Connect with us

ព័ត៌មានជាតិ

ក្នុងខែកក្កដានេះ តើមានឧកញ៉ាប៉ុន្មានរូបត្រូវបានដំឡើងងារជា«អ្នកឧកញ៉ា»?

បានផុស

នៅ

រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យសមាគមឧកញ៉ាកម្ពុជា ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ តើថាបុគ្គលណាខ្លះ មានងារជាលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ដើម្បីរៀបចំចាត់ចែងឯកសណ្ឋានផ្លូវការ។ មុនការធ្វើបច្ចុប្បន្នភាពលើបញ្ជីឈ្មោះនេះ ត្រឹមតែរយៈពេលក្នុងខែកក្កដានេះ មានឧកញ៉ាមួយចំនួន ត្រូវបានតែងតាំង និងដំឡើងងារជា«អ្នកឧកញ៉ា»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ម៉ៅ ចំណាន ដែលជាភរិយារបស់អ្នកឧកញ៉ា គិត ម៉េង គឺត្រូវបានព្រះមហាក្សត្រផ្ដល់គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ខណៈកូនប្រុសច្បងរបស់លោក ​គឺលោក គិត ស៊ូឡា​ ​ត្រូវបានផ្ដល់គោរមងារជា «ឧកញ៉ា» ​​នៅ​​​ក្នុង​ថ្ងៃ​តែមួយជាមួយគ្នានេះ។

រីឯ អ្នកជំនួញដ៏មានឥទ្ធិពលឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន OCIC ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ដំឡើងគោរមងារជា​ «អ្នកឧកញ៉ា» ​នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០២៣។ អ្នកឧកញ៉ា ពុង ឃាវសែ កំពុងក្ដោបក្ដាប់គម្រោងវិនិយោគធំៗជាច្រើន ដូចជា ព្រលានយន្តហោះភ្នំពេញថ្មី នៅខេត្តកណ្ដាល ទីក្រុងរណបកោះពេជ្រ កោះនរា និងទីក្រុងរណបជ្រោយចង្វារ រួមទាំង ក្រុមហ៊ុនជាច្រើនទៀត។

ជាមួយគ្នានេះ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាចំនួន២រូប គឺឧកញ៉ា លឹម ហេង និងឧកញ៉ា អាន ម៉ារ៉ាឌី ទទួលបានគោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី២១ ខែកក្កដា ខណៈម្ចាស់បុរី ប៉េង ហួត គឺឧកញ៉ា ថៃ ជាហួត ក៏ទទួលបានងារជា «អ្នកឧកញ៉ា» ក្នុងថ្ងៃជាមួយគ្នានេះដែរ។

ឧកញ៉ាចំនួន៦រូបផ្សេងទៀត ក៏ត្រូវបានព្រះមហាក្សត្រតែងតាំង និងដំឡើងងារជា «អ្នកឧកញ៉ា» នេះដែរ រួមមាន ឧកញ៉ា លី ហាក់ ម្ចាស់បុរី វីអាយភី ខេត្តព្រះសីហនុ ឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ ឧកញ៉ា ឡាវ កាង ឧកញ៉ា ឃុត ខេម៉ា ឧកញ៉ា ទុយ គី និងឧកញ៉ា យី រដ្ឋា។

ក្រៅពីការផ្ដល់គោរមងារជាអ្នកឧកញ៉ា ព្រះមហាក្សត្រ ក៏បានត្រាស់បង្គាប់តែងតាំង និងផ្ដល់ងារជាឧកញ៉ាដល់អ្នកជំនួញរបស់កម្ពុជាជាច្រើនរូបច្រើនថែមទៀត រួមទាំង ការផ្ដល់ងារកិត្តិយសជាអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ដល់លោក ហ៊ុន សាន បងប្រុសបង្កើតសម្ដេចតេជោ ហ៊ុន សែន ងារជាអ្នកឧកញ៉ា ឧត្តមមង្គលសោភ័ណ ដល់លោក គ្រី ទូច និងងារជាឧកញ៉ាដល់លោកស្រី ហ៊ុន ស៊ីណាត ជាដើម៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៤៩ នាទីutes មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

ព័ត៌មានជាតិ១ ម៉ោង មុន

​សហគមន៍​នេសាទ​ត្រពាំងសង្កែ​សប្បាយចិត្ត​ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តល់​កាដូ​ជា​ផ្លូវបេតុង ចំណតរថយន្ត ​ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១១ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៣ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៤ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម