Connect with us

ព័ត៌មានជាតិ

កម្ពុជា​លើកគោលនយោបាយជាតិ ៦ ចំណុច​ក្នុង​​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​អាស៊ាន ពីការ​អប់រំកុមារ​តូច

បានផុស

នៅ

លោក​ អ៊ុម រម្យណី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ក្នុង​កិច្ច​ពិភាក្សា​កម្រិត​គោលនយោបាយ​ថ្នាក់​រដ្ឋមន្ត្រី​អប់​រំ​អាស៊ាន​ស្តី​ពី​ការ​គាំពារ និង​ការ​អប់រំ​កុមារ​តូចនា​ទីក្រុង​ហ្សាកាតា សាធារណរដ្ឋ​ឥណ្ឌូ​នេស៊ី ថ្ងៃ​ទី​២៦ ខែ​កក្កដា ម្សិល​មិញ​​នេះ បាន​គូស​បញ្ជាក់​អំពី​គោលនយោបាយ​ជាតិ ៦ ​ចំណុច ដើម្បី​គាំពារនិង​អភិវឌ្ឍ​កុមារ​តូច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុម រម្សណី មាន​ប្រសាសន៍​ពាក់ព័ន្ធ​ទៅ​នឹង​យុទ្ធសាស្រ្ត​អាទិភាព​នៃ​គោលនយោបាយ​ជាតិ​ ស្តី​ពី​ការ​គាំ​ពារ និង​អភិវឌ្ឍ​កុមារ​តូច​នេះ រៀប​ចំ​ឡើង​ដើម្បី​ជំរុញ​បរិវត្ត កម្ម​ការ​គាំ​ពារ និង​អភិវឌ្ឍ ព្រម​ទាំង​អាច​ផ្ដល់​ការ​អភិវឌ្ឍ​ពេញ​លេញ​ដល់​កុមារ​តូច​ផង​ដែរ​។

ជាក់ស្ដែង​ គោលនយោបាយ​ជាតិ​ទាំង ៦ ​ចំណុច​រួម​មាន ១.​ ការ​ផ្តល់​សេវា​ថែទាំ​ និង​សេវា​អប់រំ​សុខភាព ព្រម​ទាំង​អាហារូបត្ថម្ភ​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ២. ការ​ផ្តល់​ដល់​កុមារ​តូច ការ​ថែទាំ ពិនិត្យ​សុខភាព​ជា​ប្រចាំ ផ្តល់​ថ្នាំ​បង្ការ​អាហារូបត្ថម្ភ​គ្រប់គ្រាន់ និង​ទទួល​បាន​ការ​ហាត់​រៀន​ពី​ដំបូង ៣. ការ​ផ្តល់​ការ​គាំ​ទ្រ​ដល់​កុមារ​តូច​ទាំង​អស់​នូវ​ការ​ត្រៀម​លក្ខណៈ​ជា​ស្រេច​ដើម្បី​ចូល​រៀន​ថ្នាក់​ទី​១ នៅអាយុ ៦ ឆ្នាំ ៤. ការ​បណ្ដុះបណ្ដាល និង​ការ​អប់រំ​បុគ្គលិក​បច្ចេកទេស​អ្នក​ថែ​ទាំង​កុមារ​តូច មាតាបិតា និង អាណាព្យាបាល​ឱ្យ​មាន​ចំណេះ​ដឹង​គ្រប់គ្រាន់​លើ​ការ​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច ៥. ការ​លើក​កម្ពស់​កិច្ច​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​រវាង​គ្រប់​ស្ថាប័ន និង​តួអង្គ​ពាក់ព័ន្ធ​ទាំង​អស់​លើ​ការ​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច និង៦. ការ​បង្កើន​សេវា​ថែ​​ទាំ​ព្យាបាល​ជំងឺ​សុខភាព និង​ផ្តល់​អាហារូបត្ថម្ភ ដល់ កុមារ​តូច​ចាប់​​ពី​​ពេល​កើត​ដល់​អាយុ ៣ឆ្នាំ។

គួរ​បញ្ជាក់​បន្ថែម​ថា នៅ​ក្នុង​កិច្ច​ពិភាក្សា​កម្រិត​នយោបាយ​នោះ​ដែរ រដ្ឋមន្ត្រី​អប់រំ​អាស៊ាន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ស្តី​ពី​ការ​គាំពារ និង​ការ​អប់រំ កុមារ​តូច​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​បញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​​ការ​បង្កើន​ការ​វិនិយោគ និង​កិច្ចសហការ យ៉ាង​ជិត​ស្និទ្ធលើការ​គាំពារ និង​អប់រំកុមារតូច​​នៅ​កម្រិត​​ជាតិនិង​កម្រិត​តំបន់​អាស៊ានដើម្បី ផ្តល់​​ការ​អភិវឌ្ឍ​ពេញលេញ​ដល់​កុមារតូច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

Elon Musk ទះដៃសប្បាយអរជាងគេ ខណៈកូនពៅលោកត្រាំ បែរស្ងប់ស្ងាត់ខ្លាំង

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានជាតិ២៧ នាទីutes មុន

តំណាងភាគីនិយោជក និងសហជីព ៖ ប្រាក់ឈ្នួលអប្បបរមាបូកបន្ថែម ប្រាក់អត្ថប្រយោជន៍ ធ្វើឱ្យកម្មករ-និយោជិតរស់នៅក្នុងបន្ទាត់ជីវភាពសមរម្យ

ព័ត៌មានជាតិ៣១ នាទីutes មុន

លោក ទៀ សីហា ណែនាំឱ្យរដ្ឋបាលខេត្តសៀមរាបរួមគ្នាបន្តថែរក្សាសន្តិភាពឱ្យបានល្អ ទប់ស្កាត់ភាពវឹកវរក្នុងសង្គម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៥ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ៧ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម