ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ «គ្មានអ្វីសប្បាយជាងឃើញការបន្តវេនដោយសន្តិវិធីនោះទេ!»
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសរសេរនៅលើគណនីហ្វេសប៊ុកនាព្រឹកថ្ងៃទី២៧ ខែកក្កដាឆ្នាំ ២០២៣ នេះ បង្ហាញពីអារម្មណ៍សប្បាយរីករាយ ក្រោយឃើញកម្ពុជាប្ដូរអ្នកដឹកនាំជូនអ្នកបន្តវេនវ័យក្មេងជំនាន់ក្រោយ ដោយសន្តិវិធី គ្មានជម្លោះ។ លោក ខៀវ កាញារីទ្ធ បានសរសេរបែបនេះថា៖«គ្មានអ្វីសប្បាយជាងឃើញការបន្តវេនដោយសន្តិវិធីនោះទេ ហើយអ្នកមិនដែលស្គាល់សង្គ្រាម ពិតជាមិនអាចយល់អស់ពីទឹកចិត្តនេះទេ»។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/361630592_6886023531431647_6879116980486596410_n-1024x553.jpg)
លោកបង្ហាញអារម្មណ៍បែបនេះ ក្រោយពេលដែលសម្ដេចតេជោ ហ៊ុន សែន ប្រកាសដកខ្លួនពីនាយករដ្ឋមន្ត្រី និងប្រគល់ដំណែងនាយករដ្ឋមន្ត្រី ទៅកាន់អ្នកបន្តវេន គឺឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២៣។ ជាមួយនឹងការបង្ហាញអារម្មណ៍រីករាយក្រោយឃើញកម្ពុជាប្រគល់តំណែងទៅអ្នកបន្តវេនដោយគ្មានសង្រ្គាមនេះ លោករដ្ឋមន្រ្តី ក៏បានព្រមានថា៖«សូមកុំចង់ស្គាល់សង្គ្រាម ដើម្បីយល់ពីអារម្មណ៍(សប្បាយរីករាយព្រោះការប្ដូរអ្នកបន្តវេនដោយគ្មានសង្រ្គាម) នេះអី…!»។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/image_2023-07-27_15-10-00.png)
ជុំវិញការប្រគល់តំណែងទៅកាន់អ្នកបន្តវេន គឺបណ្ឌិត ហ៊ុន ម៉ាណែតនេះ គឺមិនមែនធ្វើឡើងដោយអត្តនោម័តិ ដោយសម្ដេចតេជោ ហ៊ុន សែន តែម្នាក់ឯងឡើយ។ សម្ដេចតេជោ ប្រគល់តំណែងនាយករដ្ឋមន្ត្រី ដោយផ្អែកលើសំឡេងសមាជិករបស់គណបក្សដែលបានសម្រេចគ្នាជាឯកច្ឆន្ទឱ្យឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី កំឡុងសមាជរបស់គណបក្សកាលពីចុងឆ្នាំ២០២១ កន្លងមក៕
អត្ថបទ៖ ង៉ិល ណារ៉ាត់
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក