ព័ត៌មានជាតិ
ការិយាល័យផលិតកម្មសត្វ និងបសុព្យាបាល ចាប់ផ្តើមចុះចាក់ថ្នាំគោក្របីការពារជំងឺសារទឹក
កំពង់ធំ ៖ ការិយាល័យផលិតកម្មសត្វ និងបសុព្យាបាលខេត្តកំពង់ធំ ចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺសារទឹកដល់សត្វគោក្របី ជិត២០០ក្បាល ដើម្បីបង្ការ និងការពារជំងឺឆ្លង។

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ សហការជាមួយ មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកប្រសាទបល្ល័ង្ក ទទួលបន្ទុកវិស័យសុខភាពសត្វ និងអាជ្ញាធរមូលដ្ឋាន ភ្នាក់ងារសុខភាពសត្វភូមិ បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹកដលើសត្វគោក្របី ជូនកសិករ នៅភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ដើម្បីបង្ការទប់ស្កាត់ជំងឺឆ្លងសត្វគោក្របី នៅដើមរដូវវស្សានេះ។

ជាមួយគ្នានេះដែរ លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត លើកឡើងថា ការចាក់វ៉ាក់នៅដើមរដូវវស្សានេះ គឺជាវ៉ាក់ការពារជំងឺសារទឹក និងអ៊ុតក្តាម ដែលមានចំនួនជិត២០០ក្បាលដែលចាំបាច់បំផុតមុនពេលឆ្លងរីករាលដាលនៅមូលដ្ឋាន។

លោកបញ្ជាក់បន្ថែមថា ក្រៅពីជំងឺសារទឹកសត្វពាហនៈ អាចមាន ជំងឺ ជាច្រើន ទៀត ដូចជា អ៊ុតក្តាម បូសខ្យល់ និង ដុំពកជាដើម។ ដូច្នេះ សូមបងប្អូនប្រជាកសិករត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះ សត្វ ចិញ្ចឹម របស់ខ្លួនខណៈ តំបន់មួយចំនួនដែលរងផលប៉ះពាល់ ដោយ ទឹកជំនន់ ហើយ ប្រសិនបើ មាន បញ្ហា ជំងឺ អ្វីមួយកើតលើសត្វ គោក្របីត្រូវ រាយការណ៍ទៅកាន់ មន្ត្រីជំនាញដើម្បីពិនិត្យ និងព្យាបាលបានទាន់ពេលវេលា ដើម្បីការពារបាត់បង់ជាយថាហេតុ៕
អត្ថបទ ៖ ឈាង មករា







-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ