ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៅកាន់លោក លី ឈាង នាយករដ្ឋមន្ត្រីចិន អំពីការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការធ្វើការជិតស្និទ្ធជាមួយគ្នា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ទៅកាន់លោក លី ឈាង នាយករដ្ឋមន្ត្រីចិន អំពីការ ប្តេជ្ញាចិត្តដ៏មុតមាំក្នុងការធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីពន្លឿនកិច្ចប្រឹងប្រែងរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។

ការបញ្ជាក់នេះ គឺតាមរយៈសារលិខិតថ្លែងអំណរគុណរបស់សម្ដេចតេជោ ហ៊ុន សែន ជូនចំពោះលោក លី ឈាង បន្ទាប់ ពីលោក លី ឈាង បានផ្ញើសារលិខិតអបអរសាទរចំពោះជ័យជំនះ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ថ្មីៗនេះ។

សារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣ បានសរសេរថា សម្ដេច ថ្លែងអំណរគុណយ៉ាងក្រៃលែងជូនលោក លី ឈាង សម្រាប់ការអបអរសាទរយ៉ាងកក់ក្ដៅចំពោះជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ និងការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលក្នុងប្រទេសកម្ពុជា នាឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់សម្ដេច។
តាមរយៈសារលិខិតនេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរបន្តថា សម្ដេច ពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ដោយមើលឃើញថា ទំនាក់ទំនងដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន បន្តរីកចម្រើនទៅមុខ និងបានវិវឌ្ឍទៅជាមិត្តភាពដែកថែប។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សូមធានាចំពោះឯកឧត្តមថា នៅក្នុងរដ្ឋាភិបាលអាណត្តិថ្មីនេះ គោលនយោ បាយរបស់កម្ពុជាចំពោះប្រទេសចិន គឺមិនផ្លាស់ប្តូរឡើយ ដោយផ្អែកលើមិត្តភាពជាប្រពៃណី ការជឿជាក់គ្នាទៅវិញទៅ មក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ»។
ដោយប្រទេសទាំងពីរ កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពកម្ពុជា-ចិន សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការធ្វើការជិតស្និទ្ធជាមួយលោក លី ឈាង ដើម្បីពន្លឿនកិច្ចប្រឹងប្រែងរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត