ព័ត៌មានជាតិ
តំណាងកម្ពុជាប្រចាំ UN បានបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់ការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះនយោបាយពហុបក្ស
ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់ការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះនយោបាយពហុបក្ស ប្រជាធិបតេយ្យ សន្តិភាព និងការលើកកម្ពស់សិទ្ធមនុស្ស។

ការបញ្ជាក់នេះ គឺធ្វើឡើងតាមរយៈសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការបោះឆ្នោតសកលនៅកម្ពុជា គឺប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ មានតម្លាភាព សន្តិវិធី និងក្នុងបរិយាកាសប្រកបដោយបរិយាប័ន្ន កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣។
តាមរយៈសេចក្ដីប្រកាសព័ត៌មាននេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា បានច្រានចោលការលើកឡើងដែលបង្ករការភ័ន្តច្រឡំ និងមានលក្ខណៈនយោបាយខ្ពស់របស់លោក Volker Türk ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសប្រជាជាតិ ជុំវិញការបោះឆ្នោតសកលនៅ កម្ពុជា។ ជាមួយគ្នានេះ ស្ថានបេសសកកម្មអចិន្ត្រៃយ៍ បានបំភ្លឺ ៤ចំណុច ដូចខាងក្រោម៖
១. ការអនុវត្តស្មើៗគ្នានូវវិធានការរដ្ឋបាល និងច្បាប់ ដើម្បីថែរក្សានីតិរដ្ឋ គឺមិនមានន័យស្មើជាការរឹតត្បិតសេរីភាព របស់ក្រុមជាក់លាក់ណាមួយនោះទេ។ គណបក្សនយោបាយ បេក្ខជន នយោបាយ សកម្មជន សហជីពកម្មករ អង្គការមិនមែនរដ្ឋាភិបាល និងអង្គភាពសារព័ត៌មាននានា ត្រូវទទួលខុសត្រូវ ចំពោះការប្រព្រឹត្តរបស់ខ្លួនដោយស្មើៗគ្នា នៅចំពោះមុខច្បាប់របស់ប្រទេស។
២. ការលើកឡើងថា ការបោះឆ្នោតសកលធ្វើឡើងក្នុងបរិយាកាសរឹតត្បិត គឺមិនត្រឹមត្រូវឡើយ។ ចំនួនអ្នកទៅបោះឆ្នោតសរុបទាំងអស់ជាង ៨,២លាននាក់ បានប្រើប្រាស់សិទ្ធិរបស់ពួកគាត់ ស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការបោះឆ្នោតជ្រើសរើសគណបក្សមួយ ក្នុងចំណោមគណបក្សប្រកួតប្រជែងទាំង ១៨ ជាសក្ខីភាពយ៉ាងជាក់ច្បាស់ ដែលអះអាងផ្ទុយពីការលើកឡើងខាងលើ។ អត្រាដ៏ខ្ពស់នៃអ្នកចូលរួមបោះឆ្នោត ៨៤,៥៨ភាគរយ ជាកម្រិតដែលច្រើនផុតពីការបោះឆ្នោតសកលទាំង ៤លើកកន្លងទៅ គិតចាប់តាំងពីឆ្នាំ ២០០៣មក និងជាអត្រាអ្នកទៅបោះឆ្នោតខ្ពស់ជាងគេនៅលើពិភពលោក ព្រមទាំងបានឆ្លុះបញ្ចាំងពីនយោបាយពហុបក្ស និងប្រជាធិបតេយ្យដ៏រស់រវើកនៅកម្ពុជា យ៉ាងពិតប្រាកដ។
៣. ដំណើរការបោះឆ្នោតស្ថិតក្រោមក្រសែភ្នែក និងការតាមដានយ៉ាងដិតដល់ពីសំណាក់វត្តមានអ្នកសង្កេតការណ៍អន្តរជាតិ ៤២២នាក់ ដែលតំណាងឲ្យ ៦៥សញ្ជាតិ មកពី ៦១ស្ថាប័ន រួមមានអង្គការអន្តរជាតិ រដ្ឋាភិបាលបរទេស និងសហគមន៍អនិកជនកម្ពុជានៅបរទេសជាសាក្សី។ ជាងនេះទៅទៀត ភ្នាក់ងារគណបក្សនយោបាយជិត ៦០,០០០នាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យចំនួន ៩០,០០០ នាក់ ដែលមានវត្តមានតាមដាន។ សេចក្តីថ្លែងការណ៍ជាសាធារណៈ របស់ក្រុមអ្នកសង្កេតការណ៍ជាច្រើនខាងលើ ក៏បានទទួលស្គាល់ ថា ការបោះឆ្នោតសកលនៅកម្ពុជា គឺប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ មានតម្លាភាព សន្តិវិធី នឹងក្នុងបរិយាកាសប្រកបដោយបរិយាប័ន្ន។
៤. កម្ពុជានៅតែប្រកាន់ខ្ជាប់ការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះនយោបាយពហុបក្ស ប្រជាធិបតេយ្យ សន្តិភាព និងការលើកកម្ពស់សិទ្ធមនុស្ស។ តួអង្គខាងក្រៅទាំងអស់ ត្រូវគោរពឆន្ទៈរបស់ប្រជាជនកម្ពុជាដែលជាម្ចាស់សន្លឹកឆ្នោត ចំពោះការជ្រើសរើសដ៏ត្រឹមត្រូវរបស់ពួកគាត់ នូវគណបក្សនយោបាយ ដែលពួកគាត់ជឿជាក់ថា អាចដឹកនាំប្រទេសជាតិបានប្រសើរបំផុត នៅលើមាគ៌ាសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែង។
ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរ ជាតិនានា នៅទីក្រុងហ្សឺណែវ សង្ឃឹមថា ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស នឹងពិចារណាពីតថភាពទាំងអស់នេះ ព្រមទាំងអនុវត្តការងាររបស់ខ្លួន ដោយឈរលើគោលការណ៍អព្យាក្រឹត សត្យានុម័ត និងមិនជ្រើសរើសតែមួយជ្រុង ស្របតាមសេចក្ដីសម្រេច A/RES/48/141 ចែងពីអាណត្តិរបស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ដែលតម្រូវឲ្យគោរពអធិបតេយ្យភាព និងយុត្តាធិការ ក្នុងស្រុករបស់រដ្ឋ ព្រមទាំងគោរពតាមគោលការណ៍ មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋ ដូចបានចែងយ៉ាងច្បាស់ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល