ព័ត៌មានជាតិ
លោក សុខ ឥសាន ចាត់ទុកការប្រកាសរិតត្បិតរបស់អាមេរិកមកលើកម្ពុជាថា ជារឿងធម្មតាៗ
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកការរិតត្បិតដូចជា ឈប់ផ្ដល់ជំនួយ រឹតបន្តឹងការផ្ដល់ទិដ្ឋការមកលើមន្ត្រីរដ្ឋាភិបាលពីសំណាក់សហរដ្ឋអាមេរិកមកលើកម្ពុជា ក្រោយការបោះឆ្នោតថា គឺជារឿងធម្មតាៗទៅហើយ។

អ្នកនាំពាក្យរូបនេះចាត់ទុកបែបនេះ ក្រោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានចេញសេចក្ដីថ្លែងការណ៍ថា ការបោះឆ្នោតនៅកម្ពុជា ជាការបោះឆ្នោតដែលរៀបចំទុក មិនទទួលស្គាល់បោះឆ្នោត ថែមទាំងរឹតបន្តឹងការផ្ដល់ទិដ្ឋការមកលើមន្ត្រីរដ្ឋាភិបាល និងលែងផ្ដល់ជំនួយមកកម្ពុជា។ លោកថា វាជារឿងធម្មតាៗ នៅលើពិភពលោកដែលមាននិន្នាការ មានមនោគមន៍វិជ្ជានយោបាយខុសៗគ្នា ដោយក្រោយការបោះឆ្នោតរួច តែងតែមានការវាយតម្លៃដោយឡែកៗខុសពីគ្នា។ លោកថា កម្ពុជា មិនមានលទ្ធភាពហាមឃាត់មិនឱ្យប្រទេសឯទៀតមកវាយតម្លៃ ចេញសេចក្ដីថ្លែងការណ៍ជុំវិញការបោះឆ្នោតបានឡើយ។

បើទោះបីប្រទេសទាំងនេះរិះគន់ ប៉ុន្តែ ការបោះឆ្នោតនៅកម្ពុជា មានអ្នកសង្កេតការណ៍អន្តរជាតិចូលរួមចំនួន ៣៣៣នាក់ មកពី៦៥ប្រទេស និងស្ថាបន័អន្តរជាតិ ក្នុងនោះ ក៏មានវត្តមាន លោកP artido de Nuno Nabiam នាយករដ្ឋមន្ត្រីប្រទេសហ្គីណេប៊ីសាវ ចូលរួមសង្កេតការណ៍ផងដែរ។ ជាការកត់សម្គាល់ រាល់ប្រទេសដែលបានវាយតម្លៃការបោះឆ្នោតនៅកម្ពុជាថារៀបចំទុកមុន គ្មានតម្លាភាព គឺប្រទេសទាំងនោះ មិនបានចុះឈ្មោះ មិនបានបញ្ជូនអ្នកសង្កេតការណ៍មកសង្កេតការបោះឆ្នោតឡើយ។

សម្រាប់លោក សុខ ឥសាន រាល់ប្រទេសដែលមិនបញ្ចូនអ្នកសង្កេតការណ៍មកសង្កេតការណ៍ មកពិនិត្យការបោះឆ្នោត ហើយវាយតម្លៃថាការបោះឆ្នោតនៅកម្ពុជាថារៀបចំទុកមុននេះ គឺមិនអាចទុកជាការវាយតម្លៃ មិនអាចចាត់ទុកជារបាយការណ៍ផ្លូវការបានទេ៕
អត្ថបទ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ