​ជា​មជ្ឈមណ្ឌល​​ប្រមូល​ផ្ដុំ​លើ​គ្រប់​វិស័យ​រួមមាន វិស័យ​នយោបាយ សេដ្ឋកិច្ច​ សង្គមកិច្ច បេតិកភណ្ឌ វប្បធម៌ ទេសចរណ៍ និង​ការទូត ជាមួយ​នឹង​សន្ទុះ​នៃ​​​ការ​អភិវឌ្ឍ​​យ៉ាង​ឆាប់​រហ័ស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភូមិសាស្រ្ត

​រាជធានី​ភ្នំពេញ​បែងចែកចេញ​ជា ១៤ ខណ្ឌ ១០៤ សង្កាត់ និង៩៥៣ ភូមិ។ ខណ្ឌទាំង ១៤ មាន​ ខណ្ឌ​​បឹង​កេងកង ខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌច្បារអំពៅ ខណ្ឌមានជ័យ ខណ្ឌ៧មករា ខណ្ឌប្ញស្សីកែវ ខណ្ឌជ្រោយចង្វារ ខណ្ឌសែន​សុខ ខណ្ឌព្រែកព្នៅ ខណ្ឌទួលគោក ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល។

ភូមិសាស្ត្រ​ដែនដី​ត្រូវ​បាន​ពង្រីក​ព្រំប្រទល់​រដ្ឋបាល​​​ពី ៣០០ ទៅ ៦៩២,៤៦ គីឡូម៉ែត្រ​ក្រឡា មាន​ព្រំប្រទល់​ភូមិសាស្ត្រ​ហុំព័ទ្ធ​ដោយ​ខេត្ត​កណ្ដាល គឺ​៖​

–  ខាងកើត​ទល់​នឹង​ស្រុក​កៀនស្វាយ ស្រុក​ល្វាឯម និង​​ស្រុក​ខ្សាច់កណ្ដាល

–  ខាងលិច​ទល់​នឹង​ស្រុក​កណ្ដាលស្ទឹង និង​ស្រុក​អង្គស្នួល

–  ខាងជើង​ទល់​នឹង​ស្រុកពញាឮ និងស្រុក​មុខ​កំពូល​​

–  ខាង​ត្បូង​ទល់​នឹង​ស្រុក​កណ្ដាល​ស្ទឹង និង​​ក្រុង​តាខ្មៅ ។

ប្រជាសាស្រ្ត

រាជធានី​ភ្នំពេញ​មាន​ប្រជាជន​រស់នៅ​អចិន្ត្រៃយ៍​ចំនួន​ ២,២៨ លាននាក់ និង​មាន​ប្រជាជន​​ស្នាក់​នៅ​​បម្រើការងារ​ប្រមាណ​ជិត ១​លាន​​នាក់​ផ្សេង​ទៀត ក្នុង​អត្រា​កំណើន ៣,១៥% ក្នុង​មួយ​ឆ្នាំ និង​មាន​ដង់ស៊ីតេ​ប្រមាណ .២៩៥ នាក់ ក្នុង​មួយ​គីឡូម៉ែត្រ​ការ៉េ។

ហេដ្ឋារចនាសម្ព័ន្ធ

-​របាយការណ៍​របស់​មន្ទីរ​សាធារណការ​ បណ្តាញ​ផ្លូវ​គមនាគមន៍​ក្នុង​រាជធានី​ភ្នំពេញ​មាន​ប្រវែង​ជាង ២៤៦០ គម។ មហាវិថី​​ធំៗ​មាន​ដូចជា៖ មហាវិថី​ព្រះមុនីវង្ស មហាវិថី​មៅសេទុង មហាវិថី​សហព័ន្ធ​រុស្សី មហាវិថី​នរោត្តម មហាវិថី​កម្ពុជា​ក្រោម មហាវិថីមុនីរ៉េត។

– ស្ពាន​អាកាស​មាន​ចំនួន ៩ កន្លែង (១/ស្ពានអាកាសក្បាលថ្នល់ ២/ស្ពានអាកាស៧មករា ឬស្ពានអាកាសពេទ្យលោកសង្ឃ៖ ៣/ស្ពានអាកាសស្ទឹងមានជ័យ ៤/ស្ពានអាកាស៥មករា ឬស្ពានអាកាសតិចណូ ៥/ស្ពានអាកាសមិត្តភាពកម្ពុជាចិនសែនសុខ ឬស្ពានអាកាសផ្សារដីហុយ ៦/ស្ពានអាកាសចោមចៅ ៧/ ស្ពានអាកាសឬស្សីកែវ ៨/ ស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវ​លេខ​២៧១​)​ ៩/ស្ពានអាកាសចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀង ជ័យ អធិបតីស្រឹង្គារ គង់ សំអុល ស្តុបផ្សាស៊ិនជូរីផ្លាហ្សា)។
-ផ្លូវ​ក្រោមដី ៣ កន្លែង ( ១/ផ្លូវក្រោមដីស្ទឹងមានជ័យ ២/ផ្លូវក្រោមដី ៥ មករា និង៣/ ផ្លូវក្រោមដីចោមចៅ)។
-​ផ្លូវ​អាកាស​ថ្មើរ​ជើង ៥ កន្លែង (ផ្លូវ​​អាកាស​ថ្មើរជើង​សន្ធរម៉ុក, ផ្លូវ​អាកាសថ្មើរ​ជើង​ផ្សារ​ជម្ពូ​វ័​ន្ត​ចំនួន​ ២ ​កន្លែង​, ផ្លូវ​អាកាស​ថ្មើរ​ជើង​ភ្លើង​ស្តុប​នាង​គ​ង្ហី​ង​ និង​ផ្លូវ​អាកាសថ្មើរជើង​ផ្សារ​ដើម​គរ) ខណៈ​អាជ្ញាធរក៏​​គ្រោង​​សាងសង់​ផ្លូវ​​អាកាស​​ថ្មើរជើង​​ចំនួន ២៧ កន្លែង​បន្ថែម​ទៀត ក្នុង​គោល​បំណង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការដើរឆ្លងផ្លូវរបស់​បងប្អូន​ប្រជាពលរដ្ឋ និង​កាត់​បន្ថយ​ការកក​ស្ទះ​ចរាចរណ៍​ផងដែរ។

ស្ថានីយបូមទឹក​មាន ១៤ កន្លែងបូមបញ្ចេញក្រៅក្រុង៖

រាជធានីភ្នំពេញមានស្ថានីយបូមទឹកចំនួន ១៤ កន្លែង ក្នុងនោះរួមមាន៖ ស្ថានីយបូមទឹកបឹងត្របែក ស្ថានីយបូមទឹកបឹងទំពុន ស្ថានីយបូមទឹកលូប្រាំ ស្ថានីយបូមទឹកបុរី១០០ខ្នង ស្ថានីយបូមទឹកទូលសំពៅ ស្ថានីយបូមទឹកកប់ស្រូវ ស្ថានីយ​បូម​ទឹកស្វាយប៉ាក ស្ថានីយបូមទឹកព្រះពន្លា ស្ថានីយបូមទឹកទួលគោកទី១ ស្ថានីយបូមទឹកទួលគោកទី២ និងស្ថានីយ​៤ កន្លែងទៀតនៅមុខរាជវាំងនិងព្រះគន្លង់។

លូប្រឡាយក្នុងទីក្រុងអាចទប់បានទឹកភ្លៀងតែក្រោម ៥០មម/១វិនាទីប៉ុណ្ណោះ ខណៈ​ដែល​ទឹកភ្លៀងពុំដក់នៅ​យូរនោះទេ គឺ​បន្ទាប់​ពីភ្លៀងធ្លាក់មួយ​ម៉ោងឬពីរម៉ោងទឹកនឹងហូរបាត់អស់។

វិស័យអប់រំ យុវជន និង​កីឡា

នៅក្នុងរាជធានីភ្នំពេញ មានគ្រឹះស្ថាន​មធ្យមសិក្សា​ចំនួន ៦៨ កន្លែង ក្នុង​នោះ​​វិទ្យាល័យមាន​​ចំនួន ៣៩ កន្លែង​ (វិទ្យាល័យចំនួន ៣៧ កន្លែង និងថ្នាក់អប់រំពិសេសចំនួន ២ កន្លែង)។

គ្រឹះស្ថាន​មធ្យម​សិក្សា​នៅ​​តាម​បណ្តា​ខណ្ឌទាំង ១៤ មាន​៖

-ខណ្ឌ​បឹងកេងកង៖ មានវិទ្យាល័យ​ចំនួន ៣ និង​អនុវិទ្យាល័យ​ចំនួន ១​ គឺវិទ្យាល័យជាស៊ីម បឹងកេងកង វិទ្យាល័យ ព្រះយុគន្ធរ វិទ្យាល័យទួលស្វាយព្រៃ និង​អនុវិទ្យាទួលស្លែង។

-ខណ្ឌចំការមន៖​ មានវិទ្យាល័យចំនួន ៣ និងអនុវិទ្យាល័យចំនួន១ គឺវិទ្យាល័យបឹងត្របែក វិទ្យាល័យ​ទួលទំពូង វិទ្យាល័យ​ហ៊ុនសែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ និងអនុវិទ្យាល័យសុធារស។

-ខណ្ឌដូនពេញ៖ មានវិទ្យាល័យចំនួន ​៤ ​និង​អនុវិទ្យាល័យចំនួន ​១ គឺវិទ្យាព្រះស៊ីសុវត្ថិ វិទ្យាល័យវត្តកោះ វិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ និងអនុវិទ្យាល័យចតុមុខ។

-ខណ្ឌច្បារអំពៅ៖ មានវិទ្យាល័យ ៣ និងអនុវិទ្យាល័យ ៤ គឺ វិទ្យាល័យច្បារអំពៅ វិទ្យាល័យព្រែកឯង វិទ្យាល័យ​ព្រែកថ្មី អនុវិទ្យាល័យ​ហ៊ុនសែន ​ព្រែកប្រា អនុវិទ្យាល័យវត្តក្នុង អនុវិទ្យាល័យ​ប៊ុនរ៉ានី​ ហ៊ុនសែន ​ព្រែកថ្មី អនុវិទ្យាល័យ​ក្តីតាកុយ និង​សាលាអប់រំពិសេសច្បារអំពៅ។

-ខណ្ឌមានជ័យ៖ មានវិទ្យាល័យ ២ និងអនុវិទ្យាល័យ ១ គឺវិទ្យាល័យហ៊ុន សែន ចាក់អង្រែ វិទ្យាល័យ ​ចំរើន ​ផល និង​អនុវិទ្យាល័យ​វត្តដំបូកខ្ពស់។

-ខណ្ឌ៧មករា៖ មានវិទ្យាល័យ ១ គឺ វិទ្យាល័យបាក់ទូក

-ខណ្ឌប្ញស្សីកែវ៖ មាន​វិទ្យាល័យ​ ២ និង​អនុវិទ្យាល័យ ២​ គឺវិទ្យាល័យប្ញស្សីកែវ​ ​វិទ្យាល័យ​ជាស៊ីម ចំរើនរដ្ឋ អនុវិទ្យាល័យ​ទួល​សុវណ្ណារាម​ និងអនុវិទ្យាល័យហ៊ុនសែន ចម្រើនជាតិ។

-ខណ្ឌជ្រោយចង្វារ៖ មានវិទ្យាល័យ ៣ និងអនុវិទ្យាល័យ ៣ គឺ​វិទ្យាល័យ​ជាស៊ីម​ ជ្រោយចង្វារ ​វិទ្យាល័យ​ ព្រែកលៀប​ វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន កោះដាច់ អនុវិទ្យាល័យព្រែករាំង អនុវិទ្យាល័យ​បាក់ខែង ​និង​អនុវិទ្យាល័យ​សម្តេចអគ្គ.ហស.ចំបក់មាស ។

-ខណ្ឌសែន​សុខ​៖ មាន​វិទ្យាល័យ ៣ និងសាលាអប់រំពិសេស ១ គឺ​វិទ្យាល័យ ​សម្តេច​ហ៊ុនសែន ​ភ្នំពេញថ្មី វិទ្យាល័យ​ទួលប្រាសាទ​សែនសុខ វិទ្យាល័យ​ហ៊ុនសែន​បុរី​ ១០០ ខ្នង និងសាលាអប់រំពិសេសភ្នំពេញ។

-ខណ្ឌព្រែកព្នៅ៖ មានវិទ្យាល័យ ៤ និងអនុវិទ្យាល័យ​ ១ គឺវិទ្យាល័យ​សម្តេចអគ្គ.តេជោ​ ហ៊ុនសែន សំរោង វិទ្យាល័យ ជាស៊ីម ឈូកវ៉ា វិទ្យាល័យបឹងប្រិយ៍ វិទ្យាល័យ​ហ៊ុនសែន ​ពញាពន់​ និង​អនុវិទ្យាល័យ​ព្រែកព្នៅ។

-ខណ្ឌទួលគោក៖ មានវិទ្យាល័យ ៤ និងអនុវិទ្យាល័យ ២ គឺវិទ្យាល័យជាស៊ីម សន្ធរម៉ុក វិទ្យាល័យ​ឥន្ទ្រទេវី វិទ្យាល័យ​ជាស៊ីម​សាមគ្គី វិទ្យាល័យ​ទឹកល្អក់ អនុវិទ្យាល័យ​អូរបែកក្អម​ និង​អនុវិទ្យាល័យ​វត្តនាគវ័ន។

-ខណ្ឌដង្កោ៖ មានវិទ្យាល័យ ៣ និងអនុវិទ្យាល័យ ៦ គឺវិទ្យាល័យទួលអំពិល វិទ្យាល័យ​ពងទឹក វិទ្យាល័យ​សម្តេច​ហ៊ុនសែន ព្រែកកំពឹស អនុវិទ្យាល័យ​សម្តេច​ហ៊ុនសែន ព្រៃវែង អនុវិទ្យាល័យ​សម្តេច​តេ​ជោហ៊ុនសែន ដង្កោ អនុវិទ្យាល័យ ត្រពាំងសាលា អនុវិទ្យាល័យ​គងនយ អនុវិទ្យាល័យ​រលួស និង​អនុវិទ្យាល័យ​ទៀន។

-ខណ្ឌ​ពោធិសែនជ័យ៖ មាន​វិទ្យាល័យ ២ និង​អនុវិទ្យាល័យ ២ គឺវិទ្យាល័យហ៊ុនសែន ជម្ពូវ័ន វិទ្យាល័យ​ហ៊ុនសែន ប៊ុនរ៉ានី​អរុណវតី អនុវិទ្យាល័យ​ហ៊ុនសែន​ពោធិចិនតុងនិង អនុវិទ្យាល័យ​គោក​បញ្ជាន់។

-ខណ្ឌកំបូល​៖ មានវិទ្យាល័យ ២ និង​អនុវិទ្យាល័យ ៣ គឺវិទ្យាល័យកំបូល វិទ្យាល័យ​បឹងធំ អនុវិទ្យាល័យ​ហ៊ុនសែន ជន្លង់ម្លូ អនុវិទ្យាល័យ​ឪឡោក និង​អនុវិទ្យាល័យ​ទួលស្នោ។

វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ជា​សាលា​ចំណាស់​បង្កើត​មុនគេ​តាំងពី​​ឆ្នាំ​ ១៨៧៣​ ក្នុង​សតវត្ស​ទី​១៩​ ដោយ​អាណា​និគម​និយម​បារាំង​ និង​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា​ សាលា​ស៊ីសុវត្ថិ​ ឬ​សាលា​បារាំង​-ខ្មែរ។​

ផ្សាររដ្ឋ​​ធំៗ

នៅរាជធានី​ភ្នំពេញ​​មាន​ផ្សារ​របស់រដ្ឋ​​ចំនួន ២៥ កន្លែង​ ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាលរាជធានី​ភ្នំពេញ។

១/ រដ្ឋាករ​ស្វ័​យ​ត​ផ្សារ​ធំ​ថ្មី ២/ ផ្សារ​អូ​រឫស្សី ៣/ ផ្សារ​ទួល​ទំពូង ៤/ ផ្សា​របឹង​កេងកង ៥/ ផ្សារ​អូ​ឡាំ​ពិ​ក​៦/ ផ្សារ​កាប់​គោ ៧/ ផ្សារ​កណ្តាល ៨/ ផ្សារ​ផ្សារ​ចាស់ ៩/ ផ្សារ​ដេប៉ូ ១០/ ផ្សារ​ដើម​គរ ១១/ ផ្សារ​សាមគ្គី ១២/ ផ្សារ​ទួល​គោក ១៣/ ផ្សារ​បន្លែ​នៅ​មាន​ជ័យ ១៤/ ផ្សារ​ច្បារ​អំពៅ ១៥/ ផ្សា​របឹង​ទំពុន ១៦/ ផ្សារ​ស្ទឹង​មាន​ជ័យ ១៧/ ផ្សារ​ចាក់​អង្រែ ១៨/ ផ្សារ​ទឹកថ្លា ១៩/ ផ្សារ​ជម្ពូ​វ័ន ២០/ ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ហ្សា ២១/ ផ្សារ​ពោ​ធិចិន​តុង ២២/ ផ្សារ​ទួល​សង្កែ ២៣/ ផ្សារ​ច្រាំង​ចំរេះ ២៤/ ផ្សារ​គីឡូម៉ែត្រ​លេខ​៦ ២៥/ ផ្សារ​ព្រែក​លៀប។

ផ្សារ​ចំនួនពីរ​ដែល​មាន​ការ​ពេញនិយម​ពី​ទេសចរ​បរទេស​ចូលចិត្ត​ទៅ​ទស្សនា​​គឺ​ផ្សារ​ធំ​ថ្មី និង​ផ្សារ​ទួលទំពូង

វត្ត​អារាម

នៅ​រាជធានី​ភ្នំពេញ​មាន​វត្ត​សរុប ១៥១ វត្ត។ វត្ត​នៅ​រាជធានី​ភ្នំពេញ​បែងចែក​ជា​​ពីរ​គណៈ​ គឺ​ធម្មយុត្ត និង​មហានិកាយ។ ​វត្ត​បទុម​វតីរាជវរារាម​ហៅកាត់​វត្តបទុមវតី​ឬវត្តបទុម​ មាន​ទាំង​ធម្មយុត្ត និង​មហានិកាយ។

វត្តល្បីៗមាន៖ វត្ត​ឧណ្ណាឡោម វត្ត​បុទុមវត្តី វត្តលង្កា។

រោងចក្រ​សហគ្រាស

របាយការណ៍​របស់​ក្រសួង​ការងារ នៅឆ្នាំ២០២៣ រាជធានីភ្នំពេញមានរោងចក្រសហគ្រាសចំនួន ៩,៣១៤ កន្លែង មាន​​កម្មករនិយោជិតជាង ៦៦ ម៉ឺននាក់។ ក្នុងនោះរោងចក្រសហគ្រាសវិស័យកាត់ដេរ​មាន​ចំនួន ៧២៧ កន្លែង​មានកម្មករនិយោជិតប្រមាណ ៣៤ ម៉ឺននាក់។

វិស័យ​សំណង់

សំណង់បុរីនិងបណ្ដុំផ្ទះល្វែង​នៅ​រាជធានី​ភ្នំពេញ មានចំនួន ២៤៤ កន្លែង។ អគារខ្ពស់ៗចាប់ពីប្រាំជាន់ឡើងទៅមានចំនួន ១.២៩២ អគារ។

គម្រោង​បុរី​ធំៗ​មាន​ដូចជា ប៉េង ហួត ជីប ម៉ុង អរគីដេ ពិភពថ្មី ឡេង ណាវ៉ាត់ត្រា និង​វិមានភ្នំពេញជាដើម។

សណ្ឋាគារ​និង​ផ្ទះសំណាក់

-សណ្ឋាគារប្រណីតៗនៅ​រាជធានី​ភ្នំពេញ​ដែលមានចំណាត់ថ្នាក់ពីផ្កាយ១ ដល់ផ្កាយ៥ មាន​ចំនួន ១៨២ ទីតាំង ខណៈ​ផ្ទះសំណាក់​មាន​ ៥២៨ ទីតាំង។ សណ្ឋាគារ​ធំៗមាន រ៉ូសវ៉ូដ, ឡឺ រ៉ូយ៉ាល់, សូហ្វីតែល, សុខា, កាំបូឌីយ៉ាណា, ភ្នំពេញ, ហៃយ៉ាត់, ម៉ារីយ៉ាត់ និង​សាន់វ៉េ ជាដើម។

គោលដៅ​ទេសចរណ៍​សំខាន់ៗ

. ផ្សារ​ធំ​ថ្មី

ផ្សារ​ធំ​ថ្មី​ជា​សំណង់​បេតិកភណ្ឌ​ដ៏​​លេច​ធ្លោ​ក្នុង​ចំណោម​សំណង់​នានា​នៅក្រុងភ្នំពេញ។ ​កសាង​ឡើងក្នុង​ពេល​ដែល​កម្ពុជាស្ថិត​នៅ​ក្រោមការ​គ្រប់គ្រង​របស់​អាណានិគម​បារាំង ស្ថិត​ក្នុង​ចំណោម​សំណង់​អគារ​ទាំង ៣០ ដ៏​​សំខាន់​បំផុត​របស់​រាជធានី​ភ្នំពេញ។

. វាល​ពិឃាត​ជើងឯក

ទីតាំង​ប្រវត្តិសាស្ត្រ​ជើងឯក មាន​ទីតាំង​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ១៥ គីឡូម៉ែត្រ នា​ប៉ែក​និរតី​នៃ​រាជធានី​ភ្នំពេញ។ ទីតាំង​ប្រវត្តិសាស្ត្រ​មួយនេះ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឲ្យ​ចង់​ទៅ​ទស្សនា​​កន្លែង​ពិឃាដ​មនុស្ស​យ៉ាង​ព្រៃផ្សៃ ក្នុង​របប​ប្រល័យ​ពូជសាសន៍​ប៉ុល​ពត។

. វិមានឯករាជ្យ

វិមាន​ឯករាជ្យ​ជា​អត្តសញ្ញាណ​នៃ​រាជធានី​ភ្នំពេញ។ ការសាងសង់​វិមាន​ឯករាជ្យ​ ដើម្បី​រំលឹក​ទៅដល់​វីរភាព​របស់​បុព្វបុរស​ខ្មែរដែល​បាន​តស៊ូ​ពលី​ជីវិត​ក្នុងការ​ដណ្ដើម​ឯករាជ្យ​ពី​បារាំងមក​​វិញ។

. សារមន្ទី​ជាតិ

សារមន្ទីរជាតិ​ជាសារមន្ទីរធំជាងគេ​នៅ​ប្រទេសកម្ពុជា ដែល​ជាទីតាំង​ប្រមូល​ផ្ដុំសម្បត្តិវប្បធម៌​និង​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់របស់​ជាតិ​។ សារមន្ទីរជាតិ​​រក្សាទុក​រូប​សំណាក​និង​ភស្ដុតាង​ប្រវត្តិសាស្ត្រ​កម្ពុជា ចំនួន​ជាង​១ម៉ឺន៤ពាន់ តាំង​ពី​សម័យ​បុរេប្រវត្តិ​ សម័យ​អង្គរ និង​សម័យ​ក្រោយៗ​មកទៀត។ សារមន្ទីរជាតិ​កសាង​ឡើង​នៅឆ្នាំ ១៩១៧-១៩២០ ដែល​មាន​ទីតាំង​ជាប់​ផ្នែក​ខាងជើង​នៃ​ព្រះបរមរាជវាំង​ក្នុង​រាជធានីភ្នំពេញ។

. ផ្សាររាត្រី

ផ្សារនេះ​ទទួលបានភាពពេញនិយមក្នុង​ស្រទាប់យុវវ័យ​និង​ភ្ញៀវ​បរទេស​ជាច្រើន ដែល​មាន​ទីតាំង​សិ្ថត​នៅ​មាត់ទន្លេ។ ប្រជុំ​ទៅ​ដោយ​តូប​លក់​សម្លៀក​បំពាក់, ​ម្ហូបអាហារ​ដោយ​មានការ​ប្រគុំតន្រ្តី​អម​មាន​អ្នកចម្រៀង ​តន្រ្តីករ​និងអ្នករបាំផង​ដែរ។

. ការ​ជិះ​ទូក​កម្សាន្ត​តាមមាត់ទន្លេ

ការ​ជិះទូកកម្សាន្ត​ ក៏​ជា​ទី​ចាប់​អារម្មណ៍​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ។ ភ្ញៀវ​បរទេស​មួយ​ចំនួន​ក្រោយ​ពី​ដើរ​កម្សាន្ដ​នៅ​តាម​ទីកន្លែង​ផ្សេងៗ ក៏​តែងតែ​ចំណាយ​ពេល​​ជិះ​ទូក​កម្សាន្ដ​តាម​ដង​ទន្លេងសាប និង​ដងទន្លេមេគង្គ ដើម្បីទស្សនា​ទេសភាព និង​សម្រស់​ដ៏​ស្រស់ត្រកាល​នាពេល​រាត្រី​របស់​រាជធានីភ្នំពេញ។

. ព្រះបរមរាជវាំង

ព្រះ​បរម​រាជ​វាំង​ជា​ទីតាំង​មិន​អាច​រំលង​បាន​សម្រាប់​​ភ្ញៀវ​ទេសចរបរទេស​ដែល​មក​ទស្សនា​នៅ​រាជធានី​ភ្នំពេញ ហើយ​ក៏​ជា​ទី​ប្រថាប់​ព្រះមហាក្សត្រខ្មែរ។

. ផ្សារទួលទំពួង

ផ្សារទួលទំពូង ដែល​បរទេស​ស្គាល់​ផ្សារ​រុស្សី​ល្បីល្បាញ​សម្រាប់​អ្នក​ស្វែង​រក​វត្ថុបុរាណ និងចំណីអាហារក្នុងស្រុក។ ក្រៅ​ពីនេះ​ក៏​មាន​លក់វត្ថុអនុស្សាវរីយ៍ ដូចជា​រូប​ចម្លាក់ គ្រឿង​អលង្ការ គ្រឿងមាស សំលៀកបំពាក់ជាដើម។

០៩. សារមន្ទីរ​គុកទួលស្លែង

សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង ឬ​សារមន្ទីរ​ទួលស្លែង អតីតជា​កន្លែង​ឃុំឃាំង​សួរ​ចម្លើយ​ និង​ធ្វើទារុណកម្ម​យ៉ាងព្រៃផ្សៃ និង​សម្លាប់មនុស្ស​ជំនាន់​ប៉ុលពត។ មាន​រូបថត ហ៊្វីល សំណុំ​ឯកសារ​សារភាព​របស់​ជនរងគ្រោះ សម្ភារៈ​ធ្វើ​ទារុណ​កកម្ម រួម​ទាំង​​​ផ្នូរ​សព​ជនរងគ្រោះ​ចំនួន ១៤ នាក់ ដែល​ស្លាប់​ចុងក្រោយគេ ក៏​​ត្រូវ​បាន​កប់​នៅ​ទីនោះ​ផង​ដែរ។

១០. វត្តភ្នំ

វត្ត​ភ្នំ​គឺជា​បេះដូង​ បង្ហាញ​ពី​ប្រវត្តិ​កកើត​រាជធានី​​ភ្នំពេញ​តាំង​ពី​សម័យ​ព្រះបាទ​ពញាយ៉ាតនា​​ឆ្នាំ ១៤៣៤ ដែល​ព្រះ​អង្គ​បាន​មក​ដល់​ទី​នេះ ហើយ​បាន​កសាង​ទីក្រុង​មួយ​ដោយ​យក​ឈ្មោះ​តាម​កន្លែង​នោះ។

នៅ​ក្នុង​បរិវេណ​វត្ត​ភ្នំមាន​ចេតិយ​ធំ​មួយ​តម្កល់​ព្រះធាតុ​របស់​ព្រះបាទ​ពញាយ៉ាត និង​​ព្រះញាតិវង្សរបស់​​ព្រះអង្គ។ បច្ចុប្បន្ន​វត្តភ្នំ​បានក្លាយ​ជា​ទី​សក្តារៈ​ពលរដ្ឋ​មានជំនឿមក​បន់ស្រន់ផ្សេងៗ។

១១. មាត់ទន្លេ

មាត់ទន្លេគឺជាកន្លែងដែលមានប្រជាប្រិយភាពមួយនៅរាជធានីភ្នំពេញ តែង​តែទាក់ទាញ​​ពលរដ្ឋ​មក​អង្គុយលម្ហែ​។ នាពេលល្ងាចៗ​ក៏​មាន​ភ្ញៀវទេសចរជិះទូកកម្សាន្ត​​ ស្រូប​យក​ខ្យល់អាកាស​និង​ការ​ញាំអី​ជុំ​គ្នា​បង្កើត​អារម្មណ៍​សប្បាយៗ​ជាមួយ​មិត្តភ័ក្រ​និង​ក្រុមគ្រួសារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

អាជ្ញាធរ​ស្រុកជល់គិរី ប្រគល់​វត្ថុសិល្បៈ ជូន​សារ​មន្ទីរខេត្តកំពង់ឆ្នាំង ដើម្បីបន្តការអភិរក្សថែរក្សា សិក្សាស្រាវជ្រាវសម្រាប់ជាប្រយោជន៍ប្រវត្តិសាស្ត្រ

កីឡា៤៩ នាទីutes មុន

ព្រឹត្តិការណ៍ជើងឯកគ្រុឌគុនខ្មែរ កម្ពុជា-ក្រិក នៅប្រទេសក្រិក ទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកម្ពុជា

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

សភា​ណាតូ​​ជំរុញ​ឲ្យរដ្ឋសមាជិក​​​ទទួល​យក​អ៊ុយក្រែន​ចូលជាសមាជិក​ឲ្យបាន​ឆាប់​

ព័ត៌មានជាតិ៥៦ នាទីutes មុន

ករណីសុំនាំចេញធ្យូងទៅក្រៅប្រទេស៖ សម្ដេចធិបតី បញ្ជាឱ្យប្រយ័ត្នក្រែងលោមិននាំធ្យូង បែជានាំឈើក្រញូងទៅវិញ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុនធំៗ ៥ នឹងផ្ដល់ឱកាសការងារ ៦៥០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ជីវិតកម្សាន្ដ៣ ម៉ោង មុន

អស្ចារ្យណាស់! ចាប៉ីខ្មែរជាង100ចាប៉ី ផ្ដុំគ្នាប្រគំភ្លេង បុរាណលាយសម័យក្នុងបទ(សែកមន្ត) ដើម្បីអបអរសាទរគម្រប់ខួប8ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា សំ សុខនឿន តម្កល់សៀវភៅ«គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ា អចលនទ្រព្យ» នៅបណ្ណាល័យសម្តេចតេជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

លោក ត្រាំ គំរាម​ដំឡើង​ពន្ធ​​លើ​ប្រទេស​ចំនួន​៣ ពេល​ឡើង​កាន់​តំណែង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កាន់តែក្តៅ! អឺរ៉ុប ៥ប្រទេស ប្រកាសរួមដៃគ្នាសម្រុកផ្តល់ជំនួយយោធាដល់ អ៊ុយក្រែន

សេដ្ឋកិច្ច៨ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ជាង ៩០% ចំណាយអស់ $១,៣ ពាន់លាន

Sokha Hotels

ព័ត៌មានពេញនិយម