ព័ត៌មានជាតិ
មន្ត្រីនាំពាក្យធនធានទឹក៖ កម្ពស់ទឹកន្លេមេគង្គកើនឡើងដោយសារឥទ្ធិពល អេលនីណូ
មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ២៧ ខែកក្កដា នេះបានឱ្យដឹងថា ទឹកជំនន់ទន្លេមេគង្គនៅឆ្នាំនេះស្ថិតនៅក្នុងកម្រិតទាប ដែលជាជំនន់តូច កម្ពស់ទឹកដែលកើនឡើងនាប៉ុន្មានថ្ងៃនេះ ដោយសារតែឥទ្ធិពល អេលនីណូ (El Nino) ដែលកំពុងគ្របដណ្ដប់នៅក្នុងតំបន់ និងប្រទេសកម្ពុជា។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថាបច្ចុប្បន្នកម្ពស់ទឹកទន្លេមានការកើនឡើងបន្តិច ប៉ុន្តែបើប្រៀបធៀបនឹងកម្ពស់កម្រិតមធ្យម ជាមួយនឹងឆ្នាំកន្លងទៅ កម្ពស់ទឹកនៅមានកម្រិតទាបនៅឡើយ។
លោកថា រយៈពេលប៉ុន្មានថ្ងៃនេះ មានការកើនឡើងសន្សឹមៗ ប៉ុន្តែស្ថានភាពបែបនេះ វានឹងស្រកចុះវិញនៅប៉ុន្មានថ្ងៃខាងមុខនេះ។ បច្ចុប្បន្នស្ថានីយជលសាស្ត្របាសាក់-ចតុមុខទើបតែមានកម្ពស់ជាង ៣ ម៉ែត្រ ដែលទាបជាងឆ្នាំមុនជាង ១ ម៉ែត្រ។
បើតាមលោកចាន់ យុត្ថា ជាទូរទៅ កំឡុងពាក់កណ្ដាលខែ កក្កដា ទឹកជំនន់ត្រូវឡើងធំម្ដងហើយ ឆ្នាំខ្លះអាចមានកម្ពស់ ៨ ម៉ែត្រ នៅស្ថានីយជលសាស្ត្របាសាក់-ចតុមុខប៉ុន្តែឥឡូវទើបតែបានជាង ៣ ម៉ែត្រ។ ចំណែកអតិបរិមាលើកទី២ កើនឡើងចន្លោះខែ កញ្ញា និងខែតុលា ដែលទឹកអាចកើនឡើង។

ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករណ៍កន្លងមកថា កម្ពស់ទឹកជំនន់ទន្លេមេគង្គនៅឆ្នាំនេះ មានលក្ខណៈតូច ហើយនៅស្ថានីយជលសាស្ត្របាសាក់-ចតុមុខទឹកអាចមានកម្ពស់ ៨,៣៥ ម៉ែត្រ ដែលទាបជាងឆ្នាំកន្លងទៅដែលមានរហូតដល់ ៩,៦៥ ម៉ែត្រ។
តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយនៅថ្ងៃទី ២៧ ខែកក្កដានេះ បង្ហាញថា ទន្លេមេគង្គ-ស្ទឹងត្រែងមានកម្ពស់ ៦,៥៦ ម៉ែត្រ។ ទន្លេមមេគង្គ-ក្រចេះ ទឹកមានកម្ពស់ ១៤,៨៨ ម៉ែត្រ។ ទន្លេមេគង្គ-កំពង់ចាម ទឹកមានកម្ពស់ ៨,០៦ ម៉ែត្រ។ ទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់ ៤,៣៩ ម៉ែត្រ។ ទន្លេមេគង្គ-អ្នកលឿង មានកម្ពស់ ៣,១១ ម៉ែត្រ។ អ្នកនាំពាក្យអះអាងថា កម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រខាងលើ នៅទាបជាងមធ្យមច្រើនឆ្នាំ៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ