ព័ត៌មានជាតិ
កំពុងលង់លក់ក្នុងដំណេក ត្រូវអគ្គីភ័យឆេះផ្ទះខ្ទេច
ផ្ទះឈើប្រក់ក្បឿងមួយខ្នងមានទំហំ៤ម៉ែត្រ X ៥ម៉ែត្រ ត្រូវបានអគ្គីភ័យឆាបឆេះអស់គ្មានសល់បង្កការភ្ញាក់ផ្អើលទាំងយប់នៅស្រុកអង្គរបូរី។
ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២៣និង១០នាទី ស្ថិតនៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ដែលម្ចាស់ផ្ទះឈ្មោះ ស្រូយ ភឿន អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ អឹម ឃឿន អាយុ៤០ឆ្នាំ។

តាមការរៀបរាប់ពីម្ចាស់ផ្ទះបានឲ្យដឹងថា ពេលកំពុងលង់លក់ក្នុងដំណេកក៏កើតមានអគ្គិភ័យ ដែលករណីនេះអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនីក្នុងផ្ទះ។ គាត់បន្តថា ចំពោះការខាត់បង់ក្រៅពីផ្ទះមួយខ្នង នៅមានទ្រព្យសម្បត្តិសរុបជាប្រាក់ប្រហែលជា១លាន៥០ម៉ឺនរៀលទៀត។
លោក យ៉ុន ប៊ុនយ៉ុង អធិការនគរបាលស្រុកអង្គរបូរី បានឲ្យដឹងដែរថា ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញអគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកផ្ទោល រួមជាមួយប្រជាការពារភូមិ និងប្រជាពលរដ្ឋក្បែរនោះ បានចេញជួយអន្តរាគមន៍ ក្នុងនោះកម្លាំងបានប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ទើបគ្រប់គ្រងអគ្គីភ័យនេះបានរលត់ជាស្ថាពរ និងមិនឆេះឆ្លងរាលដាលដល់ផ្ទះក្បែរខាងនោះទេ ដោយប្រើពេលមួយម៉ោងកន្លះក្នុងការទប់ស្កាត់ហេតុការន៍នេះបាន១០០ភាគរយ៕
អត្ថបទ ៖ វីរៈ




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ