Connect with us

ព័ត៌មានជាតិ

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញពីកំណើន នៃចំណាប់អារម្មណ៍លើជម្រើសទូទាត់ដោយ​ប្រើប្រាស់កាត នៅក្នុងចំណោមប្រជាជនកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុន Visa ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​ឈានមុខ​គេ នៅក្នុង​ពិភពលោក បានចេញ​ផ្សាយ​ ការសិក្សាចុងក្រោយ ​របស់ខ្លួន ដែល​បានបង្ហាញ​ពី​អ្នកប្រើប្រាស់​កម្ពុជា​មាន​ភា​ព​ស៊ាំ និង​អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់​ទម្រង់​ថ្មី​សម្រាប់​ការទូទាត់​តាមរយៈ​ការប្រើប្រាស់ កាត​ឥណទាន​/​ឥណ​ពន្ធ ដែលជា​ច្រក​ផ្លូវ​ដ៏​សំខាន់​ក្នុង​ការធ្វើ បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ការសិក្សា​នេះ​ក៏បាន​បញ្ជាក់​ផងដែរ​ថា ប្រជាជន​កម្ពុជា​ទទួល​យក​ទម្រង់​ថ្មី​នៃ​ការទូទាត់ ដោយ​ការប្រើប្រាស់​កាត​ឥណទាន​/​ឥណ​ពន្ធ កំពុងមាន​ប្រជាប្រិយភាព ក្នុងនោះ ប្រមាណ ៣៥​ភាគរយ នៃ​អ្នកចូលរួម​ស្ទង់​មតិ បាន​និយាយថា​ពួកគេ​កំពុង​ប្រើប្រាស់​ទម្រង់​ទូទាត់​មួយ​នេះ​។ ចំណាប់អារម្មណ៍​ជាពិសេស​លើ​ប្រភេទ​កាត​ដែលមាន​ផ្ទុក​បច្ចេកវិទ្យា contactless ក៏​កំពុងមាន​ការកើនឡើង​ផងដែរ (​ប្រមាណ​ជា ៥៨ ភាគរយ ធៀប​នឹង​ឆ្នាំ ២០២១ ដែលមាន​ត្រឹម ៤២​ភាគរយ ប៉ុណ្ណោះ​) ខណៈដែល​អ្នក​ឆ្លើយតប​ការស្ទង់មតិ ៩ ភាគរយ បាន​និយាយថា​បច្ចុប្បន្ន​ពួកគេ​កំពុងតែ​ប្រើប្រាស់​កាត ដែលមាន​ផ្ទុក​បច្ចេកវិទ្យា​contactless សម្រាប់​ការទូទាត់​។​

​តាមរយៈ​ការសិក្សា​ដដែល​នេះ បាន​បង្ហាញថា អតិថិជន​ដែលជា​ម្ចាស់​កាត បានធ្វើ​ការទូទាត់​តាមរយៈ កាត​ឥណទាន​/​ឥណ​ពន្ធ ញ៉ឹក​ញាប់​ជាង​មុន ។ ប្រមាណ​ជា ៧៨ ភាគរយ នៃ​ម្ចាស់​កាត​ដែលមាន​ផ្ទុក​បច្ចេកវិទ្យា contactless បាន​និយាយថា ពួកគេ​ប្រើ​វា​យ៉ាងហោចណាស់​ម្តង​ក្នុង​មួយ​សប្តាហ៍ ដែល​តួលេខ​នេះ គឺមាន​ការកើនឡើង បើ​ធៀប​ទៅនឹង​ឆ្នាំ ២០២០ ដែលមាន​ប្រមាណ​ជា ៣៧ ភាគរយ ប៉ុណ្ណោះ ខណៈដែល​ការប្រើ​កាត​ឆូត​/​បញ្ចូល ក្នុង​ម៉ាស៊ីន​បញ្ឈរ​បង់ប្រាក់ (​មានការ​កើនឡើង ពី ៣៦ ភាគរយ ក្នុង​ឆ្នាំ ២០២០ មក ៥២ ភាគរយ​) ហើយ​តាមរយៈ​ការបញ្ជាទិញ​តាម​អន​ឡាញ (​មាន​ប្រមាណ ៧៧ ភាគរយ កើនឡើង​ពី ៤៣ ភាគរយ នៅក្នុង​ឆ្នាំ ២០២០)​។ តែបើ​យោង​ពិនិត្យ​ទៅ​មើល​ការឆ្លើយតប​របស់​អ្នកចូលរួម​ស្ទង់​មតិ ដែល​កាន់​ទាំង កាត​ឥណទាន ឬ​កាត​ឥណ​ពន្ធ និង ប្រើប្រាស់​កាបូប​អេឡិចត្រូនិក​វិញ យើង​ឃើញថា​ចំនួន ៦៣ ភាគរយ បាន​ឆ្លើយថា​ពួកគាត់​ចូលចិត្ត​ប្រើប្រាស់​កាត​ជាង ដោយសារ​មូលហេតុ​ចម្បង គឺ​ការពេញចិត្ត​ទៅនឹង​ភាពងាយស្រួល​របស់​កាត ភាព​រហ័ស និង​ភាពងាយស្រួល​ក្នុងការ​យកតាម​ខ្លួន​។​

​ជារឿយៗ​ការទូទាត់​តាមរយៈ​ឌីជីថល គឺជា​មធ្យោបាយ​ហិរញ្ញវត្ថុ​ផ្លូវការ​ដំបូង​គេ ដែល​បុគ្គល​គ្រប់រូប​ប្រើប្រាស់ ហើយ​វា​បាន​ដើរតួ​ជា​មាគ៌ា​ដែល​នាំទៅរក​ការធ្វើ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​។ មនុស្សពេញវ័យ​ប្រហែលជា​ពាក់កណ្តាល​នៃ​ពិភពលោក ដែល​រស់នៅក្នុង​ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ធ្វើការ​ទូទាត់​ជា​សាច់​ប្រាក់សុទ្ធ ហើយ​ពួកគេ​ប្រឈមមុខ​ជាមួយនឹង​ឧបសគ្គ​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ទាំង​តម្លៃ​ថ្លៃ នឹង​គ្មាន​ប្រសិទ្ធភាព ។ ការធ្វើបរិ​យាប​ន្ន​ហិរញ្ញវត្ថុ ជួយ​តម្រង់ផ្លូវ​អ្នក​ទាំងនោះ​ឱ្យ​ដើរ​ចេញពី​ភាពក្រីក្រ បង្កើតបាន​នូវ​ប្រជាពលរដ្ឋ​ដែលមាន​ផលិតភាព ផ្តល់​សិទ្ធិអំណាច​ពេញលេញ ជំរុញ​ឱកាស​អាជីវកម្ម និង​កំណើនសេដ្ឋកិច្ច​។​

កាត​ឥណទាន អាច​នឹង ផ្តល់​គុណ​តម្លៃ​ដែល​ប្រសើរ​ជាងគេ ចំពោះ​អតិថិជន សម្រាប់​ភាពបត់បែន​នៃ​ការសង​ត្រឡប់ ការកសាង​ប្រវត្តិ​ឥណទាន​វិជ្ជមាន និង​តម្លាភាព​ឌីជីថល ។ នៅពេលដែល​តម្រូវការ​របស់​អ្នកប្រើប្រាស់ មានការ​កើនឡើង​ក្នុងការ​ស្វែងរក​ភាពងាយស្រួល និង​សុវត្ថិភាព​នៃ​ការទូទាត់​តាមរយៈ​ឌីជីថល អាជីវកម្ម​ណា​ដែល​អាច​ផ្តល់​ជម្រើស​ទូទាត់​ដោយ​មិន​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ និង​ទទួលបាន​នូវ​អតិថិជន​ដែលមាន​ស្វាមីភក្តិ​ដ៏​ច្រើន​ផងដែរ​។​

​អ្នកស្រី Ivana Tranchini នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ “​យើង​មាន​សេចក្តីរំភើប​ណាស់​ដែល​បានឃើញ​ប្រជាជន​កម្ពុជា​ទទួលយក​ការទូទាត់​តាមរយៈ​ប្រព័ន្ធ​ឌីជីថល ដោយសារ​ការទទួលបាន​នូវ​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​នេះ គឺជា​គន្លឹះ​ក្នុង​ការជំរុញ​ឲ្យ​មាន​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​”​។ អ្នកស្រី​បន្តទៀតថា​៖ “​ការ​ដោះ​សោ​ទម្រង់​ឥណទាន​ទំនើប​នៅក្នុង​ទិដ្ឋភាព​ឥណទាន​ឌីជីថល​ដែល​កំពុងមាន​ការវិវឌ្ឍ កាត់បន្ថយ​នូវ​ឧបសគ្គ​ក្នុង​ការចូល​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ នឹង​ដឹកនាំ​ប្រជាជន​កម្ពុជា​កាន់តែច្រើន ឲ្យ​ចូលទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ផ្លូវការ តាមរយៈ​ការលើកទឹកចិត្ត​ឲ្យ​មាន​ប្រតិបត្តិ​ការទូទាត់​ប្រកបដោយ​សុវត្ថិភាព និង​ទទួលខុសត្រូវ​។​

​រួមជាមួយ​ប្រភេទ​កាត​ឥណទាន គម្រោង​ទិញ​ឥលូវ​នេះ ទូទាត់​នៅពេល​ក្រោយ (BNPL) ផ្តល់ឱ្យ​ធនាគារ​នូវ​ឧបករណ៍​មួយ ដើម្បី​គាំទ្រ​អតិថិជន​ដែល​ប្រឈមមុខ​នឹង​ការលំបាក តាមរយៈ​ការ​ផ្តល់នូវ​ហិរញ្ញប្បទាន​រយៈពេល​ខ្លី ដែល​អនុញ្ញាតឱ្យ​អតិថិជន​ផ្លាស់ប្តូរ​ទៅរក​ទម្រង់​ឥណទាន ផ្សេង​មួយទៀត ជួយ​កសាង​នូវ​ប្រវត្តិ​ឥណទាន និង​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​ពួកគេ​។ នៅក្នុង​ប្រទេស​/​តំបន់ ផ្សេងទៀត ធនាគារ​ជាច្រើន​បាន​ប្រើប្រាស់ គម្រោង​ទិញ​ឥលូវ​នេះ ទូទាត់​នៅពេល​ក្រោយ (BNPL) ដោយ​ជោគជ័យ សម្រាប់​ការផ្តល់​ឥណទាន និង​ការធ្វើ​បរិ​យាប​ន្ន​ឥណទាន​។​

​ប្រជាជន​កម្ពុជា​បាន​និយាយថា ពួកគេ​ប្រើប្រាស់​គម្រោង​ទិញ​ឥលូវ​នេះ ទូទាត់​នៅពេល​ក្រោយ (BNPL) ភាគច្រើន​នៅក្នុង​ហាង​ទំនើប (​មាន​ប្រមាណ​ជា ៥៨ ភាគរយ​) ឬ​នៅតាម​គេហទំព័រ​ពាណិជ្ជកម្ម​អេឡិចត្រូនិក e-Commerce (​ប្រមាណ​ជា ៥២​ភាគរយ​) ប្រមាណ​ជា ៥៣ ភាគរយ សម្រេចចិត្ត​ប្រើ គម្រោង​ទិញ​ឥលូវ​នេះ ទូទាត់​នៅពេល​ក្រោយ (BNPL) ក្នុងអំឡុងពេល​ដើរ​ទិញ​ឥ​វ៉ាន់ និង ៤៦​ភាគរយ មុនពេល​ទូទាត់ ហើយ​ប្រមាណ​ជា ៤០​ភាគរយ មុនពេល​ពួកគាត់​ទិញ​ទំនិញ ដែល​ចំនួន​ជា​មធ្យម​នៃ​គម្រោង​ទិញ​ឥលូវ​នេះ ទូទាត់​នៅពេល​ក្រោយ (BNPL) ត្រូវបាន​ប្រើប្រាស់​ដោយ​អ្នក​ឆ្លើយតប​តាមរយៈ​ការស្ទង់មតិ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ គឺមាន​លេខ​រៀង​ខ្ពស់​ប្រមាណ​ជា ៦.៦ – ហើយ​ភាគច្រើន​នៃ​អ្នកប្រើប្រាស់​គម្រោង​នេះ ស្ថិតនៅក្នុង​ប្រភេទ​សេវាកម្ម​ដូចជា ការធ្វើដំណើរ ការត្រួតពិនិត្យ​សុខភាព និង​សម្រស់ និង​ការទិញ​ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ​ជាដើម​។​

​ក្រុមហ៊ុន Visa តែងតែ​ស្វះ​ស្វែងរក​មធ្យោបាយ​ដើម្បី​លើកកម្ពស់​ការប្រើប្រាស់​កា​រទូ​ទាត់​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​សិទ្ធិអំណាច​ដល់​អ្នកប្រើប្រាស់ រួមជាមួយ​នឹង​ការផ្តល់ជូន​បទពិសោធ​ន៍​ដល់​អតិថិជន​ប្រកបដោយ​សុវត្ថិភាព និង​ភាពងាយស្រួល​។ ជា​សក្ខីភាព រយៈពេល​ថ្មីៗ​មកនេះ ក្រុមហ៊ុន Visa បាន​សហការ​ជាមួយ​ក្រុមហ៊ុន Cellcard របស់​កម្ពុជា និង MyCLNQ របស់​សិង្ហ​បុរី ដើម្បី​ដាក់​ដំណើរការ​សេវា E-Heath របស់ Cellcard ដែល​ផ្តល់នូវ​ការថែទាំ​សុខភាព​ប្រកបដោយ​គុណភាព តាមរយៈ​ការប្រើប្រាស់​សេវាកម្ម​តាម​កម្មវិធី​ទូរស័ព្ទដៃ​។ សេវា E-Health ត្រូវបាន​រួមបញ្ចូល​ជាមួយ​ស៊ីម​ទេសចរណ៍​របស់ Cellcard ហើយ​អ្នកទេសចរ​ដែល​មក​ក​ម្សា​ន្ត​នៅ​កម្ពុជា​អាច​សន្សំ​បាន ១០​ភាគរយ លើ​សេវាកម្ម និង​វិក្កយបត្រ​វេជ្ជសាស្ត្រ ដោយ​ការទិញ​សេវាកម្ម​នេះ​ជាមួយនឹង Visa កាត របស់​ពួកគេ​។​

​អ្នកស្រី Tranchini បាន​បន្ថែមទៀតថា​៖ “​យើង​សូម​អបអរសាទរ​ដល់​រដ្ឋា​ភិ​បាល និង​អង្គការ​នានា ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ ផ្តល់នូវ​ការអប់រំ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សាធារណៈ ដើម្បីឱ្យ​ប្រជាជន​កម្ពុជា​អាច​កសាង​នូវ​ចំណេះដឹង នឹង​ទំនុកចិត្ត​របស់​ពួកគេ​នៅក្នុង វិស័យ​ហិរញ្ញវត្ថុ​។ ភាព​ច្នៃប្រឌិត​ផ្នែក​ឌីជីថល​នៅក្នុង​ទិដ្ឋភាព​ឥណទាន បានបង្ហាញ​ពី​ឱកាស​ដ៏​គួរឱ្យ​រំភើប​សម្រាប់​ការធ្វើ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ និង​ដំណើរ​វឌ្ឍនភាព​ឆ្ពោះទៅរក​ប្រព័ន្ធ​អេកូឡូស៊ី​ដែលមាន​តម្លាភាព និង​និរន្តរភាព​ជាង​មុន​”​។​

អំពី​ក្រុមហ៊ុន Visa Inc.

Visa Inc. (NYSE: V) គឺជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ឌីជីថល ដែល​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​រវាង​អ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និង​ស្ថាប័ន​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ ច្រើនជាង 200 ប្រទេស និង តំបន់ ជា​រៀងរាល់ឆ្នាំ​។ បេសកកម្ម​របស់​យើង​គឺ​ផ្សាភ្ជាប់​ពិភពលោក​ទាំងមូល តាមរយៈ​ការតភ្ជាប់​បណ្តាញ​ទូទាត់​ប្រាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី ងាយស្រួល អាច​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​បំផុត ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ច​មានការ​រីកចម្រើន​។ យើង​ជឿជាក់ថា​សេដ្ឋកិច្ច​ដែល​រួមបញ្ចូល​មនុស្ស​គ្រប់រូប នៅ​គ្រប់​តំបន់ នឹង​ជួយ​ដល់​ការអភិវឌ្ឍ​នៅ​គ្រប់​ទីកន្លែង ហើយ​យើង​មើលឃើញថា នេះ​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ចរន្ត​សាច់ប្រាក់​។ ស្វែងយល់​បន្ថែម​តាមរយៈ Visa.com ៕

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​៖

​កញ្ញា ត្រាង ង្វៀន (Trang Nguyen)​ ​ ​ ​កញ្ញា គ្រី សុ​វណ្ណា​រី​

Head of Corporate Communications​ ​ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd

Visa Vietnam, Cambodia and Laos ​ ​ ​តំណាង​ក្រុមហ៊ុន Visa Inc.

​ទូរស័ព្ទ ៖ +84 902 831 891​ ​ ​ ​ ​ទូរស័ព្ទ ៖ +855 11733368

​អ៊ី​ម៉ែ​ល​៖ [email protected] ​ ​ ​ ​អ៊ី​ម៉ែ​ល​៖ [email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម