Connect with us

ព័ត៌មានជាតិ

ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប សម្រេចតម្កល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះថ្នាក់រាជធានី-ខេត្តចំនួន ៥សំណុំរឿង

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប)​ កាលពីព្រឹកថ្ងៃទី ២៧ ខែកក្កដា​ ឆ្នាំ ២០២៣នេះ បានបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿងចំនួន ៥ មានលេខ ០០១ ចុះថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣ លេខ ០០២ និងលេខ ០០៣ ចុះថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ លេខ ០០៤ និងលេខ ០០៥ ចុះថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមាន លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន, លោក នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៧ រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។ បន្ទាប់ពីបើកសវនការរួចមក ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប បានសម្រេចតម្កល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំ ជម្រុះនៃគណៈកម្មការរៀបចំការបោះឆ្នោតរាជធានី-ខេត្ត លើសំណុំរឿងលេខ ០០១, លេខ ០០២, លេខ ០០៣, លេខ ០០៤ និងលេខ ០០៥។

ចំពោះសំណុំរឿងលេខ ០០១ ក្រុមប្រឹក្សាជំនុំជម្រុះ គ.ជ.ប បានសម្រេចតម្កល់សេចក្ដីសម្រេចលេខ ០០១ គ.ប/ក.ច ចុះថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ​ទុកជាបានជាការពេញទាំង មូល។ សំណុំរឿងលេខ ០០១នេះ មានដើមបណ្តឹងឈ្មោះ លី ម៉េងហាំង នៅខេត្តត្បូងឃ្មុំ ដោយបានសម្រេចតម្កល់ និងពិន័យប្រាក់ចំនួន ១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត រយៈពេល ១០ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។

ចំពោះសំណុំរឿងលេខ ០០២ ក្រុមប្រឹក្សាជំនុំជម្រុះ គ.ជ.ប បានតម្កល់សេចក្ដីសម្រេចលេខ ០០១ ចុះថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ របស់គណៈកម្មការរៀបចំការបោះឆ្នោតលេខប៉ៃលិន ទុកជាបានការពេញទាំងមូល។ សំណុំរឿងលេខ ០០២នេះ មានដើមបណ្តឹងឈ្មោះ ខឹម មុនីកុសល ភេទប្រុស នៅខេត្តប៉ៃលិន ដោយក្រុមប្រឹក្សាជំនុំជម្រុះ គ.ជ.ប សម្រេចពិន័យប្រាក់ចំនួន ១៥លានរៀល ព្រមទាំងលុបឈ្មោះចេញពីញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត រយៈពេល ១០ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។  

ចំពោះសំណុំរឿងលេខ ០០៣ ក្រុមប្រឹក្សាជំនុំជម្រុះ គ.ជ.ប តម្កល់សេចក្ដីសម្រេចលេខ ០០២ ចុះថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ទុកជាបានការពេញទាំងមូល។ សំណុំរឿងលេខ ០០៣នេះ មានដើមបណ្តឹងឈ្មោះ ស៊ុន សុភា ភេទស្រី នៅខេត្តប៉ៃលិន ដោយក្រុមប្រឹក្សាជំនុំជម្រុះ គ.ជ.ប បានសម្រេចតម្កល់ និងពិន័យប្រាក់ចំនួន ១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត រយៈពេល ១០ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។

ចំពោះសំណុំរឿងលេខ ០០៤ និងលេខ ០០៥ ក្រុមប្រឹក្សាជំនុំជម្រុះ គ.ជ.ប បានតម្កល់សេចក្ដីសម្រេចលេខ ០០១ គ.ប/ត.ឃ ចុះថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ ទុកជាបានការពេញទាំងមូល។ សំណុំរឿងលេខ ០០៤ និងលេខ ០០៥ នេះ មានដើមបណ្តឹងឈ្មោះ យ៉ាន សុឃឿន ភេទប្រុស នៅខេត្តត្បូងឃ្មុំ ដោយក្រុមប្រឹក្សាជំនុំជម្រុះ គ.ជ.ប បានសម្រេចតម្កល់ និងពិន័យប្រាក់ចំនួន ១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត រយៈពេល ៥ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។

ក្រុមប្រឹក្សាជំនុំជម្រុះ គ.ជ.ប បានបញ្ជាក់ថា សេចក្ដីសម្រេចនេះ ជំនុំជម្រះ និងប្រកាសជាសាធារណៈ នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ ចំពោះមុខដើមបណ្ដឹងនៅ គ.ជ.ប និងមេធាវីតំណាងចុងចម្លើយនៅ គ.ជ.ប បើកផ្លូវប្ដឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ តាមកំណត់ច្បាប់៕

អត្ថបទ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

មន្ត្រី​សំខាន់ៗ​របស់​​ពូទីន​ចេញ​ទៅ​អារ៉ាប៊ី សាអូឌីត​ ក្នុងបុព្វហេតុ​​ជំនួប​កំពូល «ត្រាំ-ពូទីន»

សន្តិសុខសង្គម២ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនី ឆេះហាងលក់ស្បែកជើង ១ កន្លែង នៅខណ្ឌបឹងកេងកង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ សង្ឃឹមថា វគ្គបណ្ដុះបណ្ដាលជំនាញពិធីករ-ពិធីការិនី នឹងពង្រឹងទេពកោសល្យមន្ត្រីលើការសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈខ្ពស់

សេដ្ឋកិច្ច២ ម៉ោង មុន

គម្រោងសាងសង់ស្ពានចាក់អង្រែ-ព្រែកប្រាសម្រេចបានជាង ២០ ភាគរយ

សន្តិសុខសង្គម៣ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះល្វែង ០១ ខ្នង ខូចខាតសម្ភារៈស្ទើរតែទាំងស្រុង

ព័ត៌មានជាតិ២១ ម៉ោង មុន

រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ថាក់ស៊ី​នដែលកំពុង​ឡើង​ប្រ​ជាប្រិយភាព​ត្រូវ​​ហាម​ចូល​កម្ពុជា​និង​​​​​ទៅកាន់​វៀតណាម

រ៉ែមាស
ព័ត៌មានជាតិ១០ ម៉ោង មុន

យុវតី​​វ័យ​ជាង ២០​ ឆ្នាំ ប្រាប់​បទពិសោធន៍​ បើក​រថយន្ត​បែន​​​តម្លៃ​ជាង ១ លានដុល្លារ ដឹក​រ៉ែមាស​ជម្នះ​ការ​មើលស្រាល​ពី​មជ្ឈដ្ឋាន​ទូទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេ​ចធិបតី ជួយឱ្យអ្នកដោះមីន២១០នាក់ ដែលត្រូវបាត់ការងារព្រោះអាមេរិកផ្អាកជំនួយ បានបន្តការងារធម្មតាឡើងវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ក្រោយ​ផ្តាច់​ភ្លើង​​និង​អ៊ីនធឺណិត​នៅ​ព្រំដែន​មីយ៉ាន់ម៉ា ថៃត្រៀម​ធ្វើ​ដូចគ្នា​នៅ​ព្រំដែន​កម្ពុជា​

Sokha Hotels

ព័ត៌មានពេញនិយម