Connect with us

ព័ត៌មានជាតិ

លោកបណ្ឌិត យង់ ពៅ លើកឡើងចំណុចអាទិភាព ដែលរាជរដ្ឋាភិបាលអាណត្តិទី ៧ គួរតែដោះស្រាយមុនគេ

បានផុស

នៅ

អ្នកតាមដានស្ថានការណ៍នយោបាយ លើកឡើងនូវចំណុចអាទិភាពពាក់ព័ន្ធនឹងបញ្ហាក្រពះរបស់ប្រជាជន ៤ចំណុច ដែលរាជរដ្ឋាភិបាល អាណត្តិទី ៧ ដឹកនាំដោយុវជនបន្តវេន គួរតែដោះស្រាយមុនគេនៅពេលចូលកាន់តំណែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានចេញសេចក្តីថ្លែងការណ៍ពិសេសមួយ ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី ៧។

សេចក្តីថ្លែងការណ៍ពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣ បានបញ្ជាក់ថា សម្ដេច នឹងមិនបន្តមុខតំណែងជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី ៧នេះទេ ដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ខាងមុខ។ ក្នុងនោះដែរ សមាសភាពគណៈរដ្ឋមន្ត្រីថ្មី សម្រាប់អាណត្តិទី ៧ នឹងមានយុវជនបន្តវេនច្រើនផងដែរ។

សម្រាប់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាតាមដានស្ថានការណ៍នយោបាយ សង្ឃឹមថា សមាសភាពគណៈរដ្ឋមន្ត្រីថ្មី សម្រាប់អាណត្តិទី ៧ ដែលនឹងដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ហើយភាគច្រើនជាយុវជនបន្តវេន នឹងមានបន្តការអភិវឌ្ឍប្រទេស និងកំណែទម្រង់សង្គម បន្តទៀត។

លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៧ ខែកក្កដានេះថា លោក ចាំនូវសារនយោបាយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានលើកឡើងអំពីបញ្ហាជីវិត ក្រពះ និងមុខមាត់ នៅក្នុងជំនួបសំណេះ​សំណាលជាមួយសកម្មជន អ្នកគាំទ្រគណបកប្រជាជនកម្ពុជា និងប្រជពលរដ្ឋនាពេលកន្លង។

នៅមុនសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ចាប់ផ្ដើមដំណើរការនោះ លោកបណ្ឌិត យង់ ពៅ ចង់លើកឡើងចំណុចអាទិភាពដែលត្រូវកំណែទម្រង់ និងអភិវឌ្ឍន៍បន្ត គឺបញ្ហាក្រពះ។ បញ្ហាក្រពះនេះមាន ៤ចំណុច ដែលត្រូវគិតជាអាទិភាព សម្រាប់ការធ្វើកំណែទម្រង់ និងជាដំណោះស្រាយ៖

១. កាត់បន្ថយគម្លាតសង្គមឲ្យកាន់តែរួមតូច។ ចំណុចនេះលោកបណ្ឌិត យង់ ពៅ លើកឡើងថា គម្លាតសង្គមកាន់តែមានគម្លាតធំ នៅពេលប្រទេសជាតិជួបវិបត្តិជំងឺកូវីដ-១៩, វិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន, វិបត្តិអូសបន្លាយផ្សេងៗទៀតរបស់សកលលោក ព្រមទាំងបញ្ហាផ្ទៃក្នុងរបស់កម្ពុជាខ្លះផងដែរ។ លោកបណ្ឌិត លើកឡើងបន្តថា វិបត្តិទាំងអស់នោះ ធ្វើឲ្យគម្លាតក្រីក្រកើនឡើងធំ ដែលនេះជាបញ្ហាធំរបស់ក្រពះប្រជាជន។ ដូច្នេះលោកបណ្ឌិត សង្ឃឹមថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នឹងកម្មវិធីនយោបាយ ឬអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាព។

២. ដោះស្រាយទំនាស់ដីធ្លីរ៉ាំរ៉ៃ។ ចំណុចនេះលោកបណ្ឌិត យង់ ពៅ លើកឡើងថា ទំនាស់ដីធ្លីដែលកើតមានឡើងជារ៉ាំរ៉ៃនាពេលកន្លងទៅ នាំឲ្យរាំងស្ទះដល់ការបង្កបង្កើនផល ក៏ដូចជាជះឥទ្ធិពលនយោបាយ ផងដែរ។ ដូច្នេះលោកបណ្ឌិត សង្ឃឹមថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នឹងដោះស្រាយបញ្ចប់បញ្ហាទំនាស់ដីធ្លីរ៉ាំរ៉ៃនេះ ជាពិសេសរវាងប្រជាជនដែលមានលទ្ធភាពតូចតាច ជាមួយអ្នកមានអំណាច មានឥទ្ធិពល ប្រកបដោយតម្លាភាព និងទទួលបានយកទាំងអស់គ្នា។

៣. ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លោកបណ្ឌិត យង់ ពៅ លើកឡើងថា នេះជាចំណុចស្នូលរបស់ប្រជាជន ហើយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅក្នុងកម្មវិធីនយោបាយរបស់ខ្លួន បានដាក់ចេញរួចហើយថា នឹងបណ្ដុះបណ្ដាលយុវជនចំនួន ១លាន ៥សែននាក់ ទៅលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ។ ដូច្នេះលោកបណ្ឌិត សង្ឃឹមថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នឹងជំរុញការបណ្ដុះបណ្ដាលនេះ ឲ្យមានប្រសិទ្ធភាព និងមានវិសាលភាពគ្របដណ្ដប់ទូទាំងប្រទេស ដោយមិនរើសអើង។ យុវជន បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលនេះ នឹងយកចំណេះដឹងទៅប្រកបមុខរបរ ប្រកបដោយជំនាញ និងវិជ្ជាជីវៈច្បាស់លាស់។

៤. ការបញ្ចប់បញ្ហាមន្ត្រីយកមុខ ឬមន្ត្រីរបាយការណ៍និយម។ លោកបណ្ឌិត យង់ ពៅ លើកឡើងថា មូលហេតុដែលមន្ត្រីយកមុខ និងមន្ត្រីរបាយការណ៍និយម ប៉ះពាល់ទៅដល់ក្រពះប្រជាជនដែរនោះ ព្រោះមន្ត្រីប្រភេទនេះ មិនបានធ្វើការជាក់ស្ដែង តែធ្វើរបាយការណ៍យកមុខ ដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាជន។ លោកបណ្ឌិតថា កាលណាប៉ះពាល់ផលប្រយោជន៍ប្រជាជន នោះនឹងប៉ះពាល់ដល់ក្រពះប្រជាជន ប៉ះពាល់ផែនការអភិវឌ្ឍ ឬក៏កម្មវិធីនយោបាយអភិវឌ្ឍន៍ប្រទេសហើយ។ ដូច្នេះលោកបណ្ឌិត សង្ឃឹមថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នឹងបញ្ចប់បញ្ហាមន្ត្រីយកមុខនេះ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាតាមដានស្ថានការណ៍នយោបាយ បានបញ្ជាក់ថា ចំណុចទាំង ៤ខាងលើនេះ គ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនរបស់លោកប៉ុណ្ណោះ។​ ចំពោះការអនុវត្តបែបណានោះ គឺអាស្រ័យលើឆន្ទានុសិទ្ធិរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អាណត្តិទី ៧៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម