ព័ត៌មានជាតិ
កូនឈើ ៧រយដើម ត្រូវបានដាំក្នុងតំបន់អភិរក្សប្រាសាទព្រះវិហារ
កូនឈើ ៧រយដើម មានដូចជា ក្រញូង ធ្នង់ បេង និងត្របែកព្រៃ ដែលជាប្រភេទឈើងាយរងការគំរាមកំហែង និងជាឈើលម្អ ត្រូវបានដាំនៅតំបន់អភិរក្សនៃរមណីយដ្ឋានប្រាសាទព្រះវិហារ។ នេះបើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៧ ខែកក្កដានេះ។

ការដាំកូនឈើនេះ ធ្វើឡើងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដោយនាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក នៃអាជ្ញាធរជាតិព្រះវិហារ។ ការដាំនេះ ក៏មានការចូលរួមដោយ លោក ឃូ អៀងហួត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ មន្ត្រីអាជ្ញាធរជាតិព្រះវិហារ និងសិស្សានុសិស្ស ៥០នាក់។

ការដាំកូនឈើក្នុងតំបន់អភិរក្សប្រាសាទព្រះវិហារនេះ គឺជាផ្សព្វផ្សាយដល់សិស្សានុសិស្សក្នុងតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក ចេះស្រឡាញ់ធម្មជាតិ និងវប្បធម៌ ព្រមទាំងចូលរួមចំណែកក្នុងការថែរក្សាព្រៃឈើផងដែរ។
លោក ឃូ អៀងហួត បានលើកឡើងថា អាជ្ញាធរជាតិព្រះវិហារតែងតែយកចិត្តទុកដាក់ដល់ការគ្រប់គ្រងព្រៃឈើ និងដាំស្តារឡើងវិញ ដោយបច្ចុប្បន្ន មានកូនឈើជាង ៧៨០០០ដើម ដែលមាន ៣៥ប្រភេទ ត្រូវបានដាំស្តារឡើងវិញក្នុងតំបន់នេះ។ លោកបន្តថា ព្រៃឈើពិតជាសំខាន់ណាស់ ដែលបម្រើដល់ប្រយោជន៍ និងតម្លៃជាច្រើន ក្នុងនោះ អាចជួយទ្រទ្រង់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ហើយការចូលរួមការពារ និងស្តារព្រៃឈើឡើងវិញ ជារឿងចាំបាច់បំផុតសម្រាប់មនុស្សម្នាក់ៗ។

ចំណែក លោក ឈាង ពិសាល អនុប្រធាននាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក ក៏បានលើកឡើងថា ការដាំស្តារព្រៃឈើរេចរឹលក្នុងតំបន់អភិរក្សនេះ ទាមទារឱ្យមានការចូលរួមពីមនុស្សគ្រប់រូប។ ជាពិសេស ការចូលរួមដាំពីសិស្សានុសិស្ស ក៏បង្ហាញឱ្យឃើញពីការចូលរួមចំណែកការពារ ថែរក្សាធនធានធម្មជាតិ ដើម្បីលើកកម្ពស់តម្លៃលេចធ្លោរបស់ប្រាសាទផង និងលើកកម្ពស់ជីវៈចម្រុះផង៕


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល