Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញសាកសពប្ដីក្នុងករណីក្រឡាប់ទូកនៅទន្លេខេត្តកំពង់ឆ្នាំង

បានផុស

នៅ

សពបុរសជាប្ដីដែលបានក្រឡាប់បាឡាស្មាច់ជាមួយប្រពន្ធកាលពីល្ងាចថ្ងៃទី ២៥ ត្រូវបានសមត្ថកិច្ចរកឃើញហើយគឺប្រទះឃើញអណ្ដែតទឹកនៅវេលាម៉ោង ៧ និង៣០នាទីព្រឹកថ្ងៃទី២៧ ខែកក្តដា ឆ្នាំ ២០២៣ ដែលនៅចំណាយប្រមាណជាងមួយគីឡូម៉ែត្រពីចំណុចកើតខែក្នុងភូមិអន្លង់កញ្ចុះ ឃុំប្រឡាយមាស ស្រុកកំពង់លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីជនរងគ្រោះពីរនាក់ប្ដីប្រពន្ធក្រឡាប់បាឡាស្មាច់លិចទឹកបណ្ដាលឱ្យស្លាប់ក្រោយពេលកើតហេតុថ្ងៃទី ២៦ ខែកក្កដាក្រោមការណែនាំ និងយកចិត្តទុក្ខដាក់ពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត បានបញ្ជារឲ្យលោក សាន់ យូ អភិបាលរងខេត្ត លោក យ៉ែម លក្ខិណា អភិបាលស្រុកដឹកនាំកម្លាំងកងនគរបាលកងកម្លាំងអាវុធហត្ថ កងកម្លាំងយោធា ប្រជាពលរដ្ឋ និងប្រជានេសាទដែលមានម៉ាស៊ីនខ្យល់សរុបប្រមាណជាង ៥០ នាក់ ប្រើប្រាស់បាស្មាច់ ជាង១០ គ្រឿង ចុះរុករកសពជនរងគ្រោះជុំវិញចំណុចកើតហេតុ។

សមត្ថកិច្ចចម្រុះបានឲ្យដឹងថា ជាលទ្ធផលសំបកបាឡាស្មាច់ជនរងគ្រោះបានរកឃើញនៅម៉ោង ៩ ព្រឹក សពប្រពន្ធឈ្មោះ អេង យឹម អាយុ៤២ឆ្នាំ រកឃើញនៅម៉ោង ១២ ថ្ងៃទី ២៦  សពរបស់ប្ដីឈ្មោះ រ៉េត រិទ្ធ អាយុ ៣៩ឆ្នាំ រកឃើញ នៅព្រឹកថ្ងៃទី ២៧ លាម៉ោង ៧ ព្រឹក។

សពប្តី និងប្រពន្ធ ត្រូវបានក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យនៅឯភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ករណីខាងលើនេះបន្សល់ទុកកូនកំព្រាបួននាក់ក្រោយពីឪពុកម្ដាយបានស្លាប់ទៅដែលកូនប្អូនបង្អស់ឈ្មោះ ប៉ុន បញ្ញាសាក់អាយុ ១២ ឆ្នាំដែលបានរងគ្រោះក្រឡាប់បាឡាស្មាច់ជាមួយឪពុកម្ដាយ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទីutes មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម