ព័ត៌មានជាតិ
ក្រុមហ៊ុនជប៉ុន គ្រោងអភិវឌ្ឍផ្ទះបន្តោងដើមឈើលំដាប់សណ្ឋាគារផ្កាយ៥ លើភ្នំគូលែន
ក្រុមហ៊ុន TreeFul របស់ប្រទេសជប៉ុន គ្រោងចំណាយទុនវិនិយោគសាងសង់ «ផ្ទះបន្តោងដើមឈើប្រណីតៗ» ដើម្បីបំបែកកំណត់ត្រាថ្មីនៅលើភ្នំគូលែន ក្រោយបំបែកឯតទគ្កកម្មផ្ទះបន្តោង (Tree house) ប្រណីតកម្រិតសណ្ឋាគារផ្កាយ៥ លំដាប់ពិភពលោក (Guinness World Records) នៅកោះអូគីណាវ៉ា កាលពីដើមខែ សីហា ឆ្នាំ ២០២២ កន្លងទៅនេះ។

កាលពីដើមឆ្នាំ ២០២៣ លោក Satoru Kikugawa ជាវិស្វករដ៏ល្បីម្នាក់លំដាប់ពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន TreeFul ដែលជាក្រុមហ៊ុនសាងសង់ផ្ទះបន្តោងដើមឈើដ៏ប្រណីតៗនៅលើ កោះអូគីណាវ៉ា បានចុះទៅផ្ទាល់នៅតាមទីតាំងមួយចំនួននៃប្រទេសកម្ពុជា ដោយលោកមានចំណាប់អារម្មណ៍ក្នុងការសាងសង់ផ្ទះបន្តោងឈើប្រណីតៗ នៅលើភ្នំប្រវត្តិសាស្ត្រ នៃខេត្តសៀមរាប។
គម្រោងនេះ «នឹងផ្តល់ផលចំណេញជាច្រើនដល់កម្ពុជាទាំងផ្នែកសេដ្ឋកិច្ច បរិស្ថាន និងការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋនៅក្នុងតំបន់នោះផងដែរ ព្រោះដោយសារ ផ្ទះបន្តោងឈើ វានឹងក្លាយទៅជាកញ្ចប់ផលិតផលទេសចរណ៍មួយថ្មីនៅកម្ពុជា ជាពិសេសវាជានឹងក្លាយឧបករណ៍ជួយទាក់ទាញភ្ញៀវទេសចរដែលមានគុណភាពឲ្យមកលេងកំសាន្ត និងពន្យាពេលស្នាក់នៅ»។

បន្ថែមពីលើនេះ ក្រុមហ៊ុនបានបញ្ជូនអ្នកជំនាញទាំងផ្នែកកសិកម្ម ផ្នែកបរិស្ថាន និងផ្នែកបច្ចេកទេស ចុះមកត្រួតពិនិត្យវាយតម្លៃអំពីសក្តានុពល និងផលប៉ះពាល់នៅក្នុងតំបន់នោះ និងឈានដល់ការកសាងផែនការមេ ដាក់ជូនក្រសួងពាក់ព័ន្ធ ដើម្បីស្មើសុំការអនុញ្ញាតសម្រាប់ការវិនិយោគ ខណៈដែលតំបន់ភ្នំគូលែន មានដើមឈើធំៗ មានទឹក មានសត្វព្រៃ និងនៅជិតអតីតរាជធានីបុរាណ ដូច្នេះវាត្រូវនឹងគំនិតនៃការបង្កើតផ្ទះបន្តោងដើមឈើនេះឡើង។
លោក Katsuhito បានលើកឡើងទៀតថា ផ្ទះបន្តោងឈើនេះ នឹងត្រូវរចនាឡើងដោយប្រណីតភាព ហើយជាគម្រោងមួយដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយបរិស្ថាន ខណៈប្រទេសជប៉ុន ជាប្រទេសដែលស្រឡាញ់បរិស្ថាន ដោយស្របទៅតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDG)។
យោងតាមន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា គម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន TreeFul នេះ ជាគំនិតច្នៃប្រឌិតមួយ ដោយផ្សាភ្ជាប់នឹងបរិស្ថាន និងជីវៈចម្រុះ ហើយវាមិនបានបំផ្លាញដើមឈើនោះទេ ផ្ទុយទៅវិញ ជួយការពារដល់ដើមឈើពីការកាប់បំផ្លាញផងដែរ៕
អត្ថបទ៖ ផល ធារិត


-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៨ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់